Wednesday, April 24, 2024
Homeព័ត៌មានជាតិប៉ូលិសម្នាក់ត្រូវជនសង្ស័យបាញ់១គ្រាប់ត្រូវទ្រូង ពេលជិះម៉ូតូល្បាតរកជនសង្ស័យឆក់

ប៉ូលិសម្នាក់ត្រូវជនសង្ស័យបាញ់១គ្រាប់ត្រូវទ្រូង ពេលជិះម៉ូតូល្បាតរកជនសង្ស័យឆក់

​ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាម្នាក់ ស្លៀកពាក់ស៊ីវិលជិះម៉ូតូល្បាតតែម្នាក់ឯង ដេញតាមមុខសញ្ញាឆក់ ត្រូវជនសង្ស័យដកកាំភ្លើងបាញ់មួយគ្រាប់ រងរបួសធ្ងន់ ​ហេតុការណ៍នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះសីហនុ នៅ​ជិតស្តុបពេទ្យចិន ស្ថិតនៅក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន។

ជនរងគ្រោះមានឈ្មោះរ័ត្ន ភេទប្រុស អាយុជាង៣០ឆ្នាំ​ ​មុខរបរជានគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច​បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ​ជានគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា ​ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧  ពណ៌ខ្មៅ មិនចាំស្លាកលេខ មុនពេលកើតហេតុជនរងគ្រោះពាក់អាវស៊ីវិល ជិះម៉ូតូល្បាតតែម្នាក់ឯងនៅក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុផ្លូវ២១៤ ក្បែររង្វង់មូលវត្តសំពៅមាស បានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក​ Nex ពណ៌ក្រហម ​ជាមុខសញ្ញាឆក់ តែគាត់មិនបាន​ឃើញបក្ខពួកជិះម៉ូតូ២គ្រឿងទៀត ​គាត់បានដេញតាមពីក្រោយទៅដល់ផ្លូវ១០៥ ម្តុំក្រោយមន្ទីរពេទ្យរបេង ​ស្រាប់តែបក្ខពួកជនសង្ស័យ២ម៉ូតូទៀត ជាអ្នកបិទគូទបានដកកាំភ្លើងខ្លី ម៉ាកK54 បាញ់សំដៅទៅលើជនរងគ្រោះជានគរបាល​ព្រហ្មទណ្ឌខណ្ឌ៧មករា ចំមួយគ្រាប់ត្រូវទ្រូងខាងឆ្វេងប្រឆិតនឹងបេះដូង សំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិត ភ្លាមៗនោះដែរ គាត់មិនបានដឹងថា ខ្លួនឯងត្រូវគ្រាប់នោះទេ បានជិះម៉ូតូដេញតាមទៀតទៅដល់ផ្លូវ១០៥ កែងផ្លូវព្រះសីហនុ​ក៏ដកកាំភ្លើងបាញ់ចំនួន៣គ្រាប់វិញ ប៉ុន្តែបាញ់អត់ត្រូវជនសង្ស័យនោះទេ ជនសង្ស័យបាន​រត់គេចខ្លួនបាត់ស្រមោល ទើប​គាត់​ជិះ​ទៅដល់ម្តុំផ្លូវភ្លោះអូរឬស្សី ក៏ដួលសន្លប់តែម្តង ។ នៅកន្លែងកើតហេតុសមត្ថកិច្ច​បានស្រាវជ្រាវរកឃើញសំបកគ្រាប់ចំនួន១ ម៉ាកឡុក និងមួយគ្រាប់ទៀតជាក្បាលគ្រាប់ម៉ាកK54។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវសមត្ថកិច្ច​ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ៕

RELATED ARTICLES