Friday, September 20, 2024
Homeតារាខ្មែរតោះទៅទស្សនាសម្រស់តារាស្រីល្បីឈ្មោះពីរដួង ភីយ៉ា វេកា និង មុន្នីរត្ន័ ប្រលែងខ្លួន នៅឯទឹកដីខេត្តសៀមរាប!

តោះទៅទស្សនាសម្រស់តារាស្រីល្បីឈ្មោះពីរដួង ភីយ៉ា វេកា និង មុន្នីរត្ន័ ប្រលែងខ្លួន នៅឯទឹកដីខេត្តសៀមរាប!

ថ្មីៗនេះ តារាស្រីល្បីឈ្មោះពីរដួង កញ្ញា ភីយ៉ា វេកា (Piya Vega) និង កញ្ញា មុន្នី រត្ន័ (A Nyroth So) បានបង្អូតសម្រស់របស់ខ្លួន ដែលត្រូវបានផ្តិតដោយកំពូលស្មាតហ្វូន Huawei P10 & P10 Plus ទាំងឈុត ងូតទឹក, និងឈុតដើរលេងកម្សាន្ត នៅឯរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្ត នានា នៃទឹកដីទីក្រុងសៀមរាប។ ជាមួយនឹងដងខ្លួន ដ៏ស្រលូន ម្រាមដៃបន្លាក្រូច រាងតូចច្រឡឹង លម្អរដោយសក់ខ្មៅវែងអន្លាយ ទម្រង់មុខអក្សរវី ច្រមុះស្រួច កែវភ្នែកខ្មៅយល់យង់ បបូរមាត់ពណ៌ផ្កាឈូក តារាបង្ហាញម៉ូត និងតួសម្តែង កញ្ញា ភីយ៉ា វេកា កាន់តែស្រស់ស្អាតខ្លាំង កាន់តែលេចធ្លោ កាន់តែទាក់ទាញ កាន់តែស៊ិចស៊ី ជាមួយនឹងឈុតប៊ីគីនី (Bikini) និងសារុងខ្មែរ ក្នុងក្រសែភ្នែក បុរសៗ។ សម្រស់ដែលអំណោយផលពីធម្មជាតិ កញ្ញាភីយ៉ា វេកា ពិតជាត្រូវប៉ាន់ខ្លាំង ក្នុងវិស័យបង្ហាញម៉ូត និងថតស្ពតពាណិជ្ជកម្មឲ្យក្រុមហ៊ុន ទាំងក្នុងនឹងក្រៅសុ្រក ជាក់ស្តែងដូចជាក្រុមហ៊ុន សាប៊ូ Clear, Tripple B និងក្រុមហ៊ុនស្មាតហ្វូន Huawei ជាដើម។

ជួបជាមួយនឹងមិត្តិអ្នកសារព័ត៌មាន កញ្ញា ភីយ៉ា វេកា បានឲ្យដឹងថា កញ្ញា ស្រលាញ់សិល្បៈតាំងពីតូច ហើយចង់ក្លាយជាតារាបង្ហាញម៉ូតដ៏ល្បីមួយរូប។ ទីបំផុតក្នុងស្រមៃនេះ បានក្លាយជាការពិតហើយ។ បច្ចុប្បន្ន កញ្ញាកំពុងមមាញឹកខ្លាំង ជាមួយនឹងកិច្ចការងារសិល្បៈ ក៏ដូចជាមុខជំនួញផ្ទាល់ គឺ ការបើកលក់សម្លៀកបំពាក់នារីតាមអនឡាញ ម៉ាក CHIC។ ក្រៅពីកិច្ចការងារសិល្បៈ និងមុខជំនួញ កញ្ញា វេកា មានចំណង់ចំណូលចិត្ត ចូលចិត្តដើរកម្សាន្ត ថតរូប និង វីដេអូ ហើយកញ្ញាបានលួចខ្សឹបប្រាប់ថា កញ្ញាមានជំនួយការពិសេស សម្រាប់ថតរូបវីដេអូស្អាតគឺស្មាតហ្វូន Huawei P10។ កញ្ញា ភីយ៉ា វេកា បន្ថែមថា៖ “សែនស្រឡាញ់ ស្មាតហ្វូន Huawei P10 ជាពិសេសគឺមុខងារ Wide Aperture ដែលអាចថតរូបបានស្រស់ស្អាត និងអាចព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតខ្លាំង”។

ឯាកមកមើលសម្រស់ស្រស់ស្អាត ស៊ិចស៊ីនិងទាក់ទាញរបស់បវរកញ្ញាឯកធម្មជាតិរដូវកាលទី២ ចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០១១ កញ្ញា មុន្នី រត្ន័ ឯណេះវិញម្តង គឺពិតជាឈាមច្រមុះហើយ បងៗបុរស! ជាមួយនឹងរាងកាយស្រឡូន ស៊ិចស៊ី ស្បែកសភ្លឺថ្លាបែបធម្មជាតិ កាន់តែធ្វើឲ្យ មុន្នី រត្ន័កាន់តែលេចធ្លោរ ក្នុងឈុតហែលទឹក សារុងខ្មែរ និង ឈុតលំហែកាយ។ បច្ចុប្បនេះ កញ្ញា មុន្នី រត្ន័ពិតជាមមាញឹកខ្លាំងជាមួយនឹងការសិល្បៈ ដូចជាដើរម៉ូត ថតផ្សព្វផ្សាយផលិតផល ថតស្ពត ទស្សនាវដ្តី និងក្រុមហ៊ុននានា។ ជាក់ស្តែង កញ្ញា មានឱកាសធ្វើការជាមួយនឹង ក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់ពិភពលោក Huawei។

មុន្នី រត្ន័បានឲ្យដឹងថា “បានធ្វើការជាមួយនឹងក្រុមហ៊ុន Huawei គឺជាពិតជាឱកាសដែលនាងខ្ញុំ អាចសាក ប្រើប្រាស់នូវ ស្មាតហ្វូន Huawei P10 ហើយទ្រាំមិនសរសើមិនបាន ព្រោះថតរូបពិតជាស្អាតខ្លាំង គឺមិនមែន ល្បីតែឈ្មោះទេ គឺល្អពិតប្រាកដរបស់គេមែន។ នាងខ្ញុំស្រឡាញ់ខ្លាំង ត្រង់មុខងារ Portrait Mode របស់វាតែម្តង”។

គួររំលឹកផងដែលថា បន្ទាប់ពី ជាប់លេខ៣ ជាបវរកញ្ញាឯកធម្មជាតិ កញ្ញា មុន្នីរត្ន័ បានចាប់អាជីពជាតារាបង្ហាញម៉ូត និងក្លាយតារាបង្ហាញម៉ូត របស់ សាពណ៍ម៉ូឌែលលីង ហើយនឹងត្រូវប៉ាន់ខ្លាំងសម្រាប់ទីផ្សារខាងក្រៅស្រុក និងក្នុងស្រុក។ សម្រាប់អនាគត កញ្ញា មុន្នី រត្ន័ មានបំណងចង់ចាប់យកអាជីពអ្នកចម្រៀងមួយទៀត ហើយនឹងបើកមុខជំនួញមួយដោយខ្លួនឯង។

ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំងនៅប្រទេសកម្ពុជា Huawei P10 (610$), Huawei P10 Plus (690$), Huawei Mate9 (687$), Huawei P9 (469$) និង Huawei P9 Plus (579$), Huawei GR5 2017 Standard Version (269$) និង GR5 2017 Premium Version (329$), P9 Lite (229$), Y6 II (149$), Y5 II 3G (115$), Y5 II 4G (125$), Y3 II 3G (79$), Y3 II 4G (89$), ថេបប្លេត Huawei M3 (349$) និង ថេបប្លេត T1 7 អ៊ីញ (139$, 1GB RAM / 16GB ROM), និង T1 7 អ៊ីញ (99$, 1GB RAM / 8GB ROM)។

អំពី Huawei Huawei មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឈន៍ចំនួន 16 កន្លែង មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឈន៍បច្ចេកវិទ្យាថ្មីៗ ចំនួន 28កន្លែង នៅប្រទេសអាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និងចិន ហើយក៏មានរោងចក្រដ៍ធំផ្ទាល់ខ្លួននៅប្រទេសចិន ដែលមានបុគ្គលិកដល់ទៅ 17 ម៉ឺននាក់ ។ ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ពង្រីកដល់ជាង 170 ប្រទេស កំពុងបម្រើមួយភាគបីនៃចំនួនប្រជាជនសរុបក្នុងពិភពលោក។ នៅពាក់កណ្ដាលឆ្នាំ 2016 ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានជាប់លំដាប់ថ្នាក់លេខ 3 នៅលើ ពិភពលោក។ Huawei គឺជាក្រុមហ៊ុនដែលពិភពលោកទទួលស្គាល់ និងឱ្យតម្លៃលើម៉ាកសញ្ញាដ៏ធំមួយក្នុងចំណោមម៉ាកសញ្ញាធំៗទាំង 50 ម៉ាក នេះបើយោងតាមទីភ្នាក់ងារក្រុមហ៊ុន Interbrand គឺមានអតិថិជនរហូតដល់ 138 លាននាក់ ស្មើនឹង 7,8% នៃចំនួនប្រជាជនទាំងអស់ លើពិភពលោក៕

RELATED ARTICLES