Friday, April 19, 2024
Homeព័ត៌មានជាតិប្តី​នាំ​ស្រី​ដេក​ផ្ទះ​សំណាក់ ប្រពន្ធ​តាម​ទាន់

ប្តី​នាំ​ស្រី​ដេក​ផ្ទះ​សំណាក់ ប្រពន្ធ​តាម​ទាន់

ភ្នំពេញ ៖ បុរសជាប្តីកំហូចម្នាក់ បានលប លួចណាត់ស្រីស្នេហ៍ឡើងផ្ទះសំណាក់ ដើម្បី រួមរ័កមេត្រី ស្រាប់តែប្រពន្ធដឹងក្លិនតាមមក ទាន់ ក៏រករឿងឈ្លោះប្រកែកជេរបញ្ចោរផ្អើល ដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ កាលពីវេលា ម៉ោង៦ព្រលប់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះសំណាក់សម្បត្តិមាស មានទីតាំង ស្ថិតក្នុងក្រុម១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

IMG_0446

បុរសជាប្តីកំហូចដែលលួចណាត់ស្រីស្នេហ៍ ឡើងផ្ទះសំណាក់ ត្រូវប្រពន្ធតាមទាន់ជាន់កែង នោះ មានឈ្មោះហ៊ួន ហេង អាយុ៣៥ឆ្នាំ មុខរបរ លក់ម៉ូតូកង់៣ ស្នាក់នៅសង្កាត់ បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅឃុំ- ចម្ការសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង មាន ប្រពន្ធឈ្មោះអាសា អាយុជាង២០ឆ្នាំ និងមាន កូនប្រុស២នាក់ក្នុងបន្ទុក។ ចំណែកនារីជាស្រី ស្នេហ៍ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

IMG_0443

តាមសម្តីស្ត្រីជាប្រពន្ធបានរៀបរាប់ប្រាប់ ថា ប្តីរបស់នាងជាមនុស្សខូលខិលមានស្រីញី រាប់មិនអស់ តែកន្លងមកនាងមិនដែលតាមទាន់ ជាន់កែងម្តងណាទេ រហូតដល់ប្តីធ្លាប់បោះពាក្យ សម្តីដាក់នាងថា បើខ្លាំងត្រូវតាមឱ្យទាន់ថា គាត់មានស្រីទៅ ចាំចោទប្រកាន់គាត់ កុំចេះតែ ម៉ៃស្មានផ្តេសផ្តាស។ នៅថ្ងៃកើតហេតុ នាងមាន ការសង្ស័យថា ប្តីចេញទៅជួបស្រីស្នេហ៍ ទើប នាងបានដើរតាមរក ទីបំផុតក៏ប្រទះឃើញ រថយន្តរបស់ប្តីចតនៅមុខផ្ទះសំណាក់យីហោ សម្បត្តិមាស (ទីតាំងកើតហេតុខាងលើ) ភ្លាម នោះ នាងមិនទាន់ហ៊ានចូលភ្លាមៗទេ តែ នាងបានទាក់ទងហៅសាច់ញាតិមកបានជាគ្នា រួចរាយការណ៍ទៅលោកមេភូមិ ដើម្បីសុំអនុ- ញ្ញាតម្ចាស់ផ្ទះសំណាក់ខាងលើ ចូលទៅពិនិត្យ រកមើលប្តីរបស់នាង ក៏ប្រទះឃើញប្តីកំហូចនោះ កំពុងនៅជាមួយស្រីស្នេហ៍ប្រាកដមែន ទើបកើត មានជាជម្លោះផ្អើលដល់អ្នកភូមិ និងអ្នកដំណើរ ចោមរោមមើលព្រោងព្រាតតែម្តង។ (មានត)

ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ

 

 

RELATED ARTICLES