Friday, September 20, 2024
Homeតារាខ្មែរលោកណូយ វណ្ណេត ជួបគ្រោះថ្នាក់ចរាចរណ៍ បើកឡានបុកម៉ូតូ ស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់ នៅស្រុកព្រៃនប់

លោកណូយ វណ្ណេត ជួបគ្រោះថ្នាក់ចរាចរណ៍ បើកឡានបុកម៉ូតូ ស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់ នៅស្រុកព្រៃនប់

ព្រះសីហនុ ៖ លោកណូយ វណ្ណេត ដែលជាតារាចមៀងជើងចាស់ បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីម៉ោងជា៨យប់ នៅលើផ្លូវជាតិលេខ៤ ក្នុងឃុំស្ទឹងឆាយ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែតលេខ៥១ ៥២។

ក្នុងហេតុការណ៍ការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ សមត្ថកិច្ចបានឲ្យដឹងថា លោកណូយ វណ្ណេត ដែលជិះរថយន្តបាឡែន បានបុកប៉ះជាមួយម៉ូតូ១គ្រឿង ម៉ាក MSX ជិះគ្នា២នាក់ (ស្រី១ប្រុស១) បណ្តាលឲ្យស្ត្រីម្នាក់ភាគីខាងម៉ូតូស្លាប់នៅកន្លែងកើតហេតុ អ្នកបើកម៉ូតូរងរបួសធ្ងន់ ចំណែកលោកណូយវណ្ណេត រងរបួសធ្ងន់ផងដែរ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានឲ្យដឹងថា នៅយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅចន្លោះគីឡូម៉ែត្រលេខ ៥១-៥២ ស្រុកព្រៃនប់។

លោកបន្តថា ក្នុងគ្រោះថ្នាក់ខាងលើ បណ្តាលឲ្យភាគីខាងម៉ូតូ រងរបួសធ្ងន់បាក់ជើងម្នាក់ និងម្នាក់ទៀតស្លាប់នៅកន្លែងកើតហេតុ។ ចំណែកភាគីរថយន្តដែលគេស្គាល់ថា ជាតារាចម្រៀងជើងចាស់ លោកណូយ វ៉ាន់ណេត រងរបួសធ្ងន់ផងដែរ ៕

RELATED ARTICLES