Friday, September 20, 2024
Homeតារាខ្មែរភិន សុដាលីស លេងឈុតក្ដៅសាច់ទាក់ទាញការគាំទ្រ(មានវីដេអូ)

ភិន សុដាលីស លេងឈុតក្ដៅសាច់ទាក់ទាញការគាំទ្រ(មានវីដេអូ)

ក្រោយរលាស់ខ្លួនក្លាយជាអ្នកមេម៉ាយចាយសម្រស់ហើយវិលមកប្រឡូកសិល្បៈជាថ្មីអ្នកនាងភិន​ សុដាលីស ហាក់ទាញបានភាពលេចធ្លោខ្លាំងតាមរយៈការសម្ដែងឈុតក្ដៅសាច់នៅក្នុងខ្សែភាពយន្តភាគរឿង”មន្តស្នេហ៍លេខា”ខណៈដែលរឿងនេះនឹងត្រូវបានផលិតកម្មមហាហង្សច្នៃជាខ្សែភាពយន្តខ្នាតធំត្រៀមដាក់បញ្ចាំងនៅតាមរោងភាពយន្តនានា ក្នុងពេលឆាប់ៗនេះ។

ចាងហ្វាងផលិតកម្មមហាហង្សលោកអ៊ិន សុភិន បានថ្លែងឲ្យដឹងថា រឿង”មន្តស្នេហ៍លេខា”ជាភាពយន្តបែបមនោសញ្ចេតនាស្នេហាទាន់សម័យ និងមានទាំងឈុតស្នេហារោលរាល ក្ដៅសាច់ផងដែរ។លោកថា បើទោះបីរឿងនេះបានដាក់បញ្ចាំងនៅតាមស្ថានីយទូរទស្សន៍រួចហើយក្ដីតែលោកមានជំនឿចិត្តថា ពេលដាក់បញ្ចាំងនៅតាមរោងភាពយន្តនានា ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះនឹងទាញបានការគាំទ្របន្ថែមទៀត។ត្បិតអីឈុតឆាកខុសប្លែកពីគ្នាដែលក្រុមផលិតករមហាហង្សបានសម្រិតសម្រាំងនិងកាត់ទុកដាច់ដោយឡែក សម្រាប់ដាក់បញ្ចាំងនៅតាមរោង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះអ្នកនាងភិន សុដាលីស ហ៊ានសម្ដែងឈុតក្ដៅសាច់​ ស្នេហារោលរាល ជាមួយតួប្រុសមានទាំងឈុតឆាកឱបថើប និងប៊ឺតមាត់ជាដើម។ពោលគឺសុដាលីស ហាក់មិនខ្លាចញញើតនឹងឈុតទាំងនោះទេក្រោយពេលក្លាយជាអ្នកមេម៉ាយក្ដៅស្រួយដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍នាងជាខ្លាំងស្របពេលដែលទីផ្សារសិល្បៈរបស់នាងកំពុងតែកម្រើកឡើងជាថ្មី។

គួរបញ្ជាក់ថារឿង”មន្តស្នេហ៍លេខា”និងត្រៀមដាក់បញ្ចាំនៅគ្រប់រោងភាពយន្តទំនើបទាំងនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ ខែកញ្ញា តទៅជាមួយនិងការរំពឹងថា នឹងមានអ្នកចូលរួមទស្សនាច្រើនកុះករ៕

[Official Trailer មន្តស្នេហ៏លេខា] ត្រៀមខ្លួនរួចហើយឬនៅដើម្បីណាត់មិត្តភក្តិ ឬគ្រួសារ​ និង​ មនុស្សដែលខ្លួនស្រឡាញ់ មកទស្សនានូវភាពយន្តខ្នាតធំរឿង "មន្តស្នេហ៏លេខា" រួចហើយឬនៅ? បើចង់ជ្រាបច្បាស់កុំភ្លេចរង់ចាំទស្សនាគ្រប់រោងភាពយន្ត ដែលនឹងមានដាក់បញ្ចាំងនាថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៧ ខាងមុខនេះ…!

Posted by Mohahang Production on Saturday, 9 September 2017

RELATED ARTICLES