Friday, September 20, 2024
Homeតារាខ្មែរតើតួអង្គសំខាន់ៗក្នុងរឿង«មន្តស្នេហ៍លេខា» មាននរណាខ្លះ?

តើតួអង្គសំខាន់ៗក្នុងរឿង«មន្តស្នេហ៍លេខា» មាននរណាខ្លះ?

រឿង«មន្តស្នេហ៍លេខា»  ជាប្រភេទរឿងមនោសញ្ចេតនាបែបរោលរាល  នឹងចាក់បញ្ចាំង នៅគ្រប់ រោង​ភាពយន្ត​​ទំនើបៗ ចាប់ពី​ថ្ងៃទី ១៨ កញ្ញា ២០១៧​នេះតទៅហើយ។​ នេះជាវណ្ណកម្មថ្មី របស់ ផលិតកម្ម «មហាហង្ស» ដោយមានការវិនិយោគពីក្រុមហ៊ុន Sabay-MVP ក្រោម​ការចែកចាយ របស់ក្រុមហ៊ុន«ពូព្រហ្ម»។  អ្វីដែលពិសេសគឺភាពយន្តខ្មែរមួយនេះ រំលេច យុវតារាសម្តែងល្បីៗ ដូចជា៖ លោក យឹម សម្បត្តិ, លោក ហង្ស សំបើមស័ក្ខ, អ្នកនាង ភិន សុដាលីស កញ្ញា ធីវ៉ាន់ នីវ៉ា។

យឹម សម្បត្តិ

សម្តែងជាតួ«សេនី» មានចរិតជាព្រាននារី កំពូលផុតលេខ ពូកែញ៉ែស្រី ប៉ុន្តែមិនមែនជា​មនុស្ស​ពិសពុល។​ លោកធ្លាប់សម្តែងក្នុងរឿង៖ នារីឆ្លាត, មួយថ្ងៃនៅជនបទ, តម្លៃស្នេហ៍,​ ព្យុះជីវិតចិត្ត​អ្នកលេង។ ជាពិសេសរឿង «តម្លៃស្នេហ៍»របស់លោកនឹងត្រូវចាក់បញ្ចាំង តំណាង​ប្រទេសកម្ពុជា ក្នុងមហោស្រពភាពយន្តអាស៊ាន (ASEAN Film Festival) ខាងមុខនេះ។

ភិន សុដាលីស

សម្តែងជាតួ«លក្ខិកណា» ជានារីស្មោះស្នេហ៍ ហ៊ានលះបង់អ្វីគ្រប់យ៉ាង ដើម្បីមនុស្សជាទីស្រលាញ់ និងមានភាពឆ្លាតវៃ។ អ្នកនាងធ្លាប់សម្តែងរឿង៖ រលកបោកខ្សាច់, ពេជ្រក្នុងបេះដូង, អច្ឆរិយៈស្នេហ៍ និងខ្មោចថតកុន​ ជាដើម។

កញ្ញា ធីវ៉ាន់ នីវ៉ា

សម្តែងរឿងជាតួ «ដារ៉ាវី» ជាមនុស្សស្រីពុតត្បុត លោភលន់ សម្លឹងមើលតែអ្នកមាន អាងសម្រស់​ខ្លួនជ្រុល។ ធ្លា​ប់សម្តែងក្នុងខ្សែភាពយន្ត៖ បំភ្លេចមិនបាន, ព្យុះជីវិតចិត្តអ្នកលេង និងជាតារា​ថត ស្ប៉ត​ពាណិជ្ជកម្ម ចម្រៀងកាយវិកា ជាពិធីករ និងមានអាជីពតារាម៉ូដែលផងដែរ។

ហង្ស សម្បើមស័ក្ខ

សម្តែងជាតួ «ចេតនា» ចរិតខាងក្រៅជាមនុស្សមិនសូវមាត់ក ប៉ុន្តែខាងក្នុងវិញ ពិសពុល សាវ៉ា គួរឱ្យ​ខ្លាច។ លោកក៏ធ្លា​ប់សម្តែងក្នុងខ្សែភាពយន្តល្បីៗដូចជា: ផ្កាក្នុងផ្កា, ទឹកចិត្តប្រពន្ទ និងស្ប៉ត​ពាណិជ្ជកម្ម ចម្រៀងកាយវិកា និងមានអាជីពជាពិធីករផងដែរ។​

ចង់ដឹងថាតើតារាទាំងបួនដួង សម្តែងឈុតពិសេសៗ សមនឹងគ្នាយ៉ាងណទៅ សូមតាមដាន​ទាំងអស់​​គ្នា​​ចាប់ពីថ្ងៃទី​១៨ កញ្ញានេះតទៅ!

រឿង«មន្តស្នេហ៍លេខា»ឆ្លុះបញ្ចាំងពីបុរសសំបូរស្នេហ៍វ័យ ៣២ឆ្នាំ សេនី ពោរពេញទៅដោយទ្រព្យសម្បត្តិ និងមានរូបរាង​សង្ហារ មាននារីមិនតិចទេ ដែលលង់ស្នេហ៍សេនី ដោយសារតែភាពឡូយរបស់គេ។ តែធាតុពិត សេនី មិន​មានចិត្តស្រឡាញ់លើនារីណាម្នាក់ទេ ដោយសារតែគេធ្លាប់មានវិបត្តិ ស្នេហាសង្សារការចោល ទើប​ធ្វើឱ្យកម្លោះសង្ហារម្នាក់នេះអស់ជំនឿចិត្តលើនារីគ្រប់រូប និង យកនារីៗធ្វើជាល្បែងកម្សាន្ត​ប៉ុណ្ណោះ ហើយក៏គ្មាននារីណាម្នាក់អាចកែប្រែទម្លាប់របស់គេ បានដែរ។ ចុះតើនារីណាម្នាក់ទៅ​ដែលមាន​ឥទ្ធិពលអាច​កែប្រែចរិតអាក្រក់របស់គេបាន?

គួរឲ្យដឹងផងដែរថា ពូព្រហ្ម អ៊ិនធើធេនម៉ិន (PuPrum Entertainment) ជាក្រុមហ៊ុនរួមសម្ព័ន្ធរវាង ក្រុមហ៊ុន ចែកចាយ​ភាពយន្ត​ធំៗ២ គឺ SABAY DIGITAL CORPORATION និង WESTEC MEDIA LIMITED។ ក្រុមហ៊ុន​មានភារៈ ចែកចាយ​ភាពយន្ត​ដែលផលិតនៅកម្ពុជា និងជាក្រុមហ៊ុន ដែលផ្តល់អជ្ញាប័ណ្ណភាពយន្ត និងផ្តល់ខ្លឹមសារ​រឿងឈានមនុខគេ នៅប្រទេសកម្ពុជា។ ពូព្រហ្ម អ៊ិនធើធេនម៉ិន បានដាក់ខ្លួនជាក្រុមហ៊ុនចែកចាយជាតិ និង​អន្តរជាតិ ដែលជំនាញ ខាងភាពយន្តខ្នាតវែងប្រកបដោយគុណភាព មកពីប្រទេសកម្ពុជា។ តាមរយៈ​បណ្តាញ​ដៃគូ ចែកចាយ និងផ្សព្វផ្សាយទូលំទូលាយ ពូព្រហ្ម អ៊ិនធើធេនម៉ិន ចាត់ចែងសិទ្ធិដូចតទៅ៖ ចាក់ក្នុងរោងកម្សាន្ត តាមផ្ទះ ទូរទស្សន៍ និងវីឌីអូតាមតម្រូវការ។ ស្នាដៃ​កន្លង​មក​របស់​ពូព្រហ្ម អ៊ិនធើធេនម៉ិន រួមមានភាពយន្តខ្មែរល្បីៗ និងជោគជ័យមួយចំនួន ដែល​មាន​សក្តានុពល​ក្នុងតំបន់ និងលើឆាកអន្តរជាតិ៕

 

 

 

 

 

 

 

RELATED ARTICLES