កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានរៀបចំបុណ្យកាន់បិណ្ទនិង ពិសារបាយសាមគ្គី ដែលជាការផ្តួចផ្តើមពីលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ដើម្បីជាចំនង ដៃជូនប្រជាពលរដ្ឋ និងសាមគ្គីភាពរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ អោយរឹតតែមានភាពសប្បាយ រីករាយ ស្និតស្នាលខណៈដែលកម្មវិធីនេះមានវត្តមានតារាល្បីៗស្ម័គ្រចិត្តចូលរួមសម្តែងយ៉ាងច្រើនកុះករ។
លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានមានប្រសាសន៏សំនេះសំណាលក្នុងពិធីកម្មវិធីនោះដោយបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ កុំបារម្មណ៍ចំពោះការបាត់បង់ទីលំនៅរបស់ខ្លួន ដែលមានជនអគតិមួយ ចំនួនបានញុះញុងបង្អើលប្រជាពលរដ្ឋអោយភ័យខ្លាចចំពោះអ្វីដែលមិនអាចកើតឡើង។ ជាមួយគ្នានោះបងប្អូន ប្រជាពលរដ្ឋ ប្រសិនបើចង់បានការកាន់កាប់ដីដែលរស់នៅស្របច្បាប់អោយបានឆាប់រហ័ស បងប្អូនប្រជាពលរដ្ឋ ត្រូវតែសហការជាមួយអជ្ញាធរដែនដី ក្នុងការរៀបចំតាមនិតិវិធី ។ជាពិសេសហាមដាច់ខាតក្នុងអំឡុង ពេលនេះមិនត្រូវ លក់ដូរដីដែលជាកម្មសិទ្ធរបស់ខ្លួននោះទេ ។ លោកអភិបាលខណ្ឌមានជ័យបានបន្តថា៖ ចំពោះបរិស្ថានការរស់នៅក្នុងតំបន់នេះថ្វីត្បិតតែល្អជាងមុនមែន ប៉ុន្តែវាមិនទាន់ល្អពេញលិញទេ បងប្អូនត្រូវចេះរស់នៅស្អាតទើបមានសុខភាបល្អ និងកុមារៗមិនងាយឆ្លងនូវជំងឺ ផ្សេងៗ។ លើសពីនេះទៀតបងប្អូនដែលរស់នៅក្នុងតំបន់នេះត្រូវតែប្រកាន់ភ្ជាប់នូវចំនុចសំខាន់ៗ៣៖គឺ រស់នៅមាន បរិស្ថាន អនាម័យល្អ មិនត្រូវបើកកន្លែងល្បែងស៊ីសង និងហាមយកកន្លែងនេះជាកន្លែងប្រើប្រាស់ និងជួញដូរ គ្រឿងញៀន។ ចំពោះសំណូមពរដែលបានស្នើសុំផ្លូវ និងតបណ្តាញទឹកស្អាត ខាងរដ្ឋបាលខណ្ឌមានជ័យ និង ពន្លឿនសំណើរនេះដាក់ទៅថ្នាក់លើអោយបានឆាប់រហ័សតាមតម្រូវការចាំបាច់របស់បងប្អូន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ដែរនោះកម្មវិធីនេះក៏មានការចូលរួមស្ម័គ្រចិត្តពីតារាសម្ដែងនិងតារាកំប្លែងល្បីៗដែលបង្កើតបរិយាកាសយ៉ាងសប្បាយរីករាយផងដែរដែលតារាៗដែលបានចូលរួមមានដូចជានាយកុយ នាយក្រឹម នាងគ្រត នាយ សានម៉ៅ នាយ វិតាមីនសេ នាយហុងដា, លោក សុះ ម៉ាច លោកអ៊ឹម ជីវ៉ា កញ្ញា អោក សុម៉ាវត្តី , កញ្ញា អោក សុម៉ាលីតា ន លោក ប៊ី លីហួរ កញ្ញា នីតា កញ្ញា ដានិច្ច កញ្ញា ច័ន្ទ កា លោក យិន វុទ្ធី ក្រុមកំប្លែង កញ្ញា យេ យេ ក្រុមបង្ហាញម៉ូត BN ក្រុមសៀក សូវីត រួមជាតារាល្បីៗមួយចំនួនទៀត៕