Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋប្រហារ​ បរាជ័យ៖អាជ្ញាធរតួកគី ចេញដីកាចាប់ខ្លួន អ្នកកាសែត៤២នាក់

រដ្ឋប្រហារ​ បរាជ័យ៖អាជ្ញាធរតួកគី ចេញដីកាចាប់ខ្លួន អ្នកកាសែត៤២នាក់

តួកគី៖ បណ្តាញព័ត៌មាន ក្នុងស្រុកមួយផ្សាយ ថាអាជ្ញាធរមាន សមត្ថកិច្ចរបស់ តួកគី បានចេញ ដីកា ចាប់ខ្លួន អ្នកកាសែត៤២នាក់ ដែលជាផ្នែកមួយ នៃការស៊ើបអង្កេត ក្នុងការប៉នប៉ងរដ្ឋប្រហារ បរាជ័យកាល ពីថ្ងៃ១៥ កក្កដា។

អ្នកអត្ថាធិប្បាយ ជាន់ខ្ពស់លោក Nazli Ilicak ត្រូវបានគេ បញ្ជាក់ថានឹងស្ថិត ក្នុងបញ្ជីឈ្មោះ នៃដីកាចាប់ ខ្លួននោះ ដែរ។ រដ្ឋាភិបាល ក្រុងអង់ការ៉ា មិនបានបក ស្រាយជា សាធារណៈចំពោះ ការអះអាងនោះឡើយ។

អាជ្ញាធរមាន សមត្ថកិច្ចបានឃាត់ខ្លួន ឬបើកការស៊ើបអង្កេត រួចរាល់ហើយលើទាហានចៅក្រម និងមន្ត្រីរាជការ ស៊ីវិលរាប់ពាន់នាក់ ។ ចំណែកលោក ប្រធានាធិបតី Recep Tayyipi Erdogan បានប្តេជ្ញាបោស សម្អាតមេរោគរដ្ឋដែលនាំឲ្យ កើតមានបដិវត្តន៍ ឲ្យអស់ប្រទេស។

រដ្ឋាភិបាលតួកគី បានចោទប្រកាន់ បព្វជិត Fethullah Gulen ជាអ្នកនៅ ពីក្រោយខ្នង នៃការប៉នប៉ងរដ្ឋប្រហារ ដែលដឹកនាំ ដោយយោធានេះ។ លោក Gulen ជាអ្នករស់ នៅសហរដ្ឋអាមេរិក បានបដិសេធ យ៉ាងដាច់អហង្ការចំពោះការ ជាប់ពាក់ព័ន្ធនិង ករណីនេះ។

នៅក្នុងកិច្ចប្រជុំផ្នែក អភិវឌ្ឍន៍នៅថ្ងៃច័ន្ទនេះ ប្រធានគណៈកម្មការ សហគមអឺរ៉ុបលោក Jean Claude Juncker បានព្រមានថាការចរចា សម្រាប់ភាពជា សមាជិករបស់តួកគី របស់ EU នឹងត្រូវបាន ពន្យាពេលភ្លាមៗ ប្រសិនជារដ្ឋាភិបាលអង់ការ៉ា នៅតែដើរទៅមុខ ចំពោះសំណើរនៅក្នុង ការប្រើការ ដាក់ទោសប្រហារជីវិត ដល់ជនល្មើសទាំងអស់នោះ។

 

 

 

RELATED ARTICLES