Thursday, April 25, 2024
Homeព័ត៌មានជាតិស្វាន​​ជញ្ជាំង​​ចាប់​​ម៉ាស៊ីន​​ត្រជាក់ ចរន្ត អគ្គិ​​សនី​​ឆក់​​ធ្លាក់​​បោក​​ក្បាល​​ស្លាប់

ស្វាន​​ជញ្ជាំង​​ចាប់​​ម៉ាស៊ីន​​ត្រជាក់ ចរន្ត អគ្គិ​​សនី​​ឆក់​​ធ្លាក់​​បោក​​ក្បាល​​ស្លាប់

ភ្នំពេញ ៖ បុរសជាជាងម៉ាស៊ីនត្រជាក់ម្នាក់ កំពុងស្វានជញ្ជាំង ដើម្បីចាប់ម៉ាស៊ីនត្រជាក់ ស្រាប់តែប៉ះចំខ្សែភ្លើងបង្កប់ក្នុងជញ្ជាំងនោះ ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ធ្លាក់បោកក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៤១ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឱ្យធ្លាក់បោកក្បាលស្លាប់នោះ មាន ឈ្មោះរិន រ៉ាន់ ហៅវីរៈ អាយុ៣១ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ធ្វើការនៅម្តុំផ្សារទួលទំពូង និងមានលំនៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌ ប្ញស្សីកែវ។

image3

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនរងគ្រោះមាន គ្នា២នាក់ បាននាំគ្នាចេញទៅរៀបចំដំឡើង ម៉ាស៊ីនត្រជាក់ឱ្យភ្ញៀវម្នាក់ នៅចំណុចផ្ទះកើតហេតុខាងលើ តាំងពីព្រឹកមកម៉្លេះ លុះដល់ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបាន ដាក់កៅអីជ័រឡើងទៅស្វានជញ្ជាំង ដើម្បីចាប់ ម៉ាស៊ីនត្រជាក់ ស្រាប់តែពេលកំពុងស្វាននោះ ក៏ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆក់ជនរងគ្រាះ ធ្លាក់ចុះក្រោម បោកក្បាលស្លាប់ភ្លាមៗនៅនឹង កន្លែងតែម្តង។

ប្រភពដដែលបន្តថា ក្រោយកើតហេតុ ជាងម្នាក់ទៀតដែលរួមការងារជាមួយជនរងគ្រោះ បានរត់គេចខ្លួនបាត់។ ចំណែកម្ចាស់ផ្ទះ ដោយមិនទាន់អស់ចិត្ត ព្រោះឃើញជនរងគ្រោះ ទើបនឹងធ្លាក់ចុះភ្លាមៗ ក៏ទាក់ទងហៅក្រុមសង្គ្រោះរបស់អង្គភាព៧១១ មកជួយពិនិត្យ លុះក្រុមសង្គ្រោះមកដល់ ពិនិត្យឃើញថា ជនរងគ្រោះ។ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ ធ្លាក់ផ្ងារ ក្រោយ បោកក្បាលស្លាប់ប្រាកដមែន។ បន្ទាប់ មក សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES