Monday, December 23, 2024
Homeព័ត៌មានជាតិផ្ទុះ​អាវុធ​១​គ្រាប់ ​ចាប់​​ជន​​សង្ស័យ​​៦​​នាក់ និង​​ថ្នាំ​​ញៀន​​៧​​កញ្ចប់ ​

ផ្ទុះ​អាវុធ​១​គ្រាប់ ​ចាប់​​ជន​​សង្ស័យ​​៦​​នាក់ និង​​ថ្នាំ​​ញៀន​​៧​​កញ្ចប់ ​

ភ្នំពេញ៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ចុះចាប់ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ឈានដល់ការផ្ទុះអាវុធមួយគ្រាប់  បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែកក្ដដា  នៅ ចំណុច ផ្ទះលេខ២៦A  តាមផ្លូវ១១៣ ក្រុម៤៧ ស្ថិតនៅភូមិ៨ សង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន  ។

លោក ឃឹង សារ៉ាត់ នាយរងមន្ទីរប្រឆាំងគ្រឿងញ្ញៀន(ក៤)នៃអគ្គស្នងការនគរបាលជាតិ  និងមានការសំរបសំរួលពីលោក អ៊ុំ សុភ័ក្រ្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានបានចុះបង្រ្កាបមុខសញ្ញានិងជួញដូរគ្រឿងញៀនបាន៦នាក់ ក្នុងនោះស្រីម្នាក់ ដកហូតបានក្រាមសថ្លា៧កញ្ចប់ ក្នុងនោះ៣កញ្ចប់ធំ ៤កញ្ចប់ធំ និងឧបករណ៍ជក់១កំប្លេ ។

gfgfhhgdd
ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ដែលឃាត់ខ្លួនបាន

លោកនាយរងបានបន្តទៀតថា ទម្រាំឈានដល់ការចុះទៅបង្រ្កាបទីតាំងខាងលើកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវយូរខែមកហើយទើបដឹកនំាកម្លាំងចុះទៅបង្ក្រាបជាក់ស្តែង ឃាត់បានជនសង្ស័យមានឈ្មោះ សុខ លីណា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរជួញដូរគ្រឿងញៀន ជាម្ចាស់ផ្ទះស្នាក់នៅផ្ទះកើតហេតុ ទី២មានឈ្មោះ ព្រុំ ចាន់ដារ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ១ ផ្លូវ២៧៨ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ប្រើប្រាស់គ្រឿងញៀន ទី៣ ឈ្មោះ ជឹម រាជ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់បន្ទប់ជួលសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ប្រើប្រាស់ ទី៤ ឈ្មោះ ថន លីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ប្រើប្រាស់ ទី៥ឈ្មោះ កាន់ ដារិទ្ធិ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលផ្លូវ២៧៨ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ប្រើប្រាស់ និងទី៦ សុខ វិសាល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ប្រើប្រាស់ ។

fgfhgh
ពលរដ្ឋចោមរោមមើលផ្ទះកើតហេតុ

ក្រោយពីការសាកសួរនិងធ្វើកំណត់ហេតុបានចូលរួមជាមួយអាជ្ញាធរមូលដ្ឋានរួចឯកភាពជាមួយលោកព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបិទផ្ទះកើតហេតុខាងលើ ជាបណ្ដោះអាសន្នសិន រង់ចាំកសាងសំណុំរឿងរួចហើយជនសង្ស័យទាំង៦នាក់ នាំទៅមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីចាត់ការបន្ត ៕

 

RELATED ARTICLES