ក្រោយ​នាយ​ក​រដ្ឋ​មន្ត្រី​នេ​ប៉ាល់​លា​លែង​ ចិនថាជាក្តីរំពឹងសម្រាប់​ស្ថិរ​ភាព​

ចិន៖ ក្រសួងការបរទេសចិនបានបង្ហើបនៅថ្ងៃអង្គារថា ខ្លួនមានក្តីរំពឹងគ្រប់ភាគីទាំងអស់ក្នុងប្រទេសនេប៉ាល់ដាក់ផលប្រយោជន៍ជាតិជាអាទិភាពនិងធ្វើកិច្ចការដើម្បីស្ថិរភាព បន្ទាប់ពីនាយករដ្ឋមន្ត្រីប្រជាជាតិមួយនេះបានលាលែងពីតំណែង។

នាយករដ្ឋមន្ត្រីនេប៉ាល់លោក K.P. Oli បានចុះចេញពីតំណែង ប៉ុន្មាននាទីប៉ុណ្ណោះមុននឹងសភាបោះឆ្នោត សំដែងការមិនទុកចិត្ត ដែលលោកនឹងទំនងជាត្រូវបាត់បង់តំណែង។

ញត្តិមិនផ្តល់សេចក្តីទុកចិត្តនោះ ត្រូវបានពាំនាំមកដោយអតីតក្រុមឧទ្ទាម អ្នកកាន់លិទ្ធិម៉ៅនិយមដែលបានគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយលោក Oli កាលពីខែតុលាឆ្នាំទៅនោះ ប៉ុន្តែពួកនេះបានផ្តួលរំលំរូបលោកបន្ទាប់ពីការចោទប្រកាន់លោក Oli លើរឿងអាស្រូវនៃជំនួញចែករំលែកអំណាច។

ការកាច់ចង្កូតប្រទេសចេញដំណើរទៅមុខរបស់លោក Oli បានធ្វើឲ្យលិចលង់ដល់ប្រទេសនេប៉ាល់ ដែលញាំញីដោយភាពចលាចលនៃនយោបាយប៉ុន្មានឆ្នាំនេះ ដែលធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ នៃគោលនយោបាយថ្មីទាំងស្រុងរបស់ជាតិ។ នេះគឺជារដ្ឋាភិបាលទី២៣របស់ប្រទេសនេះ ហើយដែលធ្វើឲ្យប្រទេសជាតិលិចលង់គិតចាប់តាំងពីរបបប្រជាធិបតីពហុបក្ស បានចាប់ផ្តើមឡើងក្នុងអំឡុងឆ្នាំ១៩៩០ ក្រោយពីមានការតវ៉ាដោយបង្ហូរឈាមនិងភាពជ្រួលច្របល់ នៃនយោបាយបានដាក់ទម្ងន់ លើភាពជឿជាក់របស់អ្នកជំនួញ។

ចិនកំពុងប្រណាំងប្រជែងបង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងប្រទេសនេប៉ាល់ ដោយប្រជែងនិងតួនាទី នៃការគាំទ្រយូរអង្វែងរបស់ឥណ្ឌា ជាអ្នកខាងក្រៅដែលមានអំណាចលើប្រទេសនេះ។

ទោះជាយ៉ាងណានៅពេលដែលលោក Oli បានទៅទស្សនកិច្ចនៅប្រទេសចិនកាលពីខែមីនា លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឲ្យនេប៉ាល់ប្រើប្រាស់កំពុងផែ របស់ចិនសម្រាប់ដោះដូរទំនិញឬពាណិជ្ជកម្មជាមួយនិងប្រទេសទី៣ ដែលវាជាការបញ្ចប់សក្តានុពល ផ្តាច់មុខជាច្រើនទសវត្សរ៍របស់ឥណ្ឌា លើផ្លូវពាណិជ្ជកម្មរបស់ប្រទេសមានជីវភាពក្រីក្រនេះ។