Monday, December 23, 2024
Homeព័ត៌មានជាតិព្រឹក​​ចេញ​​ពី​​ផ្ទះ ​​ថ្ងៃ​​ឡើង​​ប្រទះ​​ឃើញ​​​​ស្លាប់​​ក្នុង​ដីឡូត៍ ​នៅ​ជ្រោយ​ចង្វា​ !

ព្រឹក​​ចេញ​​ពី​​ផ្ទះ ​​ថ្ងៃ​​ឡើង​​ប្រទះ​​ឃើញ​​​​ស្លាប់​​ក្នុង​ដីឡូត៍ ​នៅ​ជ្រោយ​ចង្វា​ !

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ ប្រពន្ធអះអាងថាចេញពីផ្ទះតាំងពីព្រលឹម ស្រាប់តែថ្ងៃឡើង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ក្នុងដីឡូមួយកន្លែង នៅខាងក្រោយប៉ុស្តិ៍នគរបាលជ្រោយចង្វា បង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង ។ ហេតុការនេះកើតឡើងកាលពីម៉ោង១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងដីឡូមួយកន្លែងនៅខាងក្រោយប៉ុស្តិ៍នគរបាលជ្រោយចង្វា ស្ថិតនៅក្នុងក្រុម១ ភូមិ៣សង្កាត់ខណ្ឌជ្រោយចង្វា ។

gfdhfhbd
មនុស្សម្នា ចោមរោមមើលកន្លែងកើតហេតុ

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ វ៉ាន់ ទី ហៅធា អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ សេន រ៉ហីុម៉ាស់ អាយុ២៤ មុខរបរលក់ប្រហិត អ្នកពីរស្នាក់ជាមួយគ្នានៅផ្ទះលេខ២៤ ក្រុម២ ភូមិ៣ សង្កាត់ខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល អ្នកទាំងពីរមានកូន២នាក់ ស្រី១ប្រុស១ ។

vgdfbfgb
ក្រុមគ្រួសារសព មកតវ៉ាសុំសពពីសមត្ថកិច្ច យកទៅធ្វើបុណ្យ

ក្រោយពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបានទៅពិនិត្យនៅកន្លែងកើតហេតុ ហើយសុំនគរបាលមូលដ្ឋាន យកសពមកធ្វើបុណ្យ ដោយមិនបានឲ្យសមត្ថកិច្ចធ្វើកោស្យវិច្ច័យនោះទេ តែនគរបាលមិនអនុញ្ញាត ដោយបញ្ជាក់ថា ត្រូវតែធ្វើកោសល្យវិច្ច័យលើសព ដើម្បីបញ្ជាក់ឲ្យដឹងថា ការស្លាប់របស់ជនរងគ្រោះដោយសារការធ្វើអត្តឃាតខ្លួនឯង ឬក៏ជាករណីឃាត្តកម្ម ៕

កែម ឈីម

 

RELATED ARTICLES