Wednesday, November 27, 2024
Homeតារាខ្មែរសុឹម សូលិកា មិនអាចផ្សះផ្សាស្នេហ៍ ពេលលោកទិត ថាវរិទ្ធ បញ្ចេញឥទ្ធិពលជាថ្មីនៅបាយ័ន?

សុឹម សូលិកា មិនអាចផ្សះផ្សាស្នេហ៍ ពេលលោកទិត ថាវរិទ្ធ បញ្ចេញឥទ្ធិពលជាថ្មីនៅបាយ័ន?

រឿងស្នេហាអ្នកមេម៉ាយស៊ឹម សូលិកា ជាមួយអតីតអគ្គនាយករងប៉ុស្ដិ៍បាយ័ន លោកទិត ថាវរិទ្ធ ត្រូវបានអ្នកសិល្បៈនិងមហាជនជាច្រើន នៅតែចាប់អារម្មណ៍ដដែល នៅពេលដែលលោកទិត ថាវរិទ្ធ កំពុងបញ្ចេញឥទ្ធិពលសាជាថ្មីឡើងវិញ នៅទូរទស្សន៍បាយ័ន នាពេលនេះ បណ្ដាលឲ្យបុគ្គលិកមួយចំនួនបានខ្ទាតចេញជាបន្ដបន្ទាប់ ក្នុងនោះក៏មានអ្នកបម្រើការងារនៅទ្រនំនេះមួយចំនួន ដែលធ្វើការអស់ជាង១០ឆ្នាំហើយនោះ ក៏បាត់បង់តំណែងដែរ។

លោកអេង រិទ្ធី ជាមួយសុឹម សូលិកា និងកូនស្រី

ទន្ទឹមនឹងនេះក៏មានការលើកឡើងថា ហេតុអីបានជាលោកទិត ថាវរិទ្ធ ដែលជាអ្នកខ្លាំងនៅទូរទស្សន៍បាយ័ន រូបនេះ ត្រូវបានអតីតគូស្នេហ៍​ អ្នកនាងស៊ឹម សូលិកា ផ្ដាច់ស្នេហ៍ ហើយទៅភ្ជាប់ស្នេហ៍ថ្មីជាមួយលោកអេង រិទ្ធី ដែលជាអតីតកូនចៅរបស់លោកថាវរិទ្ធ នោះទៅវិញ។

បើយោងតាមប្រភពពីបុគ្គលិកមួយចំនួនដែលបានលាឈប់ពីទូរទស្សន៍បាយ័ន បានបង្ហើបឲ្យដឹងកាលពីពេលថ្មីៗនេះថា ការជ្រើសផ្លូវផ្ដាច់ស្នេហ៍ចាស់របស់អ្នកនាងសូលិកា មកភ្ជាប់ស្នេហ៍ថ្មីជាមួយលោកអេង រិទ្ធី នៅពេលនេះ គឺជាការជ្រើសរើសផ្លូវត្រូវមួយ បើទោះជាមើលទៅហាក់អាក្រក់មើល ព្រោះពេលនេះអ្នកទាំង៣ គឺមានអ្នកនាងសូលិកា លោកទិត ថាវរិទ្ធ និងអេង រិទ្ធី កំពុងតែរស់នៅក្រោមដំបូលជាមួយគ្នាក្ដី តែសូលិកា មិនអាចទ្រាំបាន អីចឹងត្រូវតែចាប់ផ្ដើមជីវិតថ្មី។

ប្រភពពីបុគ្គលិកដែលអស់តំណែងនៅបាយ័ន សុំមិនបញ្ចេញឈ្មោះ បាននិយាយដោយសុំមិនប្រាប់ឈ្មោះថា ”សូលិកា បានលះបង់កេរ្តិ៍ខ្មាសសុខចិត្តមករួមរស់ជាមួយលោកថាវរិទ្ធ ជាច្រើនឆ្នាំ តែចុងក្រោយអ្វីដែលសូលិកា ប្រាថ្នាចង់បានបំផុត គឺមង្គលការដែលនឹងធ្វើឲ្យនាងមានមុខមាត់ពេញលេញដូចស្រីដទៃនោះ ត្រូវបានលោកថាវរិទ្ធ និងក្រុមគ្រួសារ ច្រានចោល ហើយអ្វីដែលធ្វើឲ្យសូលិកា អស់សង្ឃឹមថែមទៀតនោះ គឺក្រុមគ្រួសារលោកថាវរិទ្ធ មិនព្រមទទួលនាងជាសមាជិកគ្រួសារជាដាច់ខាត​អីចឹងតើនាងនៅបន្ដស្នេហាលួចលាក់នេះនៅពេលណាទៀតទៅ? ស្រី្ដណាក៏ដូចតែគ្នាដែរ គឺចង់បានកិត្តិយសដូចគ្នា អីចឹងមិនអាចនៅតែបន្ដស្នេហ៍លួចលាក់ ហើយគ្រួសារគេមិនព្រមទទួលស្គាល់នោះបានទៀតទេ គឺត្រូវតែទៅកសាងជីវិតថ្មីឲ្យទាន់ពេលវេលាហើយ”។

អ្នកនាងសុឹម សូលិកា និងកូនស្រី

ស៊ឹម សូលិកា បានលែងលះអតីតស្វាមី លោក ”វីរៈ” ដោយបន្សល់ចំណងដៃកូនស្រីម្នាក់ដ៏ស្រស់ស្អាត គឺនាងស្រីណុច អាយុ១៦ឆ្នាំ ដែលពេលនេះពួកគេច្រើនទៅកម្មវិធីជាមួយលោកអេង រិទ្ធី ហើយតាមប្រភពថា អ្នកនាងសូលិកា ពេញចិត្តលោករិទ្ធី ព្រោះតែពិធីកររូបនេះបានស្រលាញ់កូននាងដូចកូនបង្កើតដែរ អីចឹងហើយបានជានាងមានភាពកក់ក្ដៅ គឺលោករិទ្ធី ខុសពីលោកថាវរិទ្ធ។ ដោយឡែកតាមការបង្ហើបប្រាប់ពីបុគ្គលិកចាស់ របស់បាយ័ន ដែលបានចាកចេញនោះ បានឲ្យដឹងដែរថា ពេលនេះ លោកថាវរិទ្ធ ហាក់ស្ដាយស្នេហ៍អ្នកមេម៉ាយសូលិកា និងចង់វិលត្រឡប់មកជួបជុំជាថ្មីទៀតផង តែពេលនេះ សូលិកា ហាក់ដូចជាមិនបានចាប់អារម្មណ៍ឡើយ ព្រោះតែនាងមានលោកអេង រិទ្ធី ជាអ្នកផ្ដល់សង្ឃឹមដល់រូបនាងគ្រប់ពេលទៅហើយ ដូច្នេះមិនអាចវិលត្រឡប់មកសាងស្នេហ៍ជាថ្មីវិញបានជាដាច់ខាត។

លោកទិត ថាវរិទ្ធ

ប្រភពដដែលបានបន្ថែមថា រយៈពេលចុងក្រោយនេះ មានបុគ្គលិកចេញពីបាយ័ន ជាបន្ដបន្ទាប់ ក្រោយពេលលោកទិត ថាវរិទ្ធ វិលមកមានឥទ្ធិពលនៅស្ថានីយទូរទស្សន៍នេះវិញ។

អ្នកយកព័ត៌មានយើងមិនអាចសុំការបញ្ជាក់ពីលោកទិត ថាវរិទ្ធ បានទេ កាលពីពេលថ្មីៗនេះ ហេតុនេះហើយយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីលោកជានិច្ចចំពោះការលើកឡើងពីបុគ្គលិកមួយចំនួនដែលអស់តំណែងនៅប៉ុស្ដិ៍បាយ័ន ខាងលើនេះ៕

RELATED ARTICLES