Tuesday, September 17, 2024
Homeតារាខ្មែរព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌នៅនរ័តុន  ជោគជ័យមិនគួរឲ្យជឿ

ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌នៅនរ័តុន  ជោគជ័យមិនគួរឲ្យជឿ

ស្ទើរមិនគួរឲ្យជឿកាលពីថ្ងៃទី២៩ កញ្ញា កន្លងទៅនេះសាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជា បានរួមគ្នាបើកព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌មួយដើម្បីរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នៅសាកលវិទ្យាល័យន័រតុនជ្រោយចង្វារ ដោយមានការចូលរួមលើសពីការគ្រោងទុកខណៈដែលត្រូវបានគេចាត់ទុកថាជាមហាព្រឹត្តិការណ៍គួរអោយសរសើរនោះផង ដោយសារតែមាននៅក្នុងវេទិកាមានសុទ្ធតែជាតារាល្បីៗលំដាប់ប្រទេសរហូតដល់ជិត៨០តួ ដោយសូម្បីតែអ្នកកាន់ហិបក៏សុទ្ធតែជាតារាឡើងកូដ និងជាតារាល្បីជួរមុខដែរ។

មកទល់ម៉ោងនេះ ព្រឹត្តិការណ៍ទាំងមូលត្រូវបានអ្នកបានឃើញផ្ទាល់ដក់ជាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានទស្សនិយភាពជក់ចិត្តតាំងពីដើមដល់ចប់ ជាមួយនឹងវត្តមានតារាល្បីៗ។ យ៉ាងណាមិញ នៅមិនទាន់ដឹងថានិស្សិតសាកលវិទ្យាល័យន័រតុនទទួលបានថវិកាប៉ុន្មានដើម្បីយកទៅជូនដល់មន្ទីរពេទ្យគន្ធបុប្ផានៅឡើយទេ បន្ទាប់ពីតារាសិល្បៈរបស់គ្រួសារតារាកម្ពុជាទៅជួយបំផុសព្រឹត្តិការណ៍ និងទៅជួយកាន់ហិបរៃលុយដោយផ្ទាល់ជួយដល់និស្សិតន័រតុនបែបនេះ។ តារាសិល្បៈដែលបានបង្ហាញខ្លួននៅក្នុងវេទិកានោះសុទ្ធតែមានកិត្តិយសនៅលើកម្រាលព្រំ ជាពិសេសនៅពេលព្រឹត្តិការណ៍ទាំងមូលកកកុញដោយអ្នកទស្សនារហូតដល់រាប់ពាន់នាក់។ អ្វីដែលពិសេសនោះគឺតារាទាំងអស់សុទ្ធតែបានខំប្រឹងប្រែងស្រូបទាញប្រជាប្រិយភាពរៀងខ្លួនធ្វើអោយកក្រើកព្រឹត្តិការណ៍កម្រាលព្រំទាំងមូលតែម្ដង ដែលអាចនិយាយបានថាមិនមានតួណាដែលឡើងបង្ហាញខ្លួនលើកម្រាលព្រំ ហើយមិនមានសំឡេងហ៊ោកញ្ជៀវនោះទេ។

នេះជាព្រឹត្តិការណ៍លើកទី២របស់សាកលវិទ្យាល័យន័រតុន និងលើកទី៣របស់គ្រួសារតារាកម្ពុជា ប៉ុន្តែបើក្រឡេកទៅមើលតារាល្បីៗចូលរួម និងក្រឡេកទៅមើលទម្រង់កម្មវិធី គឺព្រឹត្តិការណ៍កាលពីថ្ងៃទី២៩ កញ្ញា ដែលទើបបញ្ចប់ក្ដៅៗនោះទទួលបានជោគជ័យជាងលើកណាៗទាំងអស់ ដោយសារតែការប្រព្រឹត្តិគ្មានរំខានដោយភ្លៀងដូចមុន ហើយតារាល្បីៗក៏មានវត្តមានច្រើនជាងលើកមុន។ អ្វីដែលពិសេសគឺអ្នកគាំទ្រផុសផុសយ៉ាងពេញទំហឹងនៅក្នុងកម្មវិធី ដែលធ្វើអោយព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌ដ៏ធំមួយនេះ ទទួលបានជោគជ័យនឹកស្មានមិនដល់។

តារាល្បីរួមមានអ្នកនាង ពេជ្រ សោភា លោកStep លោកឆន សុវណ្ណរាជ លោកនីកូ នាយចឺម កញ្ញាអេដា កញ្ញាឈិត សុវណ្ណបញ្ញា កញ្ញារ៉ូលីន កញ្ញាយូរី ក្រុមកំប្លែងយ៉េយ៉េ នាយក្រូច នាងអ៊ីត អ្នកនាងប៉េងប៉ោង អ្នកនាងស៊ុនណារី ម៉ូនីកា ក្រុមត្រកូលអោក កញ្ញាប៉ុបពី និងតារាល្បីៗដែលមានឈ្មោះដើរបង្ហាញម៉ូដទាំងប៉ុន្មាន សុទ្ធតែបង្អួតការប្រឹងប្រែងនៅក្នុងកម្មវិធីប្រជែងគ្នាគួរអោយសរសើរក្នុងតួនាទីរៀងខ្លួន។ ក្នុងនោះសូម្បីក្រុមដើរកាន់ហិបផ្សេងទៀត និងពិធីករពិធីការិនី រួមមានកញ្ញា សុភ័ក្រ្ត កុសុម៉ា នាយព្រែក លោកសុខ រ៉ាស៊ី លោកខេន វណ្ណាថាត់ និងអ្នកនាងមាស សុវណ្ណរតនា ជាដើម ក៏កូរកម្មវិធីធ្វើអោយកក្រើកពេញមួយកម្មវិធីផងដែរ។ ព្រឹត្តិការណ៍នេះគ្រាន់តែទស្សនារូបភាពត្រួស ក៏រំភើបជំនួសតារាដែលបានចូលរួមបាត់ទៅហើយ ទើបគេចាត់ទុកព្រឹត្តិការណ៍កម្រាលព្រំ គឺជាព្រឹត្តិការណ៍ធំតែមួយនៅក្នុងឆ្នាំ២០១៧នេះ ដែលតារាមានមុខចូលរួមគឺសុទ្ធតែជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីៗ ដែលនឹងកាន់តែធ្វើអោយពួកគាត់ខ្ទរខ្ទារកិត្តិយសបន្ថែមទៀតនៅក្នុងសិល្បៈខណៈដែលមានការបង្ហើបឲ្យដឹងថាព្រឹត្តិការណ៍បែបនេះនឹងមានជាបន្តបន្ទាប់ទៀត៕

 

RELATED ARTICLES