Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិផ្ទុះ​កាំ​ភ្លើង​ធំ​នៅ​ទីតាំង​យោធា​អ៊ុយ​​ក្រែ​ន​ស្លាប់​១​របួស​៨​នាក់​

ផ្ទុះ​កាំ​ភ្លើង​ធំ​នៅ​ទីតាំង​យោធា​អ៊ុយ​​ក្រែ​ន​ស្លាប់​១​របួស​៨​នាក់​

អ៊ុយក្រែន៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចមានទាហានម្នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្ស៨នាក់ទៀតរងរបួស កាលពីថ្ងៃច័ន្ទ នៅក្នុងហេតុការណ៍ ផ្ទុះកាំភ្លើងធំនៅទីតាំងយោធាមួយក្នុងតំបន់ Mykolaiv ភាគខាងត្បូងរបស់អ៊ុយក្រែន។

តាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា ឧប្បត្តិហេតុនេះបានកើតឡើង ក្នុងរង្វង់ម៉ោង១១និង០០នាទីកណ្តាលអាធ្រាត្រនៅរោងចក្រ Shyroky Lan ខណៈពេលដែលកាំភ្លើងធំទំហំ១២០មីលីម៉ែត្រ បានផ្ទុះក្នុងអំឡុងពេលអនុវត្តសេវាយោធា។

ក្នុងចំណោមទាហាន៨នាក់ ដែលរងរបួស មានពីរនាក់រងរបួសធ្ងន់ខណៈ៦នាក់ ទៀតរបួសស្រាល។

អាជ្ញាធរអ៊ុយក្រែនបានបង្កើតក្រុមប្រតិបត្តិការពិសេសមួយ ដើម្បីស៊ើបអង្កេតក្នុងឧប្បត្តិហេតុនេះ។

តំបន់យោធា Shyroky Lan គឺស្ថិតក្នុងចំណោមទីតាំង នៅក្នុងយុត្តាធិការនៃលំហាត់សមយុទ្ធយោធាអន្តរជាតិក្នុងសមុទ្រ Breeze ឆ្នាំ ២០១៦ ដែលបច្ចុប្បន្នកំពុងដំណើរការ ក្នុងភាគខាងត្បូងប្រទេសអ៊ុយក្រែន។

លំហាត់សមយុទ្ធ Sea Breeze ឆ្នាំ២០១៦ មានទាំងលើគោក ក្នុងទឹក និងលើអាកាសប្រតិបត្តិការ ចាប់ពីថ្ងៃ១៨កក្កដា រហូតដល់ថ្ងៃ៣០ កក្កដា ក្នុងតំបន់ Odessa និង Mykolaiv ដែលមានកងទ័ពក្នុងរង្វង់៤០០០នាក់មកពីប្រទេសចំនួន១៦។

ទោះជាយ៉ាងណា ប៉ុន្មានថ្ងៃក្រោយមកលោក Yaroslav Chepurny ដែលជាមន្ត្រីក្រសួងការពារជាតិ បម្រើការនៅមជ្ឈមណ្ឌលហ្វឹកហ្វឺននៅតំបន់ Odessa បានប្រាប់សារព័ត៌មាន ក្នុងស្រុកថា ឧប្បត្តិហេតុផ្ទុះកាំភ្លើងត្បាល់នៅ Shyroky Lan មិនពាក់ព័ន្ធ និងការធ្វើលំហាត់សមយុទ្ធនៅទីនោះឡើយ។

 

 

 

RELATED ARTICLES