Friday, April 19, 2024
Homeព័ត៌មានជាតិឃាត់​ខ្លួន​ក្មេង​ទំនើង​៤​នាក់ លាក់​ទុក​ដាវ​សាំម៉ូរ៉ៃ​នៅ​ជាប់​នឹង​ខ្លួន​

ឃាត់​ខ្លួន​ក្មេង​ទំនើង​៤​នាក់ លាក់​ទុក​ដាវ​សាំម៉ូរ៉ៃ​នៅ​ជាប់​នឹង​ខ្លួន​

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ចោមចៅបានឃាត់ខ្លួនក្មេងទំនើងមួយក្រុម មានគ្នា៤នាក់ និងដាវសាំម៉ូរ៉ៃ២ដើម កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី ថ្ងៃទី២៦ ខែកក្តដា នៅចំណុចមុខផ្សារកាណាស៊ីធី ផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុប្រជាពលរដ្ឋបានឃើញក្មេងទំនើងចំនួន៤នាក់ ឈររ៉េរ៉នៅមុខផ្សារកាណាស៊ីធី នឹងឃើញមានដាវសាំម៉ូរ៉ៃក្នុងដៃ ឃើញដូច្នេះប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់ទើបសមត្ថកិច្ចបានចុះទៅដល់ទីនោះ ក៏បានធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់និងដកហូតបានដាវកែច្នៃ ប្រភេទសាំម៉ូរ៉ៃចំនួន២ដើម ។

សមត្ថកិច្ចមបន្តថា ក្រុមក្មេងទំនើងទាំង៤នាក់នោះទី១មានឈ្មោះ ប្រាក់ សុភារ៉ា អាយុ ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់ផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅ កាន់ដាវ ទី២ឈ្មោះធឿន ប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ កាន់ដាវ ទី៣ឈ្មោះ ថន មករា អាយុ ១៦ឆ្នាំ មុខរបរជាងបិតស្កុតម៉ូតូ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ និងទី៤ឈ្មោះ ផូ វាសនា អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមចំលើយសារភាពរបស់ក្រុមក្មេងទំនើងទាំងនោះបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែកក្កដា មានជនមួយក្រុមបានវាយឈ្មោះ ធឿន រួចហើយជនមួយក្រុមនោះមានគំរាមថានឹង មកវាយម្តងទៀត ទើបពួកគេនិងមិត្តភក្កិបានយកដាវមកត្រៀមទុកយ៉ាងដូច្នេះ ។

ក្រោយពេលកើតហេតុក្រុមក្មេងទំនើងទាំង៤នាក់ ត្រូវបានឃាត់ខ្លួនរួមជាមួយវត្ថុតាងយកមកប៉ុស្តិនគរបាលរដ្ឋបាលចោមចៅ ដើម្បីសាកសួរនាំនិងកសាងសំណុំរឿងបញ្ចូនមកផ្នែកជំនាញ ព្រហ្មទណ្ឌខណ្ឌដើម្បីចាត់ការបន្ត ៕

ថោង ធីម

 

RELATED ARTICLES