Friday, March 29, 2024
Homeព័ត៌មានជាតិធី សុវណ្ណថា ៖ អ្នក​​ស្រុក​​អាណិត​​ស្រីមុំ ចាញ់​​បោក​​លោក​​កឹម សុខា

ធី សុវណ្ណថា ៖ អ្នក​​ស្រុក​​អាណិត​​ស្រីមុំ ចាញ់​​បោក​​លោក​​កឹម សុខា

ខេត្តកំពង់ចាម ៖ កញ្ញាធី សុវណ្ណាថា ប្រធាន អង្គការយុវជន និងកិច្ចការសង្គម និងជាអតីត សកម្មជនដ៏លេចធ្លោរបស់គណបក្សសង្គ្រោះជាតិ បានអះអាងថា អ្នកស្រុកកំពង់សៀម ក្នុង ខេត្តកំពង់ចាម បានសម្តែងនូវទឹកចិត្តអាណិត អាសូរដល់កញ្ញាស្រីមុំ ដែលបានចាញ់បោក លោកកឹម សុខា។ ការលើកឡើងរបស់កញ្ញា ធី សុវណ្ណថា ធ្វើឡើងក្រោយបញ្ចប់វេទិកា សាធារណះ លើកទី21របស់នាង កាលពីថ្ងៃ ទី25 ខែកក្កដា ឆ្នាំ2016 នៅក្នុងឃុំស្រក ស្រុកកំពង់សៀម។

ក្នុងនាមជាប្រធានអង្គការយុវជនកិច្ច- ការសង្គម កញ្ញាធី សុវណ្ណថា បានបើកវេទិកា សាធារណ³ជាបន្តបន្ទាប់ និងរិះគន់មិនសំចៃ ទៅលើគណបក្សសង្គ្រោះជាតិ ជាពិសេសលោក កឹម សុខា បន្ទាប់ពីនាងបានប្រកាសលាគណ បក្សសង្គ្រោះជាតិ និងឈប់គាំទ្រលោកកឹម សុខា និងលោកសម រង្ស៊ី ហើយគិតមកដល់ថ្ងៃទី25 ខែកក្កដា ឆ្នាំ2016 វេទិកាសាធារណ³ដែល ផ្តោតសំខាន់ទៅលើប្រធានបទ “សិទ្ធិពលរដ្ឋ និងការអភិវឌ្ឍភូមិ-ឃុំ” របស់នាងប្រព្រឹត្តទៅ បានចំនួន21លើកមកហើយ។ ក្រោយបញ្ចប់ វេទិកានៅលើទឹកដីឃុំស្រក ស្រុកកំពង់សៀម ដែលគេដឹងថា ជាទឹកដីកំណើតរបស់កញ្ញាខុម ចាន់តារាទី ហៅស្រីមុំ ដែលធ្លាយអាស្រូវផ្លូវភេទជាមួយលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ កញ្ញាធី សុវណ្ណថា បានអះអាងថា ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកកំពង់ សៀម មានចិត្តអាណិតកញ្ញាស្រីមុំ ណាស់ ដែល ត្រូវលោកកឹម សុខា បោកយកខ្លួនប្រាណ។

2

តាមរយ³វីដេអូឃ្លីប រយ³ពេល4នាទី និង25វិនាទី កញ្ញាធី សុវណ្ណថា បានលើកឡើង ថា “សូមជម្រាបសួរបងប្អូនដែលប្រើប្រាស់ ធាចបៀកៀ ទាំងក្នុងស្រុក និងក្រៅស្រុកទាំង អស់គ្នា ថ្ងៃនេះដែរ នាងខ្ញុំបានមកបើកវេទិកា នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយ ស្រុកនេះដែរ ក៏ជាស្រុកមួយរបស់ស្រីមុំ ដែល ជាស្រីស្នេហ៍របស់លោក កឹម សុខា ជាមួយមេឃុំ ដែលជាប់ឃុំហ្នឹង។ អ៊ីចឹងខ្ញុំបានបើកវេទិកានៅ ភូមិស្រុកនេះ មានការចូលរួមច្រើនពីប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់សៀមនេះ។ កន្លងមក មានអ្នកចោទថា ពលរដ្ឋទាំងអស់ហ្នឹង សុទ្ធតែ ជាមនុស្សក្លែង ក្លាយ មិនមែនមនុស្សពិតអី អ៊ីចឹង ហើយក៏មានខាងសកម្មជនគណបក្សសង្គ្រោះជាតិ ដោយសារយើងនិយាយការពិតវាប៉ះពាល់ ដល់គេនោះ ទើបគេចោទមួយទៀតថា ប្រជាពលរដ្ឋដែលមកហ្នឹង សុទ្ធតែម្នាក់2ម៉ឺនរៀលៗ ទាំងអស់ គេចោទថា អ៊ំពូមីងដែលមកចូលរួម ហ្នឹង សុទ្ធតែត្រូវគេឱ្យលុយ2ម៉ឺន។ ហើយមួយ ទៀត គេចោទថា អ្នកដែលចូលរួមវេទិកាហ្នឹង មិនមែនខ្មែរទេ សុទ្ធតែយួនទាំងអស់ ហេតុនេះ សូមស្នើដល់សកម្មជនគណបក្សសង្គ្រោះជាតិ ទាំងនោះ កុំដើរចោទគេពេក ទោះបក្សណា បក្សណា គួរបែងចែកឱ្យដឹងខុសត្រូវ កុំចេះតែ ប្រព្រឹត្តរឿងខុស ឱ្យស្គាល់បាបខ្លះផង។ ទាក់ទង នឹងនយោបាយរបស់លោកសម រង្សី បានស្នើឱ្យ អន្តរជាតិហ្នឹងឈប់ទទួលទំនិញពីកម្ពុជា អ៊ីចឹង បើរោងចក្របិទ កូនរបស់អ៊ំពូមីងនឹងអត់ការងារ ធ្វើមិនខាន តើអ៊ំពូមីងខឹងលោកសម រង្ស៊ី ទេ? ដូចនេះអ៊ំពូមីងដឹងហើយ លោកសម រង្ស៊ី ដើរ តែចាក់រុកបរទេស និងរត់ចោលស្រុក។ ចំណែក លោកកឹម សុខា វិញ អ៊ំពូមីង អ្នកស្រុកស្រីមុំ ដឹងផ្ទាល់ខ្លួនឯងហើយ គឺលោកកឹម សុខា ហ្នឹង គាត់មានស្រីច្រើនណាស់ ហើយអត់មានការ ទទួលខុសត្រូវ ហើយកំសាកទៀត រត់ចោលគេ ចោលឯងអស់ហើយ រួចឱ្យពលរដ្ឋទៅរងគ្រោះ ជំនួស អ៊ីចឹងអ៊ំពូមីងចង់បានមេដឹកនាំល្មោភស្រី  ដូចលោកកឹម សុខា អ៊ីចឹងអត់?…”។

ក្រោយបញ្ចប់វេទិកាលើកទី21 នៅក្នុង ទឹកដីស្រុកកំពង់សៀម ខេត្តកំពង់ចាម នេះ កញ្ញា ធី សុវណ្ណថា បានសរសេរនៅលើទំព័រហ្វេសប៊ុក របស់នាងថា “ព្រឹកនេះ វេទិកា (ទី21) ឃុំ ស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពលរដ្ឋ 1000នាក់ ឃុំនេះ (ឃុំរបស់ស្រីមុំ) ពលរដ្ឋ អាណិតស្រីមុំ ណាស់ ដែលត្រូវលោកកឹម សុខា បោកប្រាស់យកខ្លួនប្រាណ”។

ដោយឡែក កាលពីព្រឹកថ្ងៃទី26 ខែកក្កដា ឆ្នាំ2016 កញ្ញាធី សុវណ្ណថា បានចូលខ្លួនទៅ កាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមដីកាកោះ ដើម្បីធ្វើការបំភ្លឺចំពោះមុខតុលាការ ក្នុងនាមជាដើមបណ្តឹង បន្ទាប់ពីនាងបានដាក់ ពាក្យប្តឹងមន្ត្រីសកម្មជនគណបក្សសង្គ្រោះជាតិ 2រូប ពីបទបរិហារកេរ្តិ៍។

គួរបញ្ជាក់ថា ករណីបណ្តឹងរបស់កញ្ញាធី សុវណ្ណថា ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូង2នាក់ ចេញដីកាកោះហៅចំនួន2ផ្សេង គ្នា ដោយក្នុងនោះលោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅកញ្ញាធី សុវណ្ណថា ឱ្យ ចូលខ្លួននៅវេលាម៉ោង8ព្រឹក ថ្ងៃទី26 ខែកក្កដា ឆ្នាំ2016 ដើម្បីបំភ្លឺជុំវិញបណ្តឹងដែលនាងប្តឹង ទៅលើឈ្មោះម៉ោញ សារ៉ាត់ ភេទប្រុស ពីបទ បរិហារកេរ្តិ៍។

ដោយឡែកលោកហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បាន ចេញដីកាកោះហៅកញ្ញាធី សុវណ្ណថា ឱ្យចូល ខ្លួននៅវេលាម៉ោង9និង30នាទីព្រឹក ថ្ងៃទី26 ខែកក្កដា ឆ្នាំ2016 ដើម្បីបំភ្លឺជុំវិញបណ្តឹង ទៅលើឈ្មោះអួន វ៉ាន់សាក់ ពីបទបរិហារកេរ្តិ៍ និងជេរប្រមាថ។

បន្ទាប់ពីបានចូលបំភ្លឺតុលាការរួចមក នៅ ព្រឹកថ្ងៃដដែលនោះ កញ្ញាធី សុវណ្ណថា បានឱ្យ ដឹងថា នាងបានសម្រេចទាមទារសំណងជំងឺ ចិត្ត ចំនួន20ម៉ឺនដុល្លារពីជនទាំង2នាក់ខាង លើ ដែលបានបរិហារកេរ្តិ៍នាងតាមហ្វេសប៊ុក៕

RELATED ARTICLES