ភ្នំពេញ៖ បុរសម្នាក់ចេញពីផឹកស៊ីវិញបានជិះទៅម៉ូតូទៅបុកនិងរថយន្តបើកបរដោយជនជាតិចិនម្នាក់ ចំពាក់ចំហៀងកណ្តាលរថយន្ត បណ្តាលឲ្យរថយន្តនិងម៉ូតូរងកាខូចខាតយ៉ាងដំណំ ចំនែកមនុស្សរងរបួសស្រាល ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា នៅក្បែរវិទ្យាល័យទួលទំពូង ផ្លូវ៤៣២កែងនិងផ្លូវ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
ប្រភពពត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ អាយុប្រមាណ៣០ឆ្នាំ បានបើករថយន្តតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD 9165ធ្វើដំណើរតាមផ្លូវ ១៥៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈចំនុចកើតហេតុដែលជាផ្លូវបំបែកជាបួន ក៍ស្រាប់តែមាន បុរសម្នាក់ទៀតបានបើកម៉ូតូធំ ម៉ាក ភូសា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FR 5588 ធ្វើដំនើរតាមផ្លូវ ៤៣២ ទិសដៅកើតទៅលិចក្នុងល្បឿនលឿនដូចគ្នាហើយស្រវឹង ព្រមទាំងខ្វះការប្រុងប្រយ័ត្នផងនោះ ក៍ជ្រុលទៅបុកនិងរថយន្តចំពាក់ពាក់កណ្ដាលចំហៀងខាងស្តាំ ពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូដួលរបួសរលាតដៃជើង សន្លប់ស្ដូកស្ដឹង មួយសន្ទុះក៍ដឹងខ្លួនវិញ ចំនែកម៉ូតូរងកាខូចខាត ផ្នែកខាងមុខ បាក់ករនិងដាក់កង់ចេញពីគ្នា ។ ដោយឡែករថយន្តវិញរងកាខូចខាត ក្រពិតទ្វារខាងមុខចំហៀងខាងស្ដាំ និងបែកកញ្ចក់ ចំនែកអ្នកបើករបស់ត្រូវក្បាលបន្តិច ដោយសារត្រូវនិង អំបែងកញ្ចក់រថយន្ត ។ ភ្លាមៗនោះខាងរថយន្តសង្គ្រោះបានទៅដឹកជនរងគ្រោះយកទៅព្យាបាលតែជនរងគ្រោះមិនព្រមទៅ ដោយសុខចិត្តនៅចរចារគ្នានិងមិនរំខានដល់សមត្ថកិច្ចនោះទេ ។
ក្រោយពេលកើតហេតុ ភាគីទាំងពីរ បានចរចាដោយសុខចិត្តស្មើគ្នា យល់ព្រមយកម៉ូតូ និងរថយន្ត ទៅជួសជុលរៀងៗខ្លួន ដើម្បីបញ្ចប់រឿង ៕
ណន រ៉ាត់