Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិមេដឹក​នាំ​ចិន ជំរុញ​ឱ្យ​បង្កើន​សមត្ថ​ភាព ប្រយុទ្ធ​ក្នុង​វិស័យ​យោ​ធា

មេដឹក​នាំ​ចិន ជំរុញ​ឱ្យ​បង្កើន​សមត្ថ​ភាព ប្រយុទ្ធ​ក្នុង​វិស័យ​យោ​ធា

ចិន ៖ កាលពីថ្ងៃពុធ កន្លងទៅនេះ ប្រធានាធិបតី ចិន លោកស៊ី ជីនពីង បានជំរុញឱ្យ កងទ័ពរំដោះប្រជាជនចិន (ភឡៅ) បង្កើន សមត្ថភាពប្រយុទ្ធ ដែលប្រតិបត្តិការរហ័ស និង បត់បែនខ្ពស់។

លោកប្រធានាធិបតីចិន ដែលមានឋានៈ ជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមផង ដែរនោះ បានមានប្រសាសន៍ថា ការចាត់ចែង និងការអភិវឌ្ឍន៍យុទ្ធសាស្ត្រជារឿងសំខាន់ក៏ ពិតមែន ប៉ុន្តែ រចនាសម្ព័ន្ធ និងសមត្ថភាពប្រយុទ្ធរបស់កងទ័ព ក៏ជាផ្នែកសំខាន់ ដែលត្រូវ បង្កើនគុណភាពផងដែរ។

005

ការថ្លែងបែបនេះ ជាលើកដំបូងហើយ ដែលមេដឹកនាំចិនរូបនេះ បានផ្តោតការយកចិត្ត ទុកដាក់ ខណៈដែលមានស្ថានការណ៍តានតឹង នៅឯតំបន់សមុទ្រចិនខាងត្បូង។

តាមផែនការយុទ្ធសាស្ត្រដល់ឆ្នាំ២០២០ ខាងមុខនេះ អង្គភាពយោធាសំខាន់ៗ នឹងត្រូវ កែប្រែ និងធ្វើទំនើបកម្ម ក្នុងនោះរួមទាំងអគ្គ សេនាធិការ នយោបាយ ការចល័ត និងសព្វា វុធផងដែរ។

006

សូមបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ ១៩២៧ ដែលមកទល់ពេលនេះ បានក្លាយជា កងកម្លាំងយោធា ដែលធំជាងគេបំផុតលើពិភព លោក ដោយកម្លាំងទ័ពប្រមាណ២២៨៥.០០០ នាក់ ស្មើនឹង០,១៨% នៃប្រជាជនចិនទូទាំង ប្រទេស ក្នុងកងទ័ពប្រចាំការមាន២,៣លាន នាក់ (នៅឆ្នាំ២០១៦) និងកងទ័ពបម្រុង ៥១ម៉ឺន នាក់ ដែលមានថវិកាចំណាយយោធាប្រចាំឆ្នាំ ២០១៦ រហូតដល់ទៅ១៤៧ពាន់លានដុល្លារអា មេរិក ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីសហរដ្ឋអាមេរិក៕

RELATED ARTICLES