Thursday, April 25, 2024
Homeព័ត៌មានជាតិចាប់​មុខ​សញ្ញា​ជួញ​គ្រឿង​ញៀន​​ ឆែក​ឃើញ​លាក់​អាវុធ​៣​ដើម​ទៀត​ !​

ចាប់​មុខ​សញ្ញា​ជួញ​គ្រឿង​ញៀន​​ ឆែក​ឃើញ​លាក់​អាវុធ​៣​ដើម​ទៀត​ !​

 

ខេត្ដកណ្តាលៈ កម្លាំងប៉ូលិសស្រុកពញាឮ បើកប្រតិបត្តិកាស្រាវជ្រាវឈានដល់បង្រ្កាបឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនបាន០២នាក់ កាលពីវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២០កញ្ចប់,អាវុធ០៣ដើម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

ប៉ូលិសប្រឆាំងគ្រឿងញៀនស្រុកពញាឮបានឲ្យដឹងថា មុខសញ្ញា២នាក់ ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ប៊ុន សិរីវុត្ថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទី២-ឈ្មោះ វង់ ពិសិទ្ធ ហៅព្រិច ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ។ មុខសញ្ញាជួញដូរគ្រឿងញៀនខាងលើនេះមានទីលំនៅភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ។ ក្នុងប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនមុខសញ្ញាខាងលើនេះ សមត្ថកិច្ច រឹប អូសវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២០កញ្ចប់, ដាវចំនួណ០១ដើម, កាំភ្លើងច្នៃចំនួន០១ដើម,ស្នាចំនួន០១ដើម,ឧបករណ៍សម្រាប់វេចខ្ចប់ និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួទៀត ។

ប៉ូលិសបន្តថា មុខសញ្ញាជួញដូរគ្រឿងញៀនខាងលើនេះ ជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចប៉ូលិសកំណត់ និងតាមដានដោយសម្ងាត់ជាយូរណាស់មកហើយ ។ លុះមកដល់យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ចទទួលបានព័ត៌មានថា មុខសញ្ញាខាងលើនេះធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់ ទើបសមត្ថកិច្ចចុះចាំឃ្លាំមើលរហូតឈានដល់ឃាត់ខ្លួនជនល្មើសខាងលើនេះរួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីចាត់ការតាមច្បាប់ ៕

សិលា

 

RELATED ARTICLES