Saturday, April 20, 2024
Homeព័ត៌មានជាតិចុះ​ត្រួត​ពិនិត្យ​រោង​ចក្រ ​ដុត​កម្ទេច​ក្រណាត់ ​បង្ក​ឲ្យ​ប៉ះ​ពាល់​បរិស្ថាន​

ចុះ​ត្រួត​ពិនិត្យ​រោង​ចក្រ ​ដុត​កម្ទេច​ក្រណាត់ ​បង្ក​ឲ្យ​ប៉ះ​ពាល់​បរិស្ថាន​

ភ្នំពេញ៖ រោងចក្រមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដុតកម្ទេចក្រណាត់ បង្កឲ្យផ្សែងហុយ ក្លិនឈ្ងៀម ប៉ះពាល់បរិស្ថាន សុខភាពរងកាយប្រជាពលរដ្ឋជិតខាង ហើយបន្ទាប់ពីមានបណ្តឹងពីប្រជាពលរដ្ឋ ទើបអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យចុះ ធ្វើការត្រួតពិនិត្យផលប៉ះពាល់ នោវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ តែត្រូវបានខាងក្រុមហ៊ុនរោងចក្រ មិនចូលរួមសហការណ៍ អនុញាតិឲ្យអភិបាលរងខណ្ឌ និងមន្រ្តីជំនាញចូលឡើយ អស់រយៈពេលជិត១ម៉ោង ទើបថៅកែ អនុញាតិឲ្យចូល ។

bffgnfd
សមត្ថកិច្ចជំនាញ កំពុងត្រួតពិនិត្យ ទីតាំងរោងចក្រ

រោងចក្រខាងលើ យីហោ ដីណូ ស្កាយ ហីជន  ជារោងចក្រកាត់ដេរសម្លៀកបំពាក់ មានថៅកែជាជនជាតិចិន ។ តែដោយសារ រោងចក្រខាងលើ ដុតកម្ទេចក្រណាត់ ដើម្បីយកចំហាយ អ៊ុត ដើម្បីបម្រើ ប្រយោជន៍រោងចក្រ តែជះឥទ្ធិពល អាក្តក់ នូវផលប៉ះពាល់ ក្លិន ផ្សែង ឈ្ងៀម ដល់បរិស្ឋាន សុខភាពរាងកាយ មនុស្ស បងប្អូនប្រជាពលរដ្ឋ រស់នៅជុំវិញ រោងចក្រ ។

តាមអាជ្ញាធរ សង្កាត់ លោក វ៉ា សារ៉ង ចៅសង្កសត់រងចោមចៅ បានឥ្យដឹងថា រោងចក្រខាងលើ កន្លងមក មិនដែលចូលរួមកិច្ចសហការណ៍ជាមួយ អាជ្ញាធរ សមត្ថកិច្ចឡើយ ពេលដែលចុះទៅសាកសួរនាំម្តងៗ ហើយមិនបានគោរពនូវកិច្ចសន្យា របស់ ក្រសួងបរិស្ថាន ក្រសួងការងារ  ខណៈដែលរោងចក្រ ដុតកម្ទេចក្រណាត់ ពោរពេញទៅដោយសារធារុគីមី ជាបទល្មើសមួយដែលរំលោភលក្ខខណ្ណបច្ចេកទេស អង្គភាពពាក់ព័ន្ធ ។

ddgsdfbgs
អាជ្ញាធរខណ្ឌ ចុះទៅពិនិត្យរោងចក្រ

ក្នុងជុំជួបពិភាក្សា ត្រួតពិនិត្យបច្ចេកទេស ខាងក្រុមហុ៊ន ទទួលស្គាល់ថា ខាងក្រុមហុ៊ន ពិតជាបានដុត កម្ទេចក្រណាត់ពិតប្រាកដមែន តែផលបះពាល់ មជ្ឈដ្ឋាន ខាងក្រៅយ៉ាងណានោះ មិនបានដឹងឡើយ រហូតដល់ អាជ្ញាធរ ចុះមកពិនិត្យផ្ទាល់តែម្តង ។  ខាងរោងចក្របន្តទៀតថា រាល់ថ្ងឌមានកម្មករ ដរុបជិត២០០នាក់ មានជនជាតិចិន៣នាក់ គ្រប់គ្រងសព្វថ្ងៃ ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យ ផលប៉ះពាល់ ដឹកនាដោយ លោក ខឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ មន្រ្តីមន្ទីរបរិស្ថាន និងអាជ្ញាធរ សង្កាត់ ខណ្ឌ ប៉ូលិសជំនាញ  ក្រោយពីមើលឃើញនូវទង្វើរមិនប្រក្រតី ពីសំណាក់រោងចក្រ នូវការងាររដ្ឋបាល និងបច្ចេកទេស មន្ទីរបរិស្ថាន ផាកពិន័យជាទឹកប្រាក់ ៥លានរៀល ដាក់បញ្ចូលជាថវិការរដ្ឋ និងធ្វើការអប់រំ ណែនាំ ជម្រុញ ដាច់ខាត ឲ្យរោងចក្រ ដុតជាអុសវិញ ជាជម្រើសមួយ កាត់បន្ថយ ផលប៉ះពាល់ លើផ្នែកបរិស្ថាន សុខភាពរាងកាយ និងជម្រុញឥ្យមានកិច្ចសហការណ៍ល្អជាមួយអាជ្ញាធរ ៕

សូយ សុភា

RELATED ARTICLES