Thursday, April 25, 2024
Homeព័ត៌មានអន្តរជាតិបុរស​​ថៃ​​វ័យ​​ចំណាស់​​ម្នាក់ បំផ្ទុះ​​អាវុធ​​ស្លាប់​​២​​របួស​​៣

បុរស​​ថៃ​​វ័យ​​ចំណាស់​​ម្នាក់ បំផ្ទុះ​​អាវុធ​​ស្លាប់​​២​​របួស​​៣

ថៃ  បុរសជនជាតិថៃអាយុ៧០ឆ្នាំម្នាក់ ព្រោះតែខឹងខ្លាំងពេក បានបាញ់សម្លាប់អ្នកជិត ខាងចំនួន៥នាក់ ក្នុង២នាក់ស្លាប់ និងរបួស៣ នាក់ មុននឹងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅ សង្កាត់បានផ្លាត់ ក្រុងបាងកក។

008

បើតាមសម្តីលោកវរសេនីយត្រីអ៊ុថាស៊ីន រិទ្ធរឿងតេជ បានឱ្យដឹងថា មានការបំផ្ទុះអាវុធបាញ់គ្នានៅម្តុំកន្លែងកើតហេតុ ដែលធ្វើឱ្យ មានមនុស្សស្លាប់២នាក់ និងរងរបួស៣នាក់។ ជនបង្កឈ្មោះសុខចៃ រ៉ាក់ងិន អាយុ៧០ឆ្នាំ បាន ប្រកែកជាមួយអ្នកជិតខាងគ្នា រហូតផ្ទុះកំហឹង ទាញកាំភ្លើងបាញ់បណ្តាលឱ្យបុរសម្នាក់ឈ្មោះ ស៊ុម ឆាយ នៀមភង់ អាយុ៦៥ឆ្នាំ ស្លាប់ និង ៣នាក់ទៀត រងរបួសមុនបាញ់សម្លាប់ខ្លួនឯង នាពេលក្រោយមក។

008

ជនរងរបួស៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ អ្នករបួសទាំង៣មានអ្នក ស្រីស៊ុនិសា ណាកស៊ុធីន អាយុ១៩ឆ្នាំ (ជាកូន ប្រសារបស់លោកស៊ុមឆាយ) លោកវីតយ៍ អាយុ ៤៧ឆ្នាំ ជាកូនចិញ្ចឹមជនដៃដល់ និងអ្នកស្រីវ៉ាត់ឆារី សួនវិជិតធីប អាយុ៥០ឆ្នាំ ជាម្ចាស់ផ្ទះជួល៕

011 010

RELATED ARTICLES