សម្តេចប៉ាប ហ្វ្រង់ស៊ីស (Pope Francis) បានព្រមានថា រលកនៃការវាយប្រហារនាពេល ថ្មីៗនេះ របស់ក្រុមជីហាដ នៅអឺរ៉ុប ជាភស្តុតាង បញ្ជាក់ថា ពិភពលោកអាចនឹងផ្ទុះសង្គ្រាម។
ទោះជាយ៉ាងណា មេដឹកនាំសាសនាបុរីវ៉ា ទីកង់ អង្គនេះបានបញ្ជាក់ថា មិនមែនជាសង្គ្រាម សាសនាទេ តែជាការប៉ះទង្គិចគ្នារវាងផលប្រ-យោជន៍សេដ្ឋកិច្ច និងធនធានរ៉ែធម្មជាតិ។
ព្រះអង្គបានមានដីកាដូចនេះ ខណៈដែល ព្រះអង្គបានបំពេញទស្សនកិច្ចនៅប្រទេសប៉ូឡូញ ខណៈដែលក្រុមអ្នកសារព័ត៌មាន កំពុងសាកសួរ និងសុំឱ្យព្រះអង្គបញ្ចោញទស្សនៈទាក់ទងនឹង ការវាយប្រហាររបស់ក្រុមជីហាដ មកលើក្រុម អ្នកកាន់សាសនាកាតូលិក កាលពីថ្ងៃអង្គារ ៕