Friday, March 29, 2024
Homeបច្ចេកវិទ្យាហុង​ដា ​CBR​250​RR ​ឆ្នាំ​២០១៦ ​តម្លៃ​ ៤.៨០០​ដុល្លារ

ហុង​ដា ​CBR​250​RR ​ឆ្នាំ​២០១៦ ​តម្លៃ​ ៤.៨០០​ដុល្លារ

គំរូ sportbike ២៥០សេសេ ប្រើប្រាស់ ម៉ាស៊ីន ២ស៊ីឡាំងស្របថ្មី មានរបបបើកបរ ចំនួន៣ ។

ហុងដា ដាក់តាំងបង្ហាញគំរូ sportbike ២៥០សេសេថ្មី មានឈ្មោះ CBR250RR ឆ្នាំ២០១៦ ។ ម៉ូតូបំពាក់ម៉ាស៊ីន២ស៊ីឡាំងស្របថ្មី សមត្ថភាព២៥០សេសេ ធ្វើឲ្យត្រជាក់ដោយវត្ថុរាវ ហើយសព្វថ្ងៃក្រុមហ៊ុនម៉ូតូជប៉ុនមិនទាន់ប្រកាសពីកម្លាំងរបស់គំរូម៉ូតូថ្មីនេះនៅឡើយ ។

CBR250RR ឆ្នាំ២០១៦ ប្រើប្រាស់បច្ចេកវិទ្យាគ្រោងតួថ្មី អភិវឌ្ឍន៍ពីគំរូ Super Sport Concept ទម្ងន់ស្រាល ដែលជាគំរូ concept ដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍តូក្យូ (ជប៉ុន) កាលពីឆ្នាំ២០១៥ ។ បំពង់ស៊ីម៉ាំងភ្លោះថ្មី បូមមុខដំណើរការបញ្ច្រាស upside-down និងបូមទោលផ្នែកខាងក្រោយ Pro-Link ។ គូយ៉ាន់ ១៧អ៊ីញ មានការរចនាពហុកាំប្រភេទស្ព័រ ។

ការបំពាក់សុវត្ថិភាព ជាមួយប្រព័ន្ធហ្វ្រាំងថាសទាំងពីរកង់ ថាសមុខទំហំ ៣១០មិល្លីម៉ែត្រ និងថាសក្រោយ ២៤០មិល្លីម៉ែត្រ ។ ប្រព័ន្ធហ្វ្រាំង ABS អាស្រ័យលើការជ្រើសរើស ។ ចង្កៀងមុខ LED ភ្លោះ ភ្លើងក្រោយ LED ។ ម៉ូតូមានរបបបើកបរចំនួន៣ ។

ដោយបង្ហាញមុខនៅប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៧ ខែកក្កដា ហុងដា CBR250RR ឆ្នាំ២០១៦ ចេញលក់នៅលើទីផ្សារចាប់ពីខែវិច្ឆិកាខាងមុខ មាន៣ពណ៌អាស្រ័យជ្រើសរើស ។ ស៊េរីស្តង់ដារមានតម្លៃចាប់ពី ៤.៨០០ដុល្លារ ក្នុងពេលស៊េរីហ្វ្រាំង ABS មានតម្លៃចាប់ពី ៥.៣០០ដុល្លារ ។

ហុងដាសង្ឃឹមថា គំរូ sportbike 250 ថ្មីរបស់ក្រុមហ៊ុននឹងយកមកវិញនូវចំណែកទីផ្សារពីបណ្តាគូប្រជែង ដូចជា Yamaha R3, Kawasaki Ninja 300, KTM RC250 ៕

 

Honda-CBR250RR-2016-4-6185-1469467350

 

Honda-CBR250RR-2016-2-9887-1469467350

Honda-CBR250RR-2016-1-7769-1469467350

ដោយ: តូច រំលឹក

RELATED ARTICLES