នៅក្នុងរូបភាព គឺគំរូរបស់ iPhone 7 និង iPhone 7 Pro ។ ពាក្យចចាមអារ៉ាមដំបូងចាត់ទុកថា Apple ឆ្នាំនេះ នឹងឧទ្ទេសនាម៣ផលិតផល រួមមាន iPhone 7 រួមជាមួយ iPhone 7 Plus និង iPhone 7 Pro ខ្នាតធំ ។
ប៉ុន្តែនៅកៀកនឹងពេលវេលាបង្ហាញមុខ មានព័ត៌មានចាត់ទុកថា Apple នៅបានបង្ហាញទូរស័ព្ទចំនួន២ស៊េរី គឺ iPhone 7 អេក្រង់ ៤,៧អ៊ីញ ជំនួសឲ្យ iPhone 6s និងម៉ូដែលខ្នាតធំ iPhone 7 Plus ឬ iPhone 7 Pro មានអេក្រង់ ៥,៥អ៊ីញ ។
ការរចនាផ្ទៃខាងមុខមិនមានការផ្លាស់ប្តូរ ប៉ុន្តែ iPhone 7 Plus ឬ iPhone 7 Pro ធំជាង និងមាន កាមេរ៉ាភ្លោះ ហើយផ្ទៃខ្នងត្រូវបានបន្ថែមរន្ធតភ្ជាប់ Smart Connector ។ វាត្រូវបានឲ្យប្រើប្រាស់ ដើម្បីតភ្ជាប់យ៉ាងឆាប់រហ័សជាមួយបណ្តាគ្រឿងលម្អ ដូចជាក្តារចុចគ្មានខ្សែ សាកថ្មឥតខ្សែជាដើម ។
កាមេរ៉ានៅលើគំរូ iPhone 7 ខ្នាតធំ មានសណ្ឋានភ្លោះ ។ នៅលើទីផ្សារ គ្រឿងលម្អសម្រាប់ iPhone 7 Plus ឬ iPhone 7 Pro ក៏មានផ្នែកសម្រាប់កាមេរ៉ាធំជាងនៅគំរូ iPhone ធម្មតាផងដែរ ។
ម៉ូដែលថ្មីទាំងពីរ សុទ្ធតែអាចត្រូវបានបំបាត់ចោល jack ស្តាប់ត្រចៀក ហើយជំនួសដោយប្រព័ន្ធឧបករណ៍បំពងសំឡេងភ្លោះ ។ ជំនាន់ iPhone 7 សន្យាថា នឹងបានបំពាក់សមត្ថភាពប្រឆាំងទឹក ។
ផ្ទុយទៅនឹងរូបភាពលេចធ្លាយមុននេះ កុងតាក់សំឡេងនៅលេចឡើងនៅគែមខាងឆ្វេងរបស់ iPhone 7 ។
@evleaks ប្រភពមួយបង្ហោះព័ត៌មាននេះ ចាត់ទុកថា Apple នឹងប្រកាស iPhone 7 នៅពាក់កណ្តាលខែកញ្ញា និងអាចចេញលក់ភ្លាមពីថ្ងៃទី១៨ខែកញ្ញា ។ ក៏ប៉ុន្តែ ផលិតផលថ្មីអាចមិនមានឈ្មោះ iPhone 7 ទេ តែនឹងជា iPhone 2016 ឬ iPhone 6SE ៕
ដោយ: តូច រំលឹក