Friday, September 20, 2024
Homeតារាខ្មែរភិន សុដាលីស កែសម្រស់ផ្ទៃមុខអក្សរ V

ភិន សុដាលីស កែសម្រស់ផ្ទៃមុខអក្សរ V

ភ្នំពេញ ៖ អ្នកមេម៉ាយចាយរាងភិន សុដាលីស ក្រោយពីសម្រាលកូនស្រីម្នាក់រួចមកបាន គិតគូរពីសម្រស់របស់ខ្លួនខ្លាំងណាស់ ពោលគឺ នាងបានព្យាយាមថែរក្សារូបរាង និងសម្រស់ មិនឱ្យចាញ់កាលពីនាងនៅក្រមុំប៉ុន្មានឡើយដោយ មុននេះនាងទើបនឹងធ្វើការបូមខ្លាញ់ក្បាលពោះ ចេញ ស្រាប់តែថ្មីៗនេះភិន សុដាលីស បានទៅ ធ្វើការកែសម្រស់ផ្ទៃមុខរបស់ខ្លួនឱ្យចេញជាអក្សរ V ថែមទៀត។

អ្នកមេម៉ាយកូន១ ភិន សុដាលី កាលពី ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ បានសម្រេច ចិត្តធ្វើការកែសម្រស់ផ្ទៃមុខឱ្យចេញជាអក្សរ V  នៅឯគ្លីនិកកែសម្រស់ហ្ស៊ីណូ (Zeno Clinic) ដែលជាគ្លីនិករបស់តារាសម្តែងសារ៉ាយ សក្ខណា ជាទីដែលនាងធ្លាប់បានបូមខ្លាញ់ក្បាលពោះចេញ ម្តងរួចមកហើយកាលពីពេលថ្មីៗកន្លងទៅនេះ។

នៅព្រឹកថ្ងៃទី០៧ វិច្ឆិកា នោះដែរ ភិន សុដាលីស បានបង្ហោះសារមួយនៅលើក្នុងគណនី ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងថា “ឥឡូវកំពុងតែ នៅ Zeno Clinic ចា៎ចង់ស្អាតនោះអី មកចាក់ឱ្យ មុខ V…”។

ជាមួយនេះ ភិន សុដាលីស បានធ្វើការ Live Video រយៈពេល៨នាទីនិង៤៦វិនាទី ព្រម ទាំងបានរៀបរាប់ថា “ហេឡូឥឡូវនេះកំពុងតែ ស្ថិតនៅហ្ស៊ីណូគ្លីនិកមកធ្វើការកែសម្រស់មុខ ឱ្យចេញអក្សរ V ថ្ងៃនេះមកធ្វើការចាក់ឱ្យមុខ V ឱ្យសាច់ថ្ពាល់ប៉ោងៗហ្នឹងឱ្យវាអស់ ចាក់តែ ប៉ុណ្ណឹងទេ មួយចំហៀង១០ម្ជុលប៉ុន្តែអត់ឈឺទេ ប្រហែលរង្វង់២០០ដុល្លារ១ដប ប៉ុន្តែយើងត្រូវ មកធ្វើវា១ខែម្តងវាអត់អាចធ្វើតែម្តងឱ្យឃើញលទ្ធផលម៉ងទេ ថ្ងៃនេះងើបមកពីព្រឹក ព្រោះអី ដុកទ័ររវល់ណាស់មានគេណាត់បូមខ្លាញ់ច្រើន មែនទែននៅហ្ស៊ីណូ បើសិនណាគេឆ្ងល់រឿង បូម ខ្លាញ់អាចសួរបានព្រោះអីខ្ញុំទើបបូមហើយដែរកាលពីខែមុន ហើយជើងក្រោយនឹងបូម ភ្លៅម្តង និយាយទៅសម្រស់មុខ V ហ្នឹងក្នុងម្តងរង្វង់២០០ដុល្លារ តែតាមប្រភេទមុខដែរ មើលទៅមុខធំមុខខ្លាញ់ច្រើន ខ្លាញ់តិច តែមិន មែនធ្វើម្តងឃើញលទ្ធផលទេយើងត្រូវមកធ្វើ តាមមុខ… អូខេចឹង ចាំមើលលទ្ធផលទាំងអស់គ្នា…”។

គួរបញ្ជាក់ថា កន្លងមកអ្នកមេម៉ាយកូន ១ ភិន សុដាលីស ដែលនៅតែរក្សារូបសម្រស់ មិនចាញ់ក្រមុំរូបនេះ ធ្លាប់បានត្អូញត្អែរថានាង ហាក់មិនសូវពេញចិត្តចំពោះរូបរាងកាយរបស់ នាងឡើយ បើទោះជាមានមហាជនបានលើក សរសើរថា នាងមានរូបរាងស្អាតក៏ដោយ ព្រោះ នាងយល់ថា រូបរាងកាយរបស់នាងនៅធាត់មិន ស្រឡូនតាមបំណងប្រាថ្នានៅឡើយ ហើយរាល់ ថ្ងៃនេះនាងព្យាយាមទទួលទានសាច់ឱ្យបានតិច ហើយញ៉ាំបន្លែឱ្យបានច្រើន និងព្យាយាមហាត់ ប្រាណថែមទៀតខណៈដែលទម្ងន់របស់នាងបាន ឡើងខ្លាំងក្រោយពេលសម្រាលកូនរួច៕

RELATED ARTICLES