Monday, December 23, 2024
Homeព័ត៌មានជាតិផឹក​ស៊ី​ជិត​គ្នា ទាស់​សម្តី​គ្នា ចាក់​២​កាំបិត​​សាំង​គីម​ ​របួស​ធ្ងន់​ម្នាក់​

ផឹក​ស៊ី​ជិត​គ្នា ទាស់​សម្តី​គ្នា ចាក់​២​កាំបិត​​សាំង​គីម​ ​របួស​ធ្ងន់​ម្នាក់​

ភ្នំពេញ៖ ជន២ក្រុមមានមេការ អ្នកបើករថយន្តនិងជាកម្មករ ដែលសុទ្ធសឹងតែធ្វើការ ជាមួយគ្នានៅក្នុងឃ្លាំងស្តុកទំនិញ អង្គុយផឹកស៊ីនៅក្នុងឃ្លាំងក្បែរគ្នាទាស់សម្តីគ្នាបោក ទូរស័ព្ទមួយគ្រឿងបង្កឲ្យឈានដល់ការប្រើអំពើហិង្សាយកកាំបិតសាំងគីមដេញចាក់ទៅ លើជនរងគ្រោះម្នាក់ របួស២កាំបិតដោយចំក្រោមឃ្លៀកខាងឆ្វេង១កាំបិត និងចំពងស្វាយ ១កាំបិតរងរបួសធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេម៉ោង១១ និង២៥នាទីយប់ថ្ងៃទី២៨ ខែកក្កដា ស្ថិតនៅក្នង ឃ្លាំងស្តុកទំនិញភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

dfdgfdds
ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ក្រោយបង្កហេតុ

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនបង្កដែលឃាត់ខ្លួនបានម្នាក់ឈ្មោះ អោម រ៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាមេការឃ្លាំងស្តុកទំនិញ ស្នាក់នៅក្នុងឃ្លាំងមានស្រុក កំណើតភូមិព្រីង ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ចំណែកជនរងគ្រោះរបួសធ្ងន់មានឈ្មោះ ហុត ឃីម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរព្រូរថយន្ត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ រងរបួសមុតក្រោមឃ្លៀកខាងឆ្វេងជ្រៅ និងមុតស្បែកពងស្វាយជិតធ្លាយពង ។

fvdhngngd
ជនរងគ្រោះ មកដាក់ពាក្យបណ្ដឹង

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមានគ្នា៥នាក់ ចំណែកជនបង្កមានគ្នា៦នាក់ ដែលក្រុមទាំង២នេះសុទ្ធសឹងតែជាបុគ្គលិកនិងកម្មករនៅក្នុងឃ្លាំងស្តុកទំនិញនៅកន្លែងកើតហេតុខាងលើនេះ បាននាំគ្នាផឹកស៊ី២វង់នៅក្នុងឃ្លាំង តែអង្គុយផឹកផ្សេងគ្នា ខណៈពេលផឹកស្រាស្រវឹងរៀងខ្លួនបានទាស់ពាក្យសម្តីគ្នាធ្វើឲ្យខាង ក្រុមជនរងគ្រោះម្នាក់បានយកទូរស័ព្ទបោកចោលមួយគ្រឿង ស្របពេលនោះខាងជនបង្កក៏ បានដើរទៅសួរនាំថាហេតុអីបានបោកទូរស័ព្ទចោលមិនទុកប្រើ ទើបបង្កឲ្យមានការទាក់ ពាក្យសម្តីគ្នារហូតឈានដល់ការប្រើអំពើហិង្សាដោយខាងបង្កយកកាំបិតសាំងគីមមកចាក់ លើជនរងគ្រោះម្នាក់ចំនួន២កាំបិត រងរបួសធ្ងន់ហើយនំាគ្នាគេចខ្លួនអស់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានបក្សពួកជនបង្កម្នាក់ និងដកហូតបានម៉ូតូមួយគ្រឿងម៉ាកស្មាស ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 1H 4596 ។

ក្រោយពេលកើតហេតុជនរងគ្រោះបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ចំណែកអ្នកបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋានខណ្ឌពោធិ៍ សែនជ័យដើម្បីស្រាវជ្រាវរកចាប់ខ្លួនបក្សពួកយកមកផ្តន្ទាទោសតាមច្បាប់ ៕

នូ ផាន់ណា

 

RELATED ARTICLES