ភ្នំពេញ៖ មុននេះបន្ដិច ! កម្លាំងគយចល័តរាជធានីភ្នំពេញ និងមានការចូលរួមពីលោកព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថចុះឆែកឆេរ និងត្រួតពិនិត្យនៅទីតាំងលក់ទូរស័ព្ទ យីហោ (ហាក់ សែ) ទាំង២កន្លែង សង្ស័យលក់ទូរសព្ទ័គេចពន្ធ ។
ប្រតិបត្ដិការខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា នេះ នៅហាងទិញ លក់ ទូរស័ព្ទដៃ យីហោ ហាក់ សែ ដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា និង១កន្លែងទៀត នៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។
ព័ត៌មានលម្អិត នឹងផ្សាយជូនលើទំព័រកាសែត នគរធំ ៕
សហការី