ខេត្តស្វាយរៀង ៖ បុរស២នាក់ ជាមិត្តភក្តិ បានជួបជុំគ្នាផឹកស្រាយ៉ាងសប្បាយក្អាកក្អាយ លុះដល់ពេលស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ ផ្តើមនិយាយផ្លែផ្កាក្លែមសម្តីដាក់គ្នា ទើបធ្វើ ឱ្យបុរសម្នាក់ទប់ចិត្តមិនបាន ក៏ស្ទុះទាញដំបង វាយទៅលើមិត្តភក្តិដែលកំពុងផឹកស៊ីជុំគ្នា បណ្តាល- ឱ្យបែកមាត់ និងបាក់ធ្មេញអស់៣គ្រាប់ រងរបួស ធ្ងន់ កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិ តេជោ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។
ជនរងគ្រោះដែលត្រូវមិត្តភក្តិស្រវឹងវាយ បាក់ធ្មេញអស់៣នោះ មានឈ្មោះវ៉ា សាវន់ ហៅទិត អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ មាន លំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ រងរបួស ធ្ងន់ត្រង់មាត់ (បាក់ធ្មេញ៣) និងស្មា។ ចំណែក ជនដៃដល់ មានឈ្មោះកែន ចាន់ធឿន ហៅ ពុត អាយុ៣៣ឆ្នាំ មុខរបរលក់ពងទា មាន លំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនបង្កហេតុ បានអង្គុយផឹកស៊ីជុំគ្នា លុះក្រោយ ពីស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ក៏ចាប់ផ្តើមនិយាយ ក្លែមសម្តីឌឺដងដាក់គ្នា រហូតដល់ជនបង្កហេតុ ទ្រាំមិនបាន ក៏ទាញដំបងវាយសំពងទៅលើជន- រងគ្រោះចំមាត់ បាក់ធ្មេញអស់៣ និងវាយទៅ លើដងខ្លួនបន្ថែមទៀត។
តាមចម្លើយសារភាពរបស់ជនបង្កហេតុ បានឱ្យដឹងថា មូលហេតុដែលកើតមានអំពើ- ហិង្សានេះ ក៏ព្រោះតែជនរងគ្រោះដែលជាក្លើ បាននិយាយស្តីឌឺដងដាក់ខ្លួនខ្លាំងពេក លុះពេល ដែលខ្លួនស្រវឹងស្រាខ្លាំងផង ទើបទប់អារម្មណ៍ មិនបាន ក៏ស្ទុះទៅទាញព្រនង់ដើមប្រេងខ្យល់ ប្រវែងជាង១ម៉ែត្រ វាយទៅលើជនរងគ្រោះ តែម្តង ទុកជាការព្រមាន។
ក្រោយកើតហេតុ ជនរងគ្រោះដែលទទួល រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។ ចំណែកជន- បង្កហេតុត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការ បន្តតាមនីតិវិធី៕