ភ្នំពេញ ៖ បុរសតណ្ហាក្រាស់ឃើញស្រ្តីម្នាក់ចេញពីធ្វើការ ក្នុងស្ថានភាពស្រវឹង ឆ្លៀតឱកាសធ្វើរបូត កន្សែងពោះគោ ប៉ុនប៉ងរំលោភនាង តែមិនបានសម្រេចត្រូវជាប់ខ្នោះ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអាធាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះមុនីវង្ស នៅចំណុចផ្ទះជួលលេខ462E ផ្លូវព្រះមុនីវង្ស ក្រុម៧២ ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ជនសង្ស័យមានឈ្មោះ ឯក តេង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងជួសជុលរថយន្ត
ស្នាក់នៅផ្ទះជួលកើតហេតុខាងលើជាន់ទី១ មានស្រុកកំណើតនៅខេត្តកំពត ។ ចំណែកជនរងគ្រោះមានឈ្មោះម៉ូ ស្រីណា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកនៅមជ្ឈមណ្ឌលរ៉ក ស្នាក់នៅផ្ទះជួលកើតហេតុ ផ្ទះលេខ462E ជាន់ទី២ ផ្លូវព្រះមុនីវង្ស ក្រុម៧២ ភូមិ១២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពពត៌មានពីជនរងគ្រោះបានឲ្យដឹងថា ជនសង្ស័យនិងរូបគាត់បានស្គាល់គ្នារយៈពេលជាង២ឆ្នាំមកហើយ ដោយសារប្រពន្ធរបស់ជនសង្ស័យបានរាប់អានជាមួយគាត់ ប៉ុន្តែបច្ចុប្បន្នជនសង្ស័យបានលែងលះគ្នាជាមួយប្រពន្ធហើយ នៅតែម្នាក់ឯងទេ ។ មុនពេលកើតហេតុនៅវេលាម៉ោង២រំលងអាធាត្រ ឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ គាត់ទើបតែចេញមកពីធ្វើការនៅមជ្ឃមណ្ឌល Rock បានជិះរ៉ឺម៉កម៉ូតូមកផ្ទះជួលវិញជាមួយមិត្តភក្តិ ក្នុងស្ថានភាពស្រវឹង ខណៈពេលមកដល់បន្ទប់ជួល បានដើរកាត់មុខបន្ទប់របស់ជនសង្ស័យនៅជាន់ក្រោម ស្រាប់តែជនសង្ស័យបានហៅឈប់សួរនាំ រួចហើយបានចាប់ទាញដៃរូបគាត់ចូលបន្ទប់ហើយនិយាយលួងលោមបានមួយសន្ទុះ និងបានចាប់ច្របាច់សុដន់ រហូតដល់ជនសង្ស័យមានអាម្មរណ៍ចង់រួមភេទ ក៏បានយកប្រដាប់ភេទដាក់ចូលទៅក្នុងប្រដាប់ភេទរបស់គាត់ តែប្រដាប់ភេទរបស់ជនសង្ស័យធំពេក ដាក់អត់ចូល រូបគាត់ក៏បានសុំចូលបន្ទប់ទឹកមួយភ្លែតក៏បានរត់ទៅដោះសោទ្វារបន្ទប់ ស្រែកហៅឲ្យអ្នកជិតខាងជួយ ទើបជនសង្ស័យហុចកាបូបរបស់គាត់ឲ្យវិញ ហើយស្ត្រីរងគ្រោះក៏បានរត់ទៅប្រាប់អ្នកជួលនៅជិតបន្ទប់គ្នា និងសុំទូរស័ព្ទអ្នកជិតបន្ទប់ទូរស័ព្ទទៅសង្សារដែលរស់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ឲ្យមកជួយជូនទៅដាក់ពាក្យបណ្តឹងនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ទើបសមត្ថកិច្ចសួរនាំហើយចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំ ។
បើតាមសម្តីរបស់ជនសង្ស័យបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់ស្លៀកកន្សែងអត់ពាក់អាវទេ បានឈរនៅមុខបន្ទប់ជួល កំពុងតែបោសទឹកភ្លៀងដក់នៅមុខបន្ទប់ ស្រាប់តែជនរងគ្រោះចេញមកពីធ្វើការក្នុងស្ថានភាពស្រវឹង បានដើរក្អួត ហើយរត់ចូលទៅក្នុងបន្ទប់ទឹករបស់គាត់ ចៃដន្យអី! ស្រាប់តែគាត់របូតកន្សែងពោះគោចេញពីខ្លួន ចំណែកជនរងគ្រោះ ពេលចេញពីបន្ទប់ទឹកវិញ បានប្រាសខ្លួនដេកនៅលើគ្រែរបស់គាត់ ទើបគាត់ទៅដេកនៅជិត ហើយនិយាយលួងលោមនាង និងឱបថើបបានមួយសន្ទុះ ក៏ស្រាប់តែគាត់មានអារម្មណ៍ចង់រួមភេទ បានយកប្រដាប់ភេទទៅដាក់ចូលក្នុងប្រភេទស្រ្តីរងគ្រោះ តែដាក់អត់ចូល រង់ចាំបន្ធូរអារម្មណ៍បន្តិច ទើបដាក់ម្តងទៀត ក៏ត្រូវស្រ្តីរងគ្រោះរត់ចេញពីក្នុងបន្ទប់តែម្តង ។
ក្រោយពេលកើតហេតុជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ កសាងសំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់ ៕