Sunday, December 22, 2024
Homeព័ត៌មានជាតិសម្ដេច ហ៊ុន​ សែន ប្ដឹង​សមាជិក​ព្រឹទ្ធ​សភា បក្ស​សម រង្សីុ ១​រូប ចោទ​សម្ដេច​ថា​សម្លាប់​លោក កែម​ ឡី

សម្ដេច ហ៊ុន​ សែន ប្ដឹង​សមាជិក​ព្រឹទ្ធ​សភា បក្ស​សម រង្សីុ ១​រូប ចោទ​សម្ដេច​ថា​សម្លាប់​លោក កែម​ ឡី

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចដាក់ពាក្យប្តឹងសមាជិកព្រឹទ្ធសភា មកពីគណបក្សសម រង្សីុមួយរូបឈ្មោះ ថាក់ ឡានី ដែលបានចោទប្រកាន់សម្តេចតេជោថា ជាអ្នកសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយនៅកម្ពុជា ។ នេះបើយោងតាមប្រភពព័ត៌មានពី website ក្នុងស្រុកមួយ បានបង្ហោះឲ្យដឹងនៅមុននេះបន្ដិច ។

ការប្រកាសប្តឹងរបស់សម្តេច នៅពេលនេះ ធ្វើឡើងបន្ទាប់ពីលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្សីុ បាននិយាយទៅកាន់ប្រជាពលរដ្ឋ ខណៈពេលចុះមូលដ្ឋាន ហើយត្រូវបានគេថតជាវិដេអូឃ្លីប ដែលមានរយៈពេលប្រមាណជិត២នាទីថា សម្តេច ជាអ្នកសម្លាប់លោក កែម ឡី ។

យោងតាមកិច្ចសម្ភាសន៍ពិសេសដល់អង្គភាពព័ត៌មានក្នុងស្រុកខាងលើ បានឲ្យដឹងបន្ដថា សម្តេច ហ៊ុន  សែនបញ្ជាក់ទៀតថា ពាក្យបណ្តឹងនឹងធ្វើឡើងនៅពេលឆាប់ៗនេះ, ហើយសម្រាប់សមាជិកព្រឹទ្ធសភារូបនេះ មិនពិបាកនោះទេ សម្រាប់ការប្តឹង និងបោះឆ្នោតដកអភ័យឯកសិទ្ធិ, ដោយហេតុថា សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា មានសម្លេងលើស២ភាគ៣ ៕

 

RELATED ARTICLES