Friday, November 29, 2024
Homeតារាខ្មែរសុខ រស់ តារាចម្រៀងភាសាចិន ទទួលមរណភាព ដោយសារជំងឺមហារីកច្រមុះ

សុខ រស់ តារាចម្រៀងភាសាចិន ទទួលមរណភាព ដោយសារជំងឺមហារីកច្រមុះ

ភ្នំពេញ ៖ តារាចម្រៀងស្រីវ័យក្មេង សុខ រស់ ហៅចិន ដែលមានទឹកដមសំឡេងក្រអួនក្រអៅ ច្រៀងជាភាសាចិនបានយ៉ាងល្អ បានទទួលមរណភាពគួរឱ្យសង្វេគ កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីតារាចម្រៀងវ័យក្មេងរូបនេះ មិនអាចតតាំងនឹងស្ថានភាពជំងឺមហារីកដំណាក់ចុងក្រោយរបស់ខ្លួនបានតទៅទៀត។

យោងតាមទំព័រហ្វេសប៊ុក សិល្បករកម្ពុជា បានបញ្ជាក់ឱ្យដឹង កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា “ចូលរួមរំលែកទុក្ខប្អូនស្រី សុខ រស់ ដែលជាតារាចម្រៀងច្រៀងជាភាសាចិន ពេលនេះទទួលមរណភាពហើយ ដោយសារជំងឺមហារីក ប្អូនស្រី សុខ រស់ ដែលជាតារាចម្រៀងច្រៀងជាភាសាចិន ពេលនេះទទួលមរណភាពហើយ ដោយសារជំងឺមហារីក RIP ប្អូនស្រី សុខ រស់ ដែលតែងតែច្រៀងបទភាសាចិន និងពេលយប់ច្រៀងនៅភោជនីយដ្ឋាន ម៉ារ៉ុក និងអេហ្ស៊ីប និងឡើងតាមកម្មវិធីទូរទស្សន៍មួយចំនួន ដោយសារតែប្អូនស្រីមានជីវភាពខ្វះខាតក្នុងការព្យាបាលជំងឺ លោកជំទាវ លឹម ម៉ារីណា បានសុខចិត្តចំណាយថវិការ៉ាប់រងទាំងអស់ ជួយប្អូនស្រីក្នុងពេលសម្រាកនៅមន្ទីរពេទ្យ តែដោយជំងឺនេះវាធ្ងន់ពេក ពុំអាចព្យាបាលបាន រហូតដល់ថ្ងៃទី ១៦.១១.២០១៧ វេលាព្រឹក ប្អូនក៏ទទួលមរណភាព។ កន្លងមកក៏មានសមាគមសិល្បករ ដែលអ្នកនាងចន ច័ន្ទលក្ខិណា ក៏បានយកថវិកាទៅឧបត្ថម្ភផងដែរ…”។

ដោយឡែកសាច់ញាតិរបស់តារាចម្រៀងស្រី សុខ រស់ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ថា “បងជូនពរអូនទៅឱ្យបានសេចក្តីសុខចុះ ពីថ្ងៃនេះទៅ បងលែងបានឮសំឡេង និងបានមើលថែអូនទៀតហើយ អ្វីៗដែលបងបានធ្វើខុស ឬក៏លើសលស់ដាក់អូន សូមអូនខមាលទោសឱ្យបងផង បងនឹងចងចាំទង្វើល្អរបស់អូន អស់មួយជីវិតរបស់បង បងនឹកអូនខ្លាំងណាស់…”។

គួរបញ្ជាក់ថា តារាចម្រៀងច្រៀងភាសាចិន សុខ រស់ ហៅចិន បានកើតមានជំងឺមហារីកច្រមុះ អស់រយៈពេលជាយូរឆ្នាំមកហើយ រហូតដល់ដុះដុំសាច់នៅនឹងឆ្អឹងកងក ព្រមទាំងធ្វើឱ្យពិការភ្នែកខាងស្តាំម្ខាងទៀតផង៕

RELATED ARTICLES