Sunday, September 22, 2024
Homeតារាខ្មែរពេជ្រ ចរណៃ ប្រកាន់ជំហរ សុខចិត្តស្លាប់លើដីថៃ ព្រោះមិនមានជំនឿចិត្តលើពេទ្យស្រុកខ្មែរ

ពេជ្រ ចរណៃ ប្រកាន់ជំហរ សុខចិត្តស្លាប់លើដីថៃ ព្រោះមិនមានជំនឿចិត្តលើពេទ្យស្រុកខ្មែរ

ក្នុងដំណាក់កាលនេះ ស្ថានភាពជំងឺដាច់សរសៃប្រើសបេះដូងរបស់កញ្ញាពេជ្រ ចរណៃ កាន់តែធ្ងន់ធ្ងរ ប៉ុន្តែនាងមិនព្រមត្រឡប់មកព្យាបាលនៅខ្មែរវិញទេ បើទោះបីមានសប្បុរជនត្រៀមជួយនាងលើកការវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត ក្ដី ដោយនាងប្រកាន់គោលជំហរថា សុខចិត្តស្លាប់នៅលើដីថៃ ព្រោះនាងគ្មានជំនឿចិត្តលើពេទ្យស្រុកខ្មែរ។

លោកជានិច្ច ម្ចាស់ «អង្គការខ្ញុំខ្មែរ» ដែលជាអ្នកជួយជ្រោមជ្រែងកញ្ញាពេជ្រ ចរណៃ មួយរូប ក្រោយពេលដឹងថា នាងធ្លាក់ខ្លួនឈឺធ្ងន់បានថ្លែងឲ្យដឹងថា ពេលនេះស្ថានភាពជំងឺរបស់ចរណៃ កាន់តែធ្ងន់ធ្ងរ ដោយត្រូវប្រើឆ្នាំពន្យារការឈឺចាប់ជាប្រចាំ នឹងត្រូវបានវិលត្រឡប់មកស្នាក់នៅខេត្តបន្ទាយមានជ័យ តំបន់ប៉ោយប៉ែត វិញ ដោយសារតែគ្មានលទ្ធភាពសម្រាប់ស្នាក់នៅទីនោះ។ ម្យ៉ាងដើម្បីងាយស្រួលក្នុងការបញ្ជូនទៅសង្គ្រោះនៅពេទ្យថៃ វិញ នៅពេលជំងឺនាងធ្វើទុកខ្លាំង។ លោកថា គ្រួសារចរណៃ ពុំបានបញ្ជូននាងមកវះកាត់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ទេ បើទោះបីមានសប្បុរជនធានាលើការវះកាត់ក្នុងតម្លៃ៥.០០០ដុល្លារក្ដី។ ពោលគឺគ្រួសារនាងខ្លាចនាងស្លាប់ក្រោយពេលវះកាត់ ព្រោះគ្មានជំនឿចិត្តលើពេទ្យខ្មែរ។

លោកលើកឡើងថា ចរណៃ និងម្ដាយ បានអះអាងដូចគ្នាថា ស្ថានភាពជំងឺរបស់នាងពេលនេះបើត្រឡប់មកព្យាបាលនៅខ្មែរវិញមិនខុសពីមកស្លាប់នោះទេ ហេតុដូច្នេះហើយទើបសុខចិត្តត្រាំត្រែងនៅបន្ទាយមានជ័យ ដែលងាយស្រួលក្នុងការបញ្ជូននាងទៅថៃនៅពេលជំងឺធ្វើទុក្ខខ្លាំង។

លោកជានិច្ច ក៏បានឲ្យដឹងដែរថា ផលិតកររឿង «អាគមស្បែកដាច» របស់ផលិតកម្មទេពនិករភាពយន្ត ដែលបានអំពាវនាវស្វែងរកសប្បុរសជននានា ដើម្បីជួយដល់ការវះកាត់ជំងឺរបស់ចរណៃ ដែលចំណាយខ្ទង់៤ម៉ឺនដុល្លារនោះ រហូតមកទល់ពេលនេះមិនទាន់មានសប្បុរជនចិត្តធម៌ណាជួយដល់នាងនៅឡើយទេ។

ដូចការអះអាងរបស់ប្រធាន “អង្គការខ្ញុំខ្មែរ” ដែរ កញ្ញាចរណៃ បានអះអាងថា នាងមិនហ៊ានមកវះកាត់នៅស្រុកខ្មែរទេ បើទោះបីមានសប្បុរសជនធានាលើកការវះកាត់ក្នុងតម្លៃ៥.០០០ដុល្លារក្ដី ត្បិតអីនាងពុំមានជំនឿចិត្តលើពេទ្យស្រុកខ្មែរទេ។ នាងថា នាងសុខចិត្តស្លាប់នៅប៉ោយប៉ែត ឬនៅថៃ ល្អជាង គឺមិនមកវះកាត់នៅខ្មែរទេ។ ម្យ៉ាងក្រោយពេលនាងទទួលបានថ្នាំពន្យារជំងឺរបស់នាងហាក់គ្រាន់បើជាងមុន ដែលនាងសង្ឃឹមថា បើនៅថៃ នាងអាចរស់បានយូរជាងមកព្យាបាលនៅខ្មែរ។ តែទោះជាយ៉ាងណាចរណៃ នាងក៏អរគុណដល់សប្បុរសជនដែលខ្នះខ្នែងចង់ឲ្យនាងមកព្យាបាលនៅខ្មែរ ផងដែរ តែនាងពិតជាមិនហ៊ានមកវះកាត់នៅស្រុកខ្មែរ មែន ព្រោះខ្លាចស្លាប់៕

 

RELATED ARTICLES