Friday, March 29, 2024
Homeបច្ចេកវិទ្យាSamsung ​ចេញ ​tablet ​តម្លៃ​ថោក​ Galaxy​ Tab​ J

Samsung ​ចេញ ​tablet ​តម្លៃ​ថោក​ Galaxy​ Tab​ J

ចរន្ត tablet តម្លៃថោក Galaxy Tab J ទើបត្រូវបាន ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េ បង្ហាញមុខនៅទីផ្សារតៃវ៉ាន់ ក្នុងកម្រិតតម្លៃជិត ២០០ដុល្លារ ។
តាម GSMArena  នេះគឺជាម៉ូដែល tablet ៧អ៊ីញថ្មីបំផុតមកពី Samsung ។ ដោយសារស្ថិតក្នុងចរន្ត J-series ដូច្នេះ Galaxy Tab J នឹងមានការកំណត់រចនាសម្ព័ន្ធមធ្យម និងស្ថិតនៅក្នុងប្រភេទតម្លៃថោក ។
ជាក់ស្តែង Galaxy Tab J ត្រូវបាន Samsung បំពាក់អេក្រង់ PLS ៧អ៊ីញ 1280×800 pixel (PLS គឺប្រភេទអេក្រង់ត្រូវបានផ្លាស់ប្តូរពី IPS) ដង់ស៊ីតេភីកសែល 216ppi ឈីប៤បន្ទះ 1.5GHz (មិនច្បាស់ម៉ូដែល) រ៉េម 1.5GB អង្គចងចាំខាងក្នុង 8GB (មានជំនួយអង្គចងចាំ microSD) កាមេរ៉ាក្រោយ 8MP ជាមួយជម្រៅ f/1.9 ប្រហាក់ប្រហែលស្មាតហ្វូន J-series រួមជាមួយកាមេរ៉ាមុខ 2MP ។

1552662
ទំហំរបស់ Samsung Galaxy Tab J គឺ 108,8 x 186,9 x 8,7mm ទម្ងន់ ២៨៩ក្រាម និងថ្ម ៤.០០០ mAh ។ Tablet ក៏មានជំនួយ Wi-Fi ស្តង់ដារ n Bluetooth 4.0 និងវត្ថុ FM ។
Galaxy Tab J នឹងត្រូវបានលក់នៅតៃវ៉ាន់ ចាប់ពីខែក្រោយតទៅ ក្នុងតម្លៃ ១៨៥ដុល្លារ រួមមាន២ពណ៌ គឺមាស និងស ៕
ដោយ: តូច រំលឹក

RELATED ARTICLES