Friday, November 29, 2024
Homeតារាខ្មែរភិន សុដាលីស ទៅអាមេរិក រៀនជំនាញផលិតភាពយន្ត

ភិន សុដាលីស ទៅអាមេរិក រៀនជំនាញផលិតភាពយន្ត

ពិតជាគួរឲ្យភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នេះ តារាភាពយន្តល្បីឈ្មោះអ្នកនាងភិន សុដាលីស បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដែលមានទាំងឪពុក គឺលោកអ៊ិន សុភិន ជូនដំណើរផង ប៉ុន្តែការចេញដំណើរលើកនេះ ពុំមែនជាការកម្សាន្តលំហែកាយទេ គឺនាងទៅរៀនជំនាញផលិតភាពយន្ត ដើម្បីមកពង្រឹងផលិតកម្មមហាហង្ស បន្ថែមទៀត។

ចាងហ្វាងផលិតកម្មមហាហង្ស លោកអ៊ិន សុភិន បានឲ្យដឹងថា កូនស្រីរបស់លោកទៅអាមេរិក លើកនេះ គឺទៅបំប៉​នជំនាញឌីហ្សាញរបស់នាងដែលរៀនជិតចប់ ជាមួយនឹងក្រុមឌីហ្សាញរបស់សហរដ្ឋអាមេរិក បន្ទាប់ពីភាគីខាងសហរដ្ឋអាមេរិក ផ្ដល់សិទ្ធិឲ្យនាងទៅសិក្សាកន្លះខែ។ លោកថា ការចេញទៅរបស់ដាលីស នៅពេលនេះ គឺពាក់ព័ន្ធនឹងការផលិតភាពយន្តភាគច្រើន ដោយសារតែការរៀបចំវគ្គខ្លីនៅលើទឹកដីអាមេរិក គេគ្រោងបណ្ដុះបណ្ដាលឲ្យមានការយល់ដឹងកាន់តែច្បាស់ពីការតែងមុខ និងការឌីហ្សាញផ្ទៃរឿង តើថាត្រូវធ្វើបែបណាឲ្យត្រូវទៅហ្នឹងសាច់រឿង និងឲ្យមានភាពទាក់ទាញនៅពេលចេញជាខ្សែភាពយន្ត។

លោកអ៊ិន សុភិន ក៏បានឲ្យដឹងដែរថា ដាលីស ជានិស្សិតឆ្នាំទី៤ ជិតចប់ឆ្នាំនៅសាកលវិទ្យាល័យលីមកុងវីង ផ្នែក Professional Design ហើយដោយសារតែនាងជាតួសម្ដែង និងជាផលិតករមានស្នាដៃផង ទើបសាលាបញ្ជូននាងទៅ គឺនាងទៅក្នុងតំណាងសាលាលីមកុងវីង ផង និងតំណាងផលិតកម្មមហាហង្សផង។ លោកថា ការសិក្សារបស់ដាលីស នៅពេលនេះ ក៏ត្រូវជួបជាមួយក្រុមផលិតកុនរបស់អាមេរិក ជាពិសេសក៏បានជួបជាមួយក្រុមផលិតកររបស់ហូលីវូដ ផងដែរ ទៅតាមការរៀបចំរបស់កម្មវិធីដែលនឹងជួយឲ្យនាងទទួលបានបទពិសោធន៍ច្រើនដើម្បីមកជួយផលិតកម្មមហាហង្ស។

លោកអ៊ិន សុភិន បញ្ជាក់ថា លោកពិតជាមានមោទនៈភាពដែលកូនស្រីនឹងក្លាយជាអ្នកឌីហ្សាញ និងជាអ្នកគូរប្លង់សម្រាប់ភាពយន្តដ៏ជំនាញម្នាក់ នាពេលខាងមុខ ដើម្បីជួយផលិតកម្មមហាហង្ស ឲ្យកាន់តែរឹងមាំនឹងទទួលបានការគាំទ្របន្ថែមទៀត៕

RELATED ARTICLES