ក្រុមបាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នាតវ៉ា នៅក្នុងទីក្រុងមែលប៊ន សីុដនីយ៍ និងប្រ៊ីសបាន ដើម្បីប្រឆាំងនឹងការធ្វើទារុណកម្មលើ ក្មេងប្រុស ក្នុងនោះ មនុស្ស ប្រមាណ ៣០០នាក់ ប្រមូលផ្តុំគ្នានៅមែលប៊ន ៣០០នាក់ នៅសីុដនីយ៍ ។
បើតាមខ្សែវីដេអូ ដែលបែកធ្លាយនោះ បានបង្ហាញថា កុមាររងគ្រោះ ត្រូវធ្វើទារុណកម្ម នៅមណ្ឌលកែប្រែដុន ដេល (Don Dale) នាភាគខាងជើងប្រទេសអូស្ត្រាលី ដោយប្រើឩស្ម័នហៀរទឹកភ្នែក និងការបិទមុខ ដាក់ខ្នោះលើកៅអី ។
លោកម៉ាលខូល ធើនប៊ូល (Malcolm Turnbull) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានអំពាវនាវអោយមានការសើុបអង្កេតលើករណីនេះ ប៉ុន្តែលោកបានច្រានចោលចំពោះការទាមទារអោយមានសើុបសួរជាទ្រង់ទ្រាយធំ នៅទូទាំងប្រទេស ។
ស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ មានការតក់ស្លុតយ់ាងខ្លាំង ពេលដែលទទួលបានព័ត៌មាននេះ ។ ភ្នាក់ងារនេះ បានចេញសេចក្តីថ្លែងការណ៍ថា ៖”យើងសូមអំពាវនាវដល់រដ្ឋាភិបាលអូស្ត្រាលី ជំរុញការសើុបអង្កេត ដោយពង្រីកវិសាលភាពអោយកាន់តែទូលំទូលាយ ដើម្បីកុំអោយករណីនេះ កើតមាននៅមន្ទីរកែប្រែដទៃទៀត ” ៕