Friday, November 29, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ថតឈុតស្រើបស្រាលជាមួយអែនឌី លោកផ្កាយ២ឆេះដុំ

សុខ សោម៉ាវត្តី ថតឈុតស្រើបស្រាលជាមួយអែនឌី លោកផ្កាយ២ឆេះដុំ

អ្នកមេម៉ាយកូន១​ សុខ សោម៉ាវត្តី ដែលក្លាយជាគូស្នេហ៍កីឡាករបាល់ទាត់ លី វ៉ាហេទ ខ្សែការពារក្លឹបបឹងកេត នោះ មានព័ត’មានមុននេះថា ពួកគេនឹងចូលរោងការក្នុងពេលឆាប់នេះហើយ បន្ទាប់ពីបានទៅលសម្លៀកបំពាក់ឈុតកូនកំលោះក្រមុំមក។ យ៉ាងណា វត្តី នៅតែត្រូវបានលោកធំផ្កាយ២ម្នាក់ តាមក្រវែលសុំស្នេហ៍ដដែល ហើយនៅពេលដែលវត្តី បានថតឈុតឱបថើបបឺតមាត់ជាមួយអែនឌី ថ្មីៗនេះ ស្រាប់តែលោកធំនោះឆេះដុំប្រតិកម្មជាខ្លាំងទៀតផង…។

សុខ សោម៉ាវត្តី ត្រូវបានតារាភាគច្រើនដែលស្និទ្ធជាមួយនាងបានហៅអ្នកមេម៉ាយរូបនេះ លេងបែបបន្លំមែនថា ជាប្រពន្ធកីឡាករខ្សែរការពារក្លឹបបឹងកេត លី វ៉ាហេទ ហើយតារាដែលធ្លាក់ខ្លួនទៅជាមេម៉ាយកូន2រូបនេះ គឺ មិនមានការអាក់អន់ចិត្ត ឬខឹងឡើយ ដោយពេលខ្លះថែមទាំងសើចកក្អឹកតែម្តង គឺហាក់ដូចជាមិនខឹងបន្តិចទាល់តែសោះ។ ប៉ុន្តែ នៅពេលដែលអ្នកកាសែតសួរនាងរឿងស្នេហ៍ជាមួយវ៉ាហេទ នោះ សុខ សោម៉ាវត្តី ច្រើនតែដើរចេញ ឬច្រានចោល ចំណែកខ្សែការពារដែលមិនសូវបានជាប់ជម្រើសដំបូងទាំងនៅក្លឹប និងជម្រើសជាតិ ព្រោះតែច្រើនមកហាត់សម និងការពារតែអ្នកមេម៉ាយសាច់សខ្ចី វត្តី នោះ មិនដែលឆ្លើយជាមួយអ្នកសារព័ត៌មានរឿងស្នេហានេះឡើយ បើទោះជាពួកគេបានបណ្តើរគ្នាជាចំហដូចប្តីប្រពន្ធក្តី។

ប្រភពបានឱ្យដឹងថា សង្សារថ្មីសុខ សោម៉ាវត្តី លោកវ៉ាហេទ នោះ មិនសូវប្រចណ្ឌវត្តី ឡើយ ពីការសម្តែងជាមួយតារាប្រុស ដោយមានឈុតឱបថើបនោះ តែផ្ទុយទៅវិញ គឺវត្តី ទៅវិញទេ ដែលច្រើនតែប្រចណ្ឌជាមួយប្រុសក្មេងរូបនោះខ្លាំងជាង សូម្បីតែពេលខ្លះអ្នកមេម៉ាយរូបនេះ កំពុងតែថតកុន ហើយឱ្យតែវ៉ាហេទ ទៅយកយឺតបន្តិច ច្បាស់ជាត្រូវមាត់វត្តី ហើយ ព្រោះតែនាងខ្លាចខ្សែការពាររូបនេះមិនមកការពាររូបនាង តែបែរជាទៅការពារស្រីក្មេងផ្សេងនោះ។

សុខ សោម៉ាវត្តី ហាក់បាក់ទឹកចិត្តខ្លាំង ក្រោយពេលដែលនាងបានលែងលះជាមួយប្តីលោកទូច ដាណារ៉ា ស្នងការរងខេត្តរតនគិរី និងជាកូនរបស់មន្ត្រីធំលោកទូច ណារ៉ុថ នោះ ធ្វើឱ្យតារារូបនេះមានវិបត្តិខ្លាំង ដោយសារអ្នករួមអាជីពមិនសូវមានការគោរពចំពោះនាងដូចមុន ព្រោះពេលខ្លះ វត្តី បានទៅញ៉ាំស្រានៅក្លឹបម្នាក់ឯង ដូចមិនមែនជាតារាអីចឹង។ ពេលនោះហើយដែលមានតែខ្សែការពារក្លឹបបឹងកេត នោះទេ ដែលចូលមកថ្នាក់ថ្នមបំពេព្យាបាលរបួសបេះដូងអ្នកមេម៉ាយកូនមួយស្រួយឈ្ងុយដូចដូងដុតនេះ ហើយស្រាប់តែពេលនេះ ពួកគេស្អិតល្មួតជាមួយគ្នាបេះមិនចេញតែម្តង រហូតដល់បានដឹកដៃគ្នាទៅសាកគ្រងឈុតអាពាហ៍ពិពាហ៍ ផ្អើលពេញចង្កោមអ្នកសិល្បៈ និងមហាជនតែម្តង ព្រោះថា ពួកគេនឹងរៀបការជាមួយគ្នានាពេលដ៏ឆាប់ខាងមុខនេះហើយ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ។

យ៉ាងណា ការភ្ជាប់ស្នេហ៍ជាមួយកីឡាករបាល់ទាត់របស់សុខ សោម៉ាវត្តី នៅពេលនេះ គឺបានធ្វើឱ្យមន្ត្រីធំៗលោកឧកញ៉ាមិនតិចរូបឡើយ ដែលខកស្នេហ៍អ្នកមេម៉ាយផូរផង់រូបនេះ ហើយក្នុងនោះ ក៏មានថៅកែផលិតកម្ម2នាក់ដែរ ដែលព្យាយាមដាក់អន្ទាក់ស្នេហ៍វត្តី នោះ ហាក់នៅទ្រឹង ក្រោយដឹងថា តារាកូន1រូបនេះបេះមិនដាច់ជាមួយកីឡាករខ្សែការពារនោះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះដែរ គឺនៅពេលនេះ សុខ សោម៉ាវត្តី ដែលធ្លាប់លេចឮថា មានលោកផ្កាយ2 ម្នាក់ តាមស្នេហ៍នាងជាច្រើនឆ្នាំនោះ គឺលោកធំនោះបានប្រតិកម្មឆេះដុំជាខ្លាំង នៅពេលដែលឃើញវត្តី លេងឈុតឱបថើបបឺតមាត់ជាមួយលោកអែនឌី ទាំងអាវរហែក មើលឃើញស្បែកខ្នងសខ្ចីលេចត្រដែតនោះ។

ប្រភពបានឱ្យដឹងថា ទោះជាលោកធំនោះដឹងថា វត្តី គ្រាន់តែសម្តែងឈុត MV ដោយមានឈុតស្នេហាស្រើបស្រាលជាមួយលោកអែនឌី ដោយគេចមិនផុតពីការឱបថើបបឺតមាត់គ្នានោះក៏ដោយ តែលោកផ្កាយ2 នោះ នៅតែមិនពេញចិត្តឱ្យអ្នកមេម៉ាយរូបនេះសម្តែងដែលមានប្រុសផ្សេងលូកលាន់ទេ ហើយមើលទៅលោកផ្កាយ2រូបនោះ ហាក់ដូចជាមិនខ្វល់ខ្វាយរឿងរឿងវត្តី មានគូស្នេហ៍ថ្មីជាកីឡាករបាល់ទាត់នោះឡើយ ព្រោះលោកនៅតែតាមស្នេហ៍អ្នកមេម៉ាយហុយហុយរូបនេះដូចមុនដដែល។

អ្នកសិល្បៈមួយចំនួនដែលស្និទ្ធស្នាលជាមួយសោម៉ាវត្តី បានឱ្យដឹងថា ការដែលវត្តី លែងប្តីលោកទូច ដាណារ៉ា នោះ គឺនាងបាត់បង់តំណែងជាជំទាវទៅហើយ រួមទាំងទ្រព្យសម្បត្តិជាច្រើនទៀត ដែលអតីតឪពុកម្តាយក្មេកនាងត្រៀមចែកឱ្យ មានដូចជា សណ្ឋាគារ1 នៅខេត្តក្រចេះ ផ្ទះវីឡា1 នៅចោមចៅ ជាដើម ត្រូវរសាត់បាត់ពីដៃនាងហេតុនេះហើយ ការវិលវត្តី ដែលវិលត្រឡប់មកចូលសិល្បៈជាថ្មីវិញ ហើយគ្មានរថយន្តទំនើបជិះដូចមុននោះ គឺនាងបាក់ទឹកចិត្តជាខ្លាំង ហើយបើទោះជាមានអ្នកធំណាចង់ឱ្យនាងតំណែងជំទាវវិញក្តី តែនាងមិនចាប់អារម្មណ៍ច្រើនឡើយ ព្រោះថាបុរសដែលមកស្នេហ៍នាង គឺភាគច្រើន ជាប្តីគេ ក្នុងនោះរួមទាំងលោកធំផ្កាយ2ផង ដែលមុននេះគេល្បីថា បុរសទ្រព្យស្តុកនោះ មានស្រីស្នេហ៍វ័យក្មេងដល់ទៅ6នាក់ឯណោះ មុនមកតាមស្នេហ៍ វត្តី នោះ។

បើទោះជាពេលនេះ សុខ សោម៉ាវត្តី និងអតីតប្តី សុទ្ធតែមានគូស្នេហ៍ថ្មីរៀងៗខ្លួនមែន តែពេលនេះពួកគេនៅតែឆ្លៀតជួបជុំញ៉ាំអាហារជាមួយកូន ទើបធ្វើឱ្យអ្នកខ្លះនៅមានការសង្ស័យថា វត្តី និងលោកពេជ្រ នៅមិនទាន់ដាច់អាល័យស្នេហ៍។ ប៉ុន្តែ សាច់ញាតិគ្រួសារទាំងសងខាងបានឱ្យដឹងថា សោម៉ាវត្តី  និងលោក ពេជ្រ បានលែងលះគ្នាជាង3ឆ្នាំទៅហើយ ដោយពេលនេះពួកគេអាចមានសិទ្ធិរៀបការជាមួយគូស្នេហ៍ ថ្មីរៀងៗខ្លួនបាន ព្រោះការជួបជុំញ៉ាំអាហារជាមួយគ្នានោះ គ្រាន់តែដើម្បីកូនពួកគេប៉ុណ្ណោះ តែទាំងវត្តី និងលោកពេជ្រ រស់នៅផ្ទះដោយឡែកគ្នា គ្រាន់តែថាពេលខ្លះ វត្តី ទៅធ្វើការងារសិល្បៈនៅខេត្តរតនគិរី គឺនាងនៅតែឆ្លៀតទៅលេងលោកពេជ្រ ដែលធ្វើការនៅទីនោះ និងទើបតែឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ1) ហើយរឿងនេះ កីឡាករបាល់ទាត់វ៉ាហេទ នោះក៏បានដឹងដែរ តែមិនមានការហាមឃាត់ឡើយ៕

RELATED ARTICLES