Monday, September 23, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា មានអំណាចខ្លាំងនៅហង្សមាស

ឱក សុគន្ធកញ្ញា មានអំណាចខ្លាំងនៅហង្សមាស

ក្រោយបែកធ្លាយរឿងឱក សុគន្ធកញ្ញា មានស្នេហាជាមួយអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស លោកអ៊ឹង សុខលី ដែលជាប្អូនថៅកែផលិតកម្មហង្សមាស លោកអ៊ឹង ឆៃងួន នោះមក ធ្វើឱ្យមន្ត្រីធំៗជាច្រើនដែលបម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលតាមស្នេហ៍សុគន្ធកញ្ញា នោះ ចាប់ផ្តើមដកខ្លួនថយជាបណ្តើរៗ ស្របពេលដែលមានព័ត៌មានថា ពេលនេះ សុគន្ធកញ្ញា មានអំណាចខ្លាំងជាងមុន…។

បុគ្គលិកមួយចំនួនដែលបម្រើការងារនៅប៉ុស្តិ៍ហង្សមាស ចាប់ផ្តើមនាំគ្នាហៅតារាចម្រៀងឱក សុគន្ធកញ្ញា ថា “សង្សារមេៗ” វិញ តែការនិយាយបែបនេះ គឺមិនមែននិយាយជាចំហនៅមុខសុគន្ធកញ្ញា ឬលោកសុខលី ឡើយ គឺនិយាយនៅក្រោយខ្នងប៉ុណ្ណោះ។

ដោយឡែកនៅផលិតកម្មហង្សមាស អ្នកបម្រើការនៅទីនោះ ពេលឃើញសុគន្ធកញ្ញា ចុះពីលើរថយន្តទំនើបនោះ ពួកគេបានខ្សឹបខ្សៀវគ្នាថា “សុគន្ធកញ្ញា ជិតក្លាយទៅជាប្អូនថ្លៃមេហើយ…”។

ការដែលពួកគេចាប់ផ្តើមហៅឈ្មោះឱក សុគន្ធកញ្ញា ជំនួសដោយពាក្យថា សង្សារមេ ឬប្អូនថ្លៃមេបែបនេះ គឺមិនមែនបានន័យថា ពួកគេទើបតែដឹងរឿងទំនាក់ទំនងស្នេហ៍រវាងឱក សុគន្ធកញ្ញា ជាមួយលោកអ៊ឹង សុខលី នោះទេ គឺដឹងយូរហើយ តែមុនត្រូវបានសារព័ត៌មានផ្សព្វផ្សាយពីរឿងស្នេហ៍នេះចំៗឈ្មោះនោះ គ្មានអ្នកណាដែលបម្រើការនៅទីនោះ ហ៊ានក្អករឿងដ៏រសើបនេះឡើយ គឺពួកគគ្រាន់តែឃើញសុគន្ធកញ្ញា ភ្លាម ហៅថា “Idol” ប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលដែលរឿងស្នេហានេះ ចាប់ផ្តើមផ្សាយតាមសារព័ត៌មានជាសាធារណៈនោះ សូម្បីតែបុគ្គលិកនៅហង្សមាស ក៏លែងខ្លាចក្នុងការនិយាយរឿងមេរបស់ខ្លួនមានស្នេហាជាមួយតារាចម្រៀងល្បីឱក សុគន្ធកញ្ញា ដែរ ហើយមានទាំងអ្នកខ្លះទៀត បែរជាចង់ប្រថុយជំរុញឱ្យមេរបស់ខ្លួនប្រញាប់ចូលរោងការជាមួយសុគន្ធកញ្ញា នឹងអាលបានញ៉ាំការមេខ្លួនឯងទៀតផង…។

ឱក សុគន្ធកញ្ញា កំពុងតែធ្វើឱ្យរឿងស្នេហារបស់នាងនាពេលនេះល្បីសុសសាយស្មើអាជីពចម្រៀងដែរ បន្ទាប់ពីនាងបានលាក់វាអស់ជាង៦ឆ្នាំនោះ នៅទីបំផុត គឺក្រដាសមិនអាចខ្ចប់ភ្លើងបានឡើយ ព្រោះប្រឹងលាក់យ៉ាងណាក៏មិនជិតទៀតដែរ។

ស្នេហាឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី ត្រូវបានមហាជននិងតារាជាច្រើនបានចាប់អារម្មណ៍ ខ្លាំង ពិសេសគឺនៅពេលដែលនាងបានប្រកាសថ្មីៗនេះថា ចង់ចូលរោងការនៅឆ្នាំ២០១៨ មិនឱ្យផុតពីអាយុ៣១ឆ្នាំនោះ ហេតុនេះហើយបានជាពេលនេះកាន់តែមានអ្នកហ៊ានថា តារាចម្រៀងរូបនេះជិតក្លាយជាប្អូនថ្លៃលោកថៅកែហង្សមាស ជាផ្លូវការនោះ។

ប្រភពដែលស្និទ្ធតារាចម្រៀងរូបនេះបានបង្ហើបឱ្យដឹងថា តាំងពីរឿងស្នេហាឱក សុគន្ធកញ្ញា និងលោកអ៊ឹង សុខលី បែកធ្លាយជាសាធារណៈមក តារាចម្រៀងរូបនេះហាក់មានឥទ្ធិពលខ្លាំងឡើងៗនៅហង្សមាស ដែលតារាផ្សេងៗទៀត មិនហ៊ានប៉ះឡើយ។

ព័ត៌មានបានឱ្យដឹងថា មុននេះមានតារាខ្លះដែលមិនសូវមានបទចម្រៀងច្រៀង ចង់ស្នើ សុំបទចម្រៀងបន្ថែមទៅលោកថៅកែហង្សមាស ដោយលើកហេតុផលថា ម៉េចបានសុគន្ធកញ្ញា មានបទល្បីៗចេញជាបន្តបន្ទាប់ ហើយបានកាន់កម្មវិធីធំៗជាច្រើននៅប៉ុស្តិ៍ហង្សមាស? តែក្រោយគ្រប់គ្នាដឹងថា សុគន្ធកញ្ញា ជាសង្សារលោកសុខលី ប្អូនថៅកែហង្សមាស លោកអ៊ឹង ឆៃងួន នោះមក អ្នកដែលចង់តវ៉ាទាំងឡាយ គឺស្ងាត់មាត់ដូចចោរលួចសេះអ៊ីចឹង គ្មានតារាណាហ៊ានក្អកឡើយ ព្រោះបើហ៊ានតវ៉ានោះ គឺមិនត្រឹមតែមិនបានផលទេ តែអាចខ្ទាតចេញពីហង្សមាស ទៀតផង ព្រោះជាគោលការណ៍ គឺពេលនេះហង្សមាស ត្រូវតែឱ្យឱក សុគន្ធកញ្ញា ឈរលើតារាស្រីទាំងឡាយ ជាច្រើនឆ្នាំបន្តទៀត ព្រោះសំអាងថា មិនទាន់ មានតារារូបណាអាចប្រជែងជាមួយនាងបាន តែអ្នកដែលច្រណែនសុគន្ធកញ្ញា បែរជានិយាយថា តារារូបនេះត្រូវលោកថៅកែប្រឹងលើក ព្រោះតែនាង ជិតក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស នោះឯង…៕

RELATED ARTICLES