Friday, November 22, 2024
Homeខ្សឹបឲ្យឮកាប់ឈើបំផ្លាញផ្លូវ

កាប់ឈើបំផ្លាញផ្លូវ

ប្រជាពលរដ្ឋរស់នៅភូមិត្រាំងប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានខ្សឹបឱ្យឮតាម “នគរធំ” ថា មេ ឈ្មួញឈើល្បីឈ្មោះមួយរូបឈ្មោះចែមុំ បាន និងកំពុងបង្កព្យុះភ្លៀងតាមទំនើងចិត្ត ដោយ បំផ្លាញទាំងព្រៃឈើ បំផ្លាញទាំងផ្លូវធ្វើដំណើរ ខណៈដែលអាជ្ញាធរមូលដ្ឋាន ហាក់ធ្វើមិនដឹង មិនឮចំពោះករណីនេះសោះ។

ប្រជាពលរដ្ឋភូមិត្រាំងប៉ោង បានខ្សឹបឱ្យឮថា សព្វថ្ងៃនេះ ចែមុំ ឈ្មួញឈើដុះស្លែ កំពុង បំផ្លាញព្រៃឈើទាំងនៅក្នុងតំបន់សហគមន៍ និង ក្នុងដែនជម្រកសត្វព្រៃ គូលែន ព្រហ្មទេព មិន តែប៉ុណ្ណោះ នៅបានបំផ្លិចបំផ្លាញផ្លូវលំមួយខ្សែ ប្រវែងរាប់គីឡូម៉ែត្រ តាមរយៈការដឹកជញ្ជូន ឈើ ដោយខុសច្បាប់ ចេញពីឃុំយាង ស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ យកមកលាក់ទុកនៅ ភូមិត្រាំងប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រជាពលរដ្ឋបានខ្សឹបឱ្យដឹងថា ចែមុំ បាន ធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងបំផ្លាញផ្លូវ ថ្នល់ខ្ទេចស្ទើរទាំងស្រុងហើយ ដោយផ្លូវត្រូវ ក្រហេងក្រហូងសឹងដល់ក្បាលប្រែត កុំថាឡើយ រថយន្ត សូម្បីតែកង់ម៉ូតូ ក៏លំបាកធ្វើដំណើរ ឆ្លងកាត់ផង ហើយប្រសិនបើមានភ្លៀងធ្លាក់ វិញ គ្រាន់តែដើរក៏មិនកើតផង ហេតុនេះ នៅ ពេលប្រជាពលរដ្ឋមានអាសន្នអន់ក្រ ជំងឺឈឺ ថ្កាត់ម្តងៗ ពេលខ្លះអាចដាច់ខ្យល់ស្លាប់នៅតាម ផ្លូវនេះផង ក៏មាន។ ចំណែកអាជ្ញាធរមូលដ្ឋាន វិញ មិនសូវយកចិត្តទុកដាក់អើពើលើករណីនេះឡើយ ចង់ឈ្មួញដឹកឈើដូចហែកឋិន បំផ្លាញ ផ្លូវឱ្យរលាយហិនហោច ក៏អាជ្ញាធរមិនឈឺក្បាល វិលមុខជាមួយដែរ ព្រោះតែចែមុំ មានវិធីសណ្តំ ពិសេស គឺប្រើលុយសណ្តំទឹកចិត្តអាជ្ញាធរ ព្រម ទាំងស្ថាប័នពាក់ព័ន្ធអស់ទៅហើយ។

ប្រជាពលរដ្ឋ បានខ្សឹបបន្តថា ចែមុំ នេះ ក្រៅ ពីចំណាយលុយទៅបាំងភ្នែកអាជ្ញាធរមូលដ្ឋាន ហើយ នៅថែមទាំងបានចំណាយប្រាក់រាប់ម៉ឺន ដុល្លារក្នុងការផ្តល់ទុនដល់ពលរដ្ឋសម្រាប់កាត់  និងអារឈើយកមកលក់ឱ្យខ្លួនទៀតផង។ ជាក់ ស្តែង មានឈ្មោះសៀវ និងឈ្មោះឆាត ដែល ត្រូវជាកូនរបស់អនុប្រធានភូមិកំប្រាក់ គឺជាអ្នក ប្រមូលទិញ និងដើរបំផុសដល់ប្រជាពលរដ្ឋឱ្យ ចូលទៅកាត់អារឈើនៅក្នុងតំបន់សហគមន៍ និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព យក មកលក់ឱ្យខ្លួនសម្រាប់លក់បន្តឱ្យទៅថៅកែធំ ឈ្មោះចែមុំ។

ប្រជាពលរដ្ឋ បានខ្សឹបបន្តទៀតថា តាម ពិត សកម្មភាពរបស់ឈ្មួញឈើដ៏ធំឈ្មោះចែមុំ នេះ បានកើតមានជាហូរហែរៀងរាល់ថ្ងៃ និង អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយ អ្វីដែលធ្វើឱ្យចែមុំ នៅតែអាចរក្សារបរទុច្ចរិត មួយនេះបានយូរអង្វែង គឺដោយសារតែមាន ការចូលដៃចូលជើង ត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរ ដែនដី រួមនិងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ដែលគិតពីផលប្រយោជន៍សួនតួធំជាប្រយោជន៍ ជាតិ ដែលបញ្ហានេះ គួរថ្នាក់ដឹកនាំ និងស្ថាប័ន ពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងចាត់វិធានការ ឱ្យបានទាន់ពេលវេលា ព្រោះពួកគេ មិនត្រឹមតែ បំផ្លាញព្រៃឈើប៉ុណ្ណោះទេ ថែមទាំងបំផ្លាញ ផ្លូវធ្វើដំណើរ ដែលជាសរសៃឈាមរបស់ប្រជាពលរដ្ឋទៀតផង។

ទោះជាយ៉ាងណា ជុំវិញការខ្សឹបប្រាប់ ខាងលើនេះ “នគរធំ” មិនដឹងថា មានការពិត កម្រិតណាទេ ព្រោះមិនអាចទាក់ទងសុំការបំភ្លឺ ពីអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធបានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួល ការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

 ខៀវទុំ

RELATED ARTICLES