Saturday, November 23, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋាភិបាលតួកគី ដោះលែងទាហាន ពាក់ព័ន្ធរដ្ឋ ប្រហារ៧៥៨នាក់

រដ្ឋាភិបាលតួកគី ដោះលែងទាហាន ពាក់ព័ន្ធរដ្ឋ ប្រហារ៧៥៨នាក់

តួកគី៖ បណ្តាញព័ត៌មានរដ្ឋតួកគី បានរាយការណ៍ថាទាហាន រាប់រយនាក់ដែល បានឃាត់ខ្លួនទុកក្នុង ករណីជាប់ ពាក់ព័ន្ធនិងការ ប៉នប៉ងរដ្ឋប្រហារ កាលពីថ្ងៃ១៥កក្កដាកន្លង មកនេះត្រូវបានដោះ លែងឲ្យមាន សេរីភាព។

តាមតួលេខយ៉ាង ហោចណាស់ មានទាហានចំនួន ៧៥៨នាក់ ក្នុងចំណោម១០.០១២នាក់ ដែលបានឃាត់ខ្លួនក្រោយពី ការប៉នប៉ងធ្វើរដ្ឋប្រហារ ត្រូវបរាជ័យកាលពី ពេលថ្មីៗនេះត្រូវបាន រដ្ឋាភិបាល សម្រេចដោះលែង ឲ្យមានសេរីភាព កាលពីថ្ងៃសៅរ៍នេះ តាមសេចក្តីសម្រេច របស់តុលាការក្រុង អ៊ីស្តង់ប៊ុល បន្ទាប់ពី ទាហានទាំង នោះបានផ្តល់ចម្លើយភស្តុតាង របស់ពួកគេដែល ពាក់ព័ន្ធនិងការធ្វើ រដ្ឋប្រហារបណ្តេញ លោកប្រធានាធិបតី Recep Tayyip Erdogan ចេញពីតំណែង។

ជាងនេះទៅទៀត តុលាការបានហៅការ ឃុំខ្លួនទាហាន ទាំងអស់នោះដែលរាប់ បញ្ចូលនិស្សិតយោធា ផងនោះជាអ្វីដែលមិនចាំ បាច់ឡើយ។ មួយវិញទៀតជន សង្ស័យអាចត្រូវបាន ចាប់ខ្លួនក្នុងរយៈ ពេលរង្វង់៣០ថ្ងៃ ដោយពុំ មានការចោទ ប្រកាន់ឬដាក់បន្ទុក តាមក្រិត្យច្បាប់របស់ ប្រធានាធិបតីថ្មីដែលបាន ចេញផ្សាយនៅក្នុង ស្ថានការណ៍នៃបដិវត្តន៍ ដែលកើតឡើងជាបន្តបន្ទាប់។

នៅក្នុងសេចក្តីបង្គាប់ នេះក៏បាន អនុញ្ញាតឲ្យរដ្ឋាភិបាល ស្តាប់ការសន្ទនា ទាំងអស់របស់ជនសង្ស័យ តាមរយៈ ការមានមេធាវីការពារក្តីរបស់ពួក គេផងដែរ។ ចំណែកការដាក់ ប្រទេសក្នុងស្ថានការណ៍អាសន្ន ឬច្បាប់ អាជ្ញាសឹក ក៏ត្រូវបានយល់ ស្របផងដែរក្នុងពេលនោះ។

ទោះជាយ៉ាងណា ទីភ្នាក់ងារព័ត៌មានរដ្ឋ ឲ្យដឹងថា កងទ័ព១.៣៨៩នាក់ជាប់ សង្ស័យជាសម្ព័ន្ធមិត្តនៅ ក្នុងចលនារបស់លោក Fethulah Gulen ដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក ដែលត្រូវ បានបណ្តេញ ចេញពីជួរកងទ័ពរបស់តួកគី។

 

 

 

 

 

RELATED ARTICLES