Thursday, March 28, 2024
Homeព័ត៌មានជាតិបំបែក​សំបុក​ក្រុម​ចោរ​ឆក់ ​ឃាត់​ខ្លួន​ជន​សង្ស័យ​​ប្រុស​ស្រី​៩​នាក់ ​

បំបែក​សំបុក​ក្រុម​ចោរ​ឆក់ ​ឃាត់​ខ្លួន​ជន​សង្ស័យ​​ប្រុស​ស្រី​៩​នាក់ ​

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៩នាក់ដែលជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងប៉ូលិសព្រហ្មទណ្ឌខណ្ឌឬស្សីកែវនិងកម្លាំងមូលដ្ឋានដោយមានការសម្របសម្រួលពីលោកសៀងសុខព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឈានដល់ការចុះបង្ក្រាបជាក់ស្តែងនិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់មានចំនួន9នាក់ក្នុងនោះស្រីម្នាក់ កាលពីវេលាម៉ោង3រសៀលថ្ងៃទី30 ខែកក្កដា នៅចំណុចផ្ទះសំណាក់យីហោលីហ្សា បន្ទប់លេខ១០៣  ១០៧ ១១១  និងបន្ទប់លេខ១១៤ ផ្លូវកាប្រាំ ក្រុមទី៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យប្រុសស្រីទាំង៩នាក់ដែលត្រូវឃាត់ខ្លួននោះ ១ឈ្មោះរង្សីភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅខណ្ឌសែនសុខ ២ ទឹម ពុធសំណាង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ៣ សេង សុខលាង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះជួល ខណ្ឌទួលគោក ៤ ឃាង ម៉េងលាង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅឃុំព្រែកអំពិល ខេត្តកណ្តាល ៥ ហួរ វ៉ាន់ឌី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅអរីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ៦ សុខ ស្រីលាង ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅក្បែរវត្តសំរោងអណ្តែត ខណ្ឌសែនសុខ ៧ សុខ អ៊ឹមផេង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយ ស្រីលាង ទាំង២នាក់ជាប្តីប្រពន្ធ ៨  អាសេង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ខណ្ឌសែនសុខ និងទី៩ គឹម ឆេង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះជួលសង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

fdbggdjghs
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន កំពុងសួរនាំ

ជនរងគ្រោះមានឈ្មោះ សូរ ហួរ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅស្រុកត្រែង ខេត្តព្រះវិហារ បានប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៩ ខែកក្ដដា ឆ្នាំ២០១៦ គាត់ទើបតែចុះពីចំណតរថយន្តគោលបំណងទៅលេងកូនស្រីនៅម្ដុំគុកទួលស្លែង ស្ថិតនៅសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ដោយបានជិះម៉ូតូឌុបនិងមានស្ពាយកាបូបដោយដោះគ្រឿងអលង្កាចេញពីខ្លួនដាក់ក្នុងកាបូបមានដូចជាខ្សែកផ្លាទីនទំងន់១តំឡឹង និងទូរស័ព្ទម៉ាកអាយហ្វូន ម៉ាកLG និងម៉ាកណូគា ព្រមទាំងលុយ១០០០ដុល្លា ខណៈពេលធ្វើដំណើរតាមផ្លូវ៣១០ពីលិចទៅកើត មកដល់មុខហាងលក់ទូរស័ព្ទ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាជិះ១០នាក់ជិះម៉ូតូ៥គ្រឿង ខ្លះជិះគ្នា២នាក់ខ្លះទៀតជិះម្នាក់ឯងក្នុងទិសដៅស្របគ្នា បានធ្វើសកម្មភាពឆក់កាបូបមិន បានសម្រេចបណ្តាលឲ្យដួលម៉ូតូហើយបក្សពួករបស់គេដែលមកពីក្រោយបានឈប់អែបជិតហើយធ្វើសកម្មភាពឆក់កាបូបយកទៅបាត់ដោយសុវត្ថិភាព ទោះបីជាជនរងគ្រោះខំប្រឹងរត់ដេញតាមក៏តាមមិនទាន់ដែរ ។

បន្ទាប់ពីកើតមានករណីចោរឆក់កើតឡើងជាបន្តបន្ទាប់ហើយសមត្ថកិច្ចបានស្រាវជ្រាវតាម រយៈកាំមេរ៉ាសុវត្ថិភាពនៅហាងលក់ទូរស័ព្ទខាងលើក៏បានកំណត់មុខសញ្ញាទើបតាមស្រាវជ្រាវរកចាប់បានជនសង្ស័យនៅផ្ទះសំណាក់លីហ្សាបានចំនួន៩នាក់ ដកហូតបានម៉ូតូ ៦គ្រឿង ក្នុងនោះម៉ាកហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ចំនួន៣គ្រឿង ម៉ាកលេតចំនួន ២គ្រឿង និងម៉ាក XTR មួយគ្រឿង ។ ដោយឡែកកាបូបរបស់ស្រ្តីរងគ្រោះឃើញតែកាបូប តែលុយ គ្រឿងអលង្កានិងទូរស័ព្ទបាត់អស់ហើយ ។

fbggnvd
ក្រុមចោរឆក់សកម្ម ជាប់ខ្នោះហើយ

សមត្ថកិច្ចបានឲ្យដឹងថា ចំពោះផ្ទះសំណាំក់លីហ្សាត្រូវបានសមត្ថកិច្ចបិទជាបណ្តោះអាសន្ន បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវដឹងថាទីតាំងខាងលើនេះបានផ្តល់ទីតាំងសម្រាប់ប្រើ ប្រាស់គ្រឿងញៀន ទើបត្រូវសមត្ថកិច្ចឃាត់ខ្លួនម្ចាស់ទីតាំងបញ្ជូនទៅស្នងការនគរបាលរាជ ធានីភ្នំពេញដើម្បីធ្វើការសាកសួរផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង៩នាក់ខាងលើរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកំរិតរាជធានីភ្នំពេញឃាត់ខ្លួននិងរក្សារទុកណ្តោះអាសន្ននៅការិយាល័យដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធី ៕

 

RELATED ARTICLES