ខេត្ដកណ្តាលៈ បុរសម្នាក់ផឹកស្រាស្រវឹងជោកជាំស្រែកឡូឡាវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ បណ្តាលឲ្យបែកខ្ទេចខ្ទីគ្មានសល់ ពេលម្តាយចូលទៅឃាតចាប់ច្របាច់.កនិងវាយ បណ្តាលឲ្យរងរបួសស្នាម កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ជនដៃដល់ឈ្មោះ កែវ សុខកាន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រីឯស្ត្រីរងគ្រោះឈ្មោះ ថុង សុខលី ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ។
ប៉ូលិសស្រុកកៀនស្វាយបានឲ្យដឹងថា នៅមុនពេលកើតហេតុជនល្មើសមានសភាពស្រវឹងស្រាស្រែកឡូឡា និងបានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបែកខ្ទេចខ្ទីគ្មានសល់។ ឃើញដូច្នេះស្ត្រីជាម្តាយបានចូលទៅឃាតក៏ត្រូវបានជនល្មើសចាប់ច្របាច់កវាយបណ្តាលឲ្យរងរបួសស្នាម ។
ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
សិលា