ជប៉ុន៖ អតីតរដ្ឋមន្ត្រីការពារ ជាតិលោកស្រី Yuriko Koike បានជាប់ឆ្នោតធ្វើជាអភិបាល ក្រុងតូក្យូ ដែលជាស្ត្រីដំបូងគេក្នុង ប្រវត្តិសាស្ត្រមេដឹករាជធានី របស់ប្រទេសជប៉ុន។
លោកស្រី Koike ជាបេក្ខជនឯករាជ្យ ម្នាក់ដែលទទួល បានសំឡេងជាង២,៩លានក្នុង ការបោះឆ្នោតកាលពីថ្ងៃ អាទិត្យដែលវ៉ាដាច់គូ ប្រជែងរបស់លោកស្រី ដោយសំឡេងយ៉ាង ច្រើនលើសលុប។
ក្នុងចំណោមការប្រឈម ដ៏សំខាន់របស់លោកស្រីគឺនឹង ទប់ស្កាត់បញ្ហាហិរញ្ញវត្ថុដែល កំពុងតែញាំញីដល់ការរៀបចំការប្រារព្ធកីឡាអូឡាំពិក ឆ្នាំ២០២០នៅទីក្រុងតូក្យូ។
អ្នកកាន់តំណែងនេះជំនាន់មុន បានលាលែងពីតំណែង ព្រោះរឿងអាស្រូវនៃមូលនិធិផ្សេងៗ។ លោកស្រីដែល មានវ័យ៦៤ឆ្នាំ រូបនេះបានថ្លែងប្រាប់បណ្តាអ្នក គាំទ្រដែលកំពុងអបអរសាទរ លោកស្រី ថា ខ្ញុំនឹងដឹកនាំ នយោបាយ ក្រុងតូក្យូមិនជាន់ដាននូវ អ្វីដែលអ្នកជំនាន់មុន បានធ្វើនោះឡើយ ពោលគឺក្រុង តូក្យូដែលអ្នក មិនធ្លាប់បានជួបពីមុនមក នោះឡើយ។ នៅពេលដែលផ្តោត អារម្មណ៍លើទម្ងន់នៃ លទ្ធផល ខ្ញុំចង់ជំរុញឲ្យរដ្ឋាភិបាលនៃរាជធានី មួយនេះធ្វើដំណើរឆ្ពោះទៅ មុខជារដ្ឋាភិបាលថ្មីមួយ។
គួរបញ្ជាក់ថា លោកស្រី Koike គឺស្ថិតក្នុងចំណោមសមាជិក ម្នាក់នៃគណៈបក្សប្រជាធិបតេយ្យ សេរីនិយមរបស់លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូអាបេ ប៉ុន្តែបក្សនេះមិនមានការគាំទ្រលោកស្រី ទើបលោកស្រីទៅធ្វើ ជាបេក្ខជន ឯករាជ្យមួយរូបដូច្នេះ។