Monday, December 23, 2024
Homeព័ត៌មានជាតិបុរស​ម្នាក់​​តូច​ចិត្ត​នឹង​ប្រពន្ធរ​ត់​​តាម​​ប្រុស​ថ្មី​​ ចង​ក​សម្លាប់​ខ្លួន​

បុរស​ម្នាក់​​តូច​ចិត្ត​នឹង​ប្រពន្ធរ​ត់​​តាម​​ប្រុស​ថ្មី​​ ចង​ក​សម្លាប់​ខ្លួន​

ភ្នំពេញ៖ បុរសជនជាតិឥស្លាមម្នាក់ តូចចិត្តនិងប្រពន្ធមានផ្ទៃពោះ៦ខែ រត់តាមប្រុសថ្មីហើយខឹងក្រុមគ្រួសារស្តីបន្ទោសបន្តិចបន្តួច សម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ដោយយកក្រមា ចងភ្ជាប់នឹងមែកដើមអំពិលស្លាប់តែម្តង ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១ ខែសីហា នៅត្រង់ចំណុចខាងក្រោយ អូសហ្វីសប៊ូយ៉ុង នៅតាមបណ្តោយមាត់ទន្លេមេគង្គង ក្រុមទី១ ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

បុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះ អូន រសាក់ ហៅសាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិឥស្លាម មុខរបរ នេសាទត្រី ស្នាក់នៅលើទូកកើតហេតុខាងលើ មានប្រពន្ធឈ្មោះ គង់ ស្រីន អាយុ ២៥ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានផ្ទៃពោះ៦ខែហើយបានរត់ចោលប្តីចំនួន៣ខែមកហើយព្រមទាំងមានកូនប្រុស២នាក់កូនបងប្រុសអាយុ៣ឆ្នាំ កូនប្អូនអាយុ២ឆ្នាំ ។

តាមប្រភពព័មានពីសាច់ញាតិបុរសដែលចងកបានឲ្យដឹងថា ដោយសារតែជីវភាពក្រីក្រពេកប្តីរកលុយសម្រាប់ចាយវាយគ្រប់គ្រាន់ ។ ម្យ៉ាងទៀតប្រពន្ធទាក់ទងបានបុរសវ័យ ចំណាស់ម្នាក់មានលុយកាក់គ្រាន់បើជាងប្តីក៏បានសម្រេចចិត្តចុះចោលប្តីទាំងខ្លួនមានផ្ទៃ ពោះ៦ខែ ហើយមិនបានយកកូនប្រុសទាំង២នាក់ទៅជាមួយទេទុកឲ្យនៅជាមួយឪពុកម្តាយនៅលើទូកនេសាទ ។

fgbhf
សពបុរសដែលចងកសម្លាប់ខ្លួន បានដាក់ចុះ

ប្រភពដដែលបានបន្តទៀតថា នៅល្ងាចថ្ងៃកើតហេតុបុរសខាងបានសុំលុយម្តាយចំនួន៥ម៉ឺនរៀលទៅលេងប្អូនស្រី តែម្តាយមិនឲ្យដោយសារតែក្រុមគ្រួសារនោះមានជីវភាពខ្វះខាតរកបានមួយថ្ងៃហូបមួយថ្ងៃប៉ុណ្ណោះ ។ លុះដល់វេលាម៉ោង៩និង២០នាទីយប់ថ្ងៃដដែល ជនរងគ្រោះនឹងមិត្តភក្ត្រ័បាននាំគ្នាដើរទៅកន្លែងកើតរួចក៏បានបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួន ។  លុះព្រឹកឡើងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ ត្រូវបានម្ចាស់ដីដើរកាត់នោះ ក៏បានប្រទះឃើញចងកនៅលើដើមអំពិលទឹកដោយយកក្រមាពណ៌ខ្មៅចងនឹងដើមអំពិលទឹកស្លាប់ទៅហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យមើល ។

ក្រោយពីកើតហេតុសមត្ថិច្ចបានចុះមកដល់ រួចបានធ្វើការពិនិត្យកោសល្យបច្ឆ័យ រកឃើញថា បុរសខាងលើពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។

បច្ចុប្បន្នសពបុរសខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

កែវ   ឈីម

 

RELATED ARTICLES