ម៉ាឡេសុី៖ ច្បាប់សន្តិសុខថ្មីមួយដែល ដាក់ចេញដោយនាយករដ្ឋមន្ត្រីម៉ាឡេសុី បានជំរុញឲ្យកើត មាននូវក្តីបារម្ភថាវាអាចរឹតបន្តឹងនូវសិទ្ធិនិងការរាំងស្ទះដល់ លទ្ធិប្រជាធិបតេយ្យ។
ច្បាប់ថ្មីនេះវាអនុញ្ញាត ឲ្យក្រុមប្រឹក្សាសន្តិសុខ ដែលដឹកនាំដោយលោក Najib Razak ប្រកាសនូវ ការដាក់ប្រទេសក្នុងស្ថានការណ៍ អាសន្នឬច្បាប់អាជ្ញាសឹកដែល គេចាត់ទុកថានៅគ្រប់ទីកន្លែង ទូទាំងប្រទេសស្ថិតក្នុងហានិភ័យ ហើយវាផ្តល់នូវ អំណាចយ៉ាងទូលំទូលាយដល់ប៉ូលិស។
លោក Najib បានថ្លែងថាច្បាប់ ថ្មីនេះគឺមានភាពចាំបាច់ ស្របពេលដែល ម៉ាឡេស៊ីកំពុងប្រឈម និងការកើន ឡើង នៃការគំរាមកំហែងពី បណ្តាញភេរវកររដ្ឋអ៊ីស្លាម។
ប៉ុន្តែអង្គការសហប្រជាជាតិ បានលើកឡើងថាវាគួរតែ លើកទឹកចិត្តដល់ ការរំលោភបំពានសិទ្ធិមនុស្ស ទៅវិញ ទេ។ ច្បាប់ថ្មីនេះដែរគឺត្រូវបានអនុម័តដោយ សភាកាលពីខែធ្នូនិងបាន ចូលជាធរមានកាល ពីថ្ងៃច័ន្ទ។
បច្ចុប្បន្នប្រសិនជាក្រុមប្រឹក្ សាសន្តិសុខដឹកនាំដោយ លោក Najib ការប្រកាសដាក់ ប្រទេសក្នុងស្ថានការណ៍អាសន្ន កម្លាំងសន្តិសុខអាចដាក់បម្រាមគោចរនិងត្រូវបាន អនុញ្ញាតឲ្យមានសមត្ថកិច្ចយ៉ាងទូលំទូលាយក្នុងការចាប់ខ្លួន ឃាត់ខ្លួន និងប្រើប្រាស់កម្លាំងបាន ទៀតផង។
រីឯសហរដ្ឋអាមេរិកបានលើកឡើង កាលពីសប្តាហ៍ មុនថាវាគឺជាក្តីបារម្ភដ៏ធំមួយ ខណៈដែល ច្បាប់នេះអាច លើក ទឹកចិត្តដល់ការរំលោភសិទ្ធិ មនុស្សនិងនាំឲ្យមានការរឹតត្បិត នូវសេរីភាពនៃការ បញ្ចេញមតិ។
ដោយឡែកអង្គការសិទ្ធិមនុស្សមួយបាន ថ្លែងថារដ្ឋាភិបាលម៉ាឡេស៊ី បានប៉ាន់ ស្មានទុកជាមុនពី ការរំលោភអំណាចទាំងកម្រោលរួចជាស្រេចហើយ។