Monday, December 23, 2024
Homeព័ត៌មានជាតិអ្នក​លក់​មី​ឆា​ នៅ​ឃុំ​គគីរ វាយ​តប​គ្នា​ផ្អើល​អតិថិជន​

អ្នក​លក់​មី​ឆា​ នៅ​ឃុំ​គគីរ វាយ​តប​គ្នា​ផ្អើល​អតិថិជន​

ខេត្ដកណ្តាលៈ ស្ត្រីជាអ្នកលក់មីឆានៅឃុំគគីរបើកឆាកប្រយុទ្ធគ្នា បណ្តាលឲ្យភាគីម្ខាងរងរបួសយ៉ាងធ្ងន់ធ្ងររហូតសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ម្ខាងទៀតត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីហិង្សាដាក់គ្នានេះបានកើតឡើង កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

dfgbgfn
ឥវ៉ាន់លក់ត្រូវបានវាយបំផ្លាញ

ប៉ូលិសស្រុកកៀនស្វាយបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ថា លីដា អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ។ ចំណែកឯស្ត្រីសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះ សូត្រ សាវឿន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បុខរបរ លក់ដូរ ទី២-ឈ្មោះ ទិត ដានី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ។ ស្ត្រីសង្ស័យខាងលើនេះមានទីលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ។

ប៉ូលិសបន្តថា ស្ត្រីសង្ស័យនិងស្ត្រីរងគ្រោះជាអ្នកលក់ដូរដែលមានទីតាំងជាប់គ្នា ដោយសារតែមិនចេះយោគយល់អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ស្ត្រីជាអ្នកលក់ដូរខាងលើនេះបានឈ្លោះប្រកែកគ្នាជាញិកញាប់ រហូតមកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ ជម្លោះរវាងអ្នកទាំង២កាន់តែខ្លាំងឡើងៗ រហូតធ្វើឲ្យភាគីដៃដល់វាយស្ត្រីរងគ្រោះបោកផ្ទុបជាមួយទូរកញ្ចក់រងរបួសយ៉ាងធ្ងន់ធ្ងរ រហូតសន្លប់ស្តូកស្តឹងនៅកន្លែងកើតហេតុ ។

fghnjghf
ស្រ្ដីរងគ្រោះ

ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ត្រូវបានសមត្ថកិច្ចប៉ូលិសចាប់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកឯស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តស្រុកកៀនស្វាយ ៕

សិលា

 

RELATED ARTICLES