Monday, December 23, 2024
Homeព័ត៌មានជាតិខឹង​ប្រពន្ធ​មិន​ឱ្យ​លេង​ទូរស័ព្ទ ប្តី​ផឹក​ថ្នាំ​ពុល​ស្លាប់

ខឹង​ប្រពន្ធ​មិន​ឱ្យ​លេង​ទូរស័ព្ទ ប្តី​ផឹក​ថ្នាំ​ពុល​ស្លាប់

ខេត្តកំពង់ធំ ៖ ប្តីប្រពន្ធវ័យក្មេងមួយគូ ទើបនឹងរៀបការជាមួយគ្នាថ្មោងថ្មី បានប្រមាណ៣ខែ ក៏កើតមានទំនាស់អន់ចិត្តនឹងគ្នាពី រឿងលេងទូរស័ព្ទ ស្រាប់តែបុរសជាប្តីច្រឡោត ខឹង បានទាញទូរស័ព្ទគប់ចោល រួចចេញទៅផឹក ស្រាបាត់។ លុះស្រវឹងធ្លាក់ភ្នែក ត្រឡប់មកផ្ទះវិញ ក៏យកថ្នាំពុលមកផឹក បណ្តាលឱ្យស្លាប់ចោល ប្រពន្ធយ៉ាងអាណោចអាធ័ម។

ករណីប្តីផឹកថ្នាំពុលស្លាប់ ព្រោះតែខឹងនឹង ប្រពន្ធមិនឱ្យលេងទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិស្វាយអៀ ឃុំចំណារក្រោម ស្រុកស្ទោង។

បុរសគំនិតខ្លីដែលផឹកថ្នាំពុលធ្វើអត្តឃាត នោះ មានឈ្មោះណេន ណុល អាយុ២២ឆ្នាំ មុខរបរ កសិករ មានប្រពន្ធឈ្មោះជីង ឈៀង អាយុ ១៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងផ្ទះកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ប្តីប្រពន្ធវ័យក្មេងខាងលើនេះ ទើបនឹងរៀប អាពាហ៍ពិពាហ៍នឹងគ្នាបានប្រមាណ៣ខែប៉ុណ្ណោះ ហើយតាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ឃើញថា ពួកគេស្រលាញ់គ្នាល្អូកល្អិនខ្លាំងណាស់ ទៅណា មកណាបណ្តើរគ្នាត្រសង ឃ្លាតពីគ្នាមួយជំហាន សឹងមិនបាន និងតែងប្រលែងញ៉ះញ៉ោះគ្នាមិន ឈប់។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃកើតហេតុ ប្តីប្រពន្ធវ័យក្មេងនេះ បានទិញទូរស័ព្ទ ទំនើបមួយគ្រឿងដើម្បីប្រើប្រាស់។ រហូតដល់ យប់ថ្ងៃដដែល អ្នកទាំង២ បានដេកចុចទូរស័ព្ទ លេងយ៉ាងសប្បាយក្អាកក្អាយ ស្រាប់តែមួយ សន្ទុះក្រោយមក បុរសជាប្តីបានដណ្តើមទូរស័ព្ទ ពីប្រពន្ធមកលេង តែប្រពន្ធមិនព្រមឱ្យ ទើប កើរមានទំនាស់ពាក្យសម្តីនឹងគ្នា ធ្វើឱ្យបុរសជា ប្តីច្រឡោតខឹង ក៏ទាញទូរស័ព្ទមួយគ្រឿងនោះ គប់ចោល រួចក៏ចេញពីផ្ទះ ទៅអង្គុយផឹកស្រាធ្វើ ព្រងើយ។

ប្រភពខាងលើបញ្ជាក់ថា បន្ទាប់ពីផឹកស្រាស្រវឹងជោក បុរសជាប្តីបានត្រឡប់មកផ្ទះ វិញ រួចក៏ទាញយកថ្នាំសម្លាប់សត្វល្អិតមកសម្ងំ ផឹក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកស្ត្រីជាប្រពន្ធ ដោយបាត់ប្តីយូរ ក៏ដើររក ស្រាប់តែប្រទះឃើញប្តីដេកបែកពពុះមាត់ស្លាប់ បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលអ្នកជិតខាងចោមរោមមើល និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យសព រួចរាល់ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានផឹកថ្នាំពុលធ្វើអត្តឃាតប្រាកដមែន។ ចំណែកមូលហេតុ គឺដោយសារតែជនរងគ្រោះ ខឹងពីរឿងដណ្តើមទូរស័ព្ទពីប្រពន្ធមកលេងមិន បាន ទើបគិតខ្លីបែបនេះតែម្តង។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយស្ត្រីជាប្រពន្ធអង្គុយយំសោកស្រណោះអាល័យដល់ប្តីថ្មោងថ្មីរបស់ខ្លួនយ៉ាងខ្លាំង មិនគួរណាមានគំនិតខ្លីបែបនេះសោះ ទុកឱ្យនាង ត្រូវធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេង៕

RELATED ARTICLES