Friday, April 26, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ពេជ្រ សោភា លេចមុខចងដៃសុគន្ធ នីសា

ឱក សុគន្ធកញ្ញា ពេជ្រ សោភា លេចមុខចងដៃសុគន្ធ នីសា

នៅក្នុងពិធីមង្គលការរបស់តារាចម្រៀងល្បីឈ្មោះសុគន្ធ នីសា ជាមួយលោកចៅ សម្បត្តិ អាណិកជនអាមេរិក នៅព្រឹកថ្ងៃទី០១ ខែធ្នូ នេះគេឃើញមានតារាចម្រៀងល្បីៗរបស់រស្មីហង្សមាស មួយចំនួន បានលេចមុខមកចងដៃឲ្យពរជ័យដល់ជីវិតគូរបស់សុគន្ធ នីសា ដែលក្នុងនោះក៏មានវត្តមានឱក សុគន្ធកញ្ញា និងពេជ្រ សោភា ផងដែរ។

ពិធីមង្គលការតាមប្រពៃណីរបស់សុគន្ធ នីសា បានប្រព្រឹត្តឡើងនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ យ៉ាងអធិកអធមនៅផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់នាង នៅបុរីពិភពថ្មីឬស្សីកែវ រាជធានីភ្នំពេញ ក្បែរផ្ទះនាយពែកមី។ នៅក្នុងពិធីហែជំនូនព្រឹកមិញនេះ មានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ក្នុងនោះក៏មានតារាសិល្បៈមួយចំនួនចូលរួមផងដែរ ដូចជាលោកឆន សុវណ្ណរាជ, លោកណុប បាយ៉ារិទ្ធិ, កញ្ញារ៉េត ស៊ូហ្សាណា, លោកStap, អ្នកនាងលី ម៉ារីណា, កញ្ញាឈិត សុវណ្ណបញ្ញា និងកញ្ញារ៉ាប៊ី ជាដើម។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ដែរនោះ កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា និងអ្នកនាងពេជ្រ សោភា ក៏បានលេចមុខមកចូលរួមចងដៃឲ្យពរជ័យដល់ចំណងអាពាហ៍ពិពាហ៍របស់សុគន្ធ នីសា ផងដែរ ខណៈដែលតារាទាំង២បានស្លៀកពាក់បែបប្រពៃណីខ្មែរគួរឲ្យទាក់ទាញ។

ពិធីមង្គលការរបស់នីសា និងជប់លៀងធំទទួលភ្ញៀវពិសារភោជនីយអាហារនៅសណ្ឋាគារលំដាប់ផ្កាយ៥ សូហ្វីតែល ផោគីត្រាភ្នំពេញ ដែលតាមដំណឹងថា និងមានវត្តមានតារាល្បីៗរបស់រស្មីហង្សមាស ជាច្រើនចូលរួម៕

RELATED ARTICLES