Monday, September 23, 2024
Homeតារាខ្មែរមង្គលការសុគន្ធ និសា ធំជាងគេសម្រាប់តារាសិល្បៈខ្មែរ ប្រចាំឆ្នាំ២០១៧

មង្គលការសុគន្ធ និសា ធំជាងគេសម្រាប់តារាសិល្បៈខ្មែរ ប្រចាំឆ្នាំ២០១៧

ចាត់ទុកថា ជាមង្គលការដ៏ធំបំផុតមួយ សម្រាប់តារាសិល្បៈខ្មែរ ប្រចាំឆ្នាំ២០១៧ ដែលអ្នកចម្រៀងល្បីល្បាញរបស់ផលិតកម្មរស្មីហង្សមាស ប៉ុន សុគន្ធា ហៅសុគន្ធ និសា បានដឹកដៃប្រុសស្នេហ៍ជាអាណិកជនខ្មែរ នៅរដ្ឋឡូវែល សហរដ្ឋអាមេរិក លោកចៅ សម្បត្តិ ហៅសាំបា ក្រាបផ្ទឹម កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភោគីត្រា ដោយហៅភ្ញៀវ៧០០នាក់ (៧០តុ) ឱ្យដែលចូលរួមដែលភាគច្រើន ជាតារាសិល្បៈ និងអ្នកជំនួញល្បីៗនោះ។ ក្រុមអ្នកកាសែតជាច្រើនបានទៅចូលយកព័តមានពីថ្ងៃពិសេសរបស់សុគន្ធ និសា នោះ ដើម្បីផ្សព្វផ្សាយព័ត៌មានដល់មហាជន ព្រោះថា នាងជាមនុស្សរបស់មហាជន តែគួរឱ្យស្តាយសុគន្ធ និសា និងប្តី មិនផ្តល់បទសម្ភាសន៍រឿងរៀបការនោះទេ។

 

សាច់ញាតិរបស់សុគន្ធ និសា ដែលនៅក្បែរតារាចម្រៀងរូបនេះ បានប្រាប់អ្នកកាសែតថា សុគន្ធ និសា ត្រូវការស្ងប់ស្ងាត់ជាឯកជន មិនចង់ឱ្យមានព័ត៌មានចុះផ្សាយមិនល្អពីនាងទៀតទេ ព្រោះប្តីនាងជាអ្នកជំនួញជាអ្នករកស៊ី។

ប៉ុន្តែ យ៉ាងណាជុំវិញការមិនស្វាគមន៍អ្នកកាសែតរបស់សុគន្ធ និសា និងស្វាមី ក្នុងថ្ងៃរៀបការនោះ គឺមិនមែនតែក្នុងពិធីជប់លៀងនៅសូហ្វីតែល នោះទេ គឺតាំងពីថ្ងៃចូលរោងការ កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ដែលរៀបចំនៅផ្ទះវីឡារបស់នាងនៅបុរីពិភពថ្មី ផ្លូវគីឡូម៉ែត្រលេខ៦ម៉្លេះ។

មជ្ឈដ្ឋានមហាជនបានលើកឡើងថា សុគន្ធ និសា រៀបការជាចំហរ និងធ្វើពិធីជប់លៀង នៅសណ្ឋាគារផ្កាយ៥ សូហ្វីតែល ភ្នំពេញ ភោគីត្រា ដោយសរុបពិធីទាំងមូលចំណាយអស់មិនក្រោម១០ម៉ឺនដុល្លារនោះ បែរជាធ្វើហាក់ដូចជាមានរឿងលាក់បាំងនៅក្រោយខ្នងទៅវិញ ដែលខុសពីតារាល្បីៗមួយចំនួន តែងតែស្វាគមន៍អ្នកកាសែតនៅថ្ងៃពិសេសរបស់ខ្លួន ជាពិសេស ថ្ងៃរៀបការតាមប្រពៃណីខ្មែរត្រឹមត្រូវនោះ។

ពិធីការម្នាក់ដែលកាន់អាយកូមនៅក្នុងដៃ បានឱ្យដឹងថា ខ្លួនគឺជាអ្នកជិតដិត និងមានការរាប់អានជាមួយសុគន្ធ និសា ជាយូរមកហើយនោះ បានប្រាប់អ្នកយកព័ត៌មានយើងថា “តាមខ្ញុំដឹង បងនិសា គាត់ការនេះ គឺធ្វើទាំងប្រថុយទេ ព្រោះគាត់កំពុងល្បីខ្លាំង អ៊ីចឹងរៀបការទៅគេចមិនផុតពីការធ្លាក់កូដទេ គាត់ដឹងខ្លួនគាត់ច្បាស់ណាស់ តែធ្វើម៉េចគាត់ដល់វ័យការ និងយកកូនហើយ។ ចំពោះការដែលគាត់មិនចង់ឱ្យអ្នកកាសែតផ្សព្វផ្សាយ និងថតរូបច្រើនគ្រប់ចំណុចនោះ គឺមិនមែនគាត់ស្អប់ឬចង់ធ្វើសត្រូវជាមួយអ្នកកាសែតទេ តែគាត់ថា បើអ្នកកាសែតចុះកាន់តែច្រើន គឺគាត់នឹងកាន់តែធ្លាក់ថែមទៀត ព្រោះពិបាកណាស់ តារាណាក៏ដោយ ឱ្យតែរៀបការ គឺខ្មែរយើងលែងសូវគាំទ្រដូចកាលនៅលីវទៀតហើយ មិនមែនតែ តារាស្រីទេ តារាប្រុសក៏អីចឹងដែរ អីចឹងបានជាគាត់ប្រាប់ខ្ញុំថា កុំឱ្យអ្នកកាសែតមកចូលច្រើនពេក ព្រោះពួកគេមិនសរសេរល្អទាំងអស់ទេ”៕

RELATED ARTICLES