ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅថ្ងៃច័ន្ទនេះបានប្រកាសពី ក្តីរំពឹងអំពីការចរចាស្វែងរកសន្តិភាពជាមួយ និងពួកឧទ្ទាមកាន់លទ្ធិកុម្មុយនិស្តនឹង នៅតែបន្តអនុវត្តដដែល ដោយលោកបានកត់ សម្គាល់ពីភាពចាំបាច់នៅក្នុងការនាំមកនូវ សន្តិភាពជូនប្រទេសជាតិ។
លោក Duterte បានថ្លែង នៅវិមានប្រធានាធិបតី ថាខ្ញុំរំពឹងថាយើងអាចធ្វើការពិភាក្សា គ្នាជាមួយនិង គណបក្សកុម្មុយនិស្តរបស់ហ្វីលីពីន (CPP) ។លោកមិនបាន បកស្រាយឲ្យបានល្អិតល្អន់អំពីរឿង នេះនោះឡើយ។
លោកក៏បានសង្កត់ធ្ងន់រផង ដែរថាភាពចាំបាច់នៅក្នុង ការស្វែងរកការចរចាសន្តិភាព មិនត្រឹមតែជាមួយក្រុមឧទ្ទាមកុម្មុយនិស្តប៉ុណ្ណោះទេ វាថែមទាំ ងធ្វើជាមួយនិងបក្ស Moro Islamic Liberation Front និង Moro National Liberation Front ទៀតផង។
ទោះជាយ៉ាងណាលោក Duterte បានប្រាកដថារដ្ឋ បាលរបស់លោកនឹងមិនចរចា ជាមួយនិងក្រុមពួកបះបោរ Abu Sayyaf ដែលសាខារបស់ពួកគេជាក្រុមឧក្រិដ្ឋកម្ម នោះឡើយ។
លោកថ្លែងថាខ្ញុំមិនទាក់ទងជាមួយនិង ពួកឧក្រិដ្ឋកម្មឡើយ។ខ្ញុំមិនទាក់ទងជាមួយនិង មនុស្សដែលចូលចិត្តឬងប់ងុលនឹងគំនិតបះបោរដែលគួរឲ្យស្អប់ ខ្ពើមផងដែរ។ ហេតុដូច្នេះវាគឺ ពុំមានហេតុផល ណាមួយសម្រាប់ខ្ញុំក្នុងការអង្គុយ ចុះនិងពិភាក្សាជា មួយពួកឧក្រិដ្ឋជនទាំង។ ពួកគេ(អាប៊ុលសាយ៉ាស)ត្រឹមតែជាអ្នកដែលដើរផ្លូវខុសឬ ប្រព្រឹត្តខុសពី ផ្លូវល្អនៅក្នុងជីវភាព រស់របស់ពល រដ្ឋក្នុងប្រទេស ហ្វីលីពីន តែប៉ុណ្ណោះ។
លោក Duterte បានលុបចោលបទ ឈប់បាញ់ដោយឯក តោភាគីដែលមាន អាយុកាល មួយសប្តាហ៍មកនេះកាលពីថ្ងៃសៅរ៍ លោកបានប្រកាសបែបនេះ បន្ទាប់ពីពួកឧទ្ទាមអ្នកកាន់លទ្ធិកុម្មុយនិស្តបានស្លាប់កងជីវពលម្នាក់និងបាញ់ឲ្យរងរបួស៤នាក់ផ្សេង ទៀតនៅតំបន់ Davao del Norte កាលពីថ្ងៃពុធសប្តាហ៍មុនថ្វីបើមានការផ្អាកសង្គ្រាមយ៉ាងណាក្តី។
រដ្ឋាភិបាលនិងពួកឧទ្ទាមកុម្មុយនិស្តបានកំណត់ពេលចរចានៅទីក្រុង Oslo ប្រទេសន័រវែសចាប់ពីថ្ងៃ២០សីហារហូតដល់ថ្ងៃ២៧សីហានៅក្នុងកិច្ចខិតខំប្រឹងប្រែងថ្មីមួយក្នុងការបញ្ចប់កុបកម្មឆ្វេងនិយមដែលមានអាយុកាលជាច្រើនទសវត្សរ៍នេះ។